Part 3 : ខ្ញុំមិនបានចង្រៃទេ

4.6K 374 0
                                    


+ភូមិគ្រឹះត្រកូលចន

ងឺុត..... សម្លេងឡានទំនើបសេរីចុងក្រោយគេបង្អស់ បានមកឈប់ សំចតនៅពីមុខភូមិគ្រឹះដ៏ធំមហាសាលដែល ជាកម្មសិទ្ធរបស់ម៉ាហ្វៀសង្ហា ចន ជុងគុក ខាបព្រលឹងអស់ស្រី ចង់បាននាយយកមកធ្វើជារបស់ខ្លួន តែពួកនាងប្រហែលជាគ្មានសំណាងទេ

ក្រោយពីឡានឈប់រួចមក ជើងខាងឆ្វេងរបស់ម៉ាហ្វៀសង្ហាក៏ទម្លាក់ចុះមកមុន និងមួយចំហៀងទៀតទម្លាក់មកតាមក្រោយ ។ដើរចូលទៅក្នុងភូមិគ្រឹះទាំងមុខមាំ យ៉ាងមានអំណាច ចំណែកឯរាងតូចក៏រត់មកតាមគេពីក្រោយត្រុកៗ ដូចជាកូនក្មេងរត់តាមឪពុកចឹង ។

"អូហ៎ូ.....ធំណាស់(ស្អីធំណាស់ ហ៎ាសការថេយ៍)"ថេយ៉ុង ចាំផ្ដើមចំហរមាត់ក្រោយពីបានឃើញទំហំនៃភូមិគ្រឹះមួយនេះ (អ្នកអានគិតដល់ណាហើយ ទំហំផ្ទះតិចគិតថាអីផ្សេង)

"........." ជុកគុកមិនមាត់តែក៏ងាកទៅមើលមុខថេយ៉ុង

"នេះជាផ្ទះឬក៏វិមានទៅ ស្អាតខ្លាំងណាស់ មើលចុះរបស់ប្រើប្រាស់សុទ្ធតែថ្លៃៗ" ថេយ៉ុង ដើរមើលរបស់ក្នុងផ្ទះបណ្ដើរ បរិយាយពីផ្ទះបណ្ដើរ មើលចុះទាំងធំទាំងស្អាត ថែមទាំងមានរបស់ប្រើប្រាស់ទំនើបទៀត ផ្ទះក្នុងក្ដីសុបិនគេច្បាស់ណាស់

ប្រាវ~~~ថេយ៉ុងរវល់តែដើរមើលមិនប្រយ័ត្ន ក៏បានធ្វើឲ្យថូផ្កានៅលើតុនោះធ្លាក់បែក

"អាយ ...លោក" ថេយ៍ ភ្ញាក់បន្ទិចមុននិងងាកទៅរករាងក្រាស់ ដែលកំពុងតែឈរមើលមកគេទាំងទឹកមុខកំណាច

"យ៉ាងម៉េច ឯងនេះចង្រៃពិតមែនយកមកមិនទាន់និងបានប៉ុន្មានផងក៏ធ្វើអោយបែករបស់ក្នុងផ្ទះយើងទៅហើយ"ស្អីនេះ គេគិតត្រូវឬក៏ខុសទៅដែលយករាងតូចមកនៅជាមួយ

"លោកស្មានថាខ្ញុំចង់អោយវាធ្លាក់ណាស់ហេស៎ មកពីថូររបស់លោកវាលែងមាននិស្ស័យនៅជាមួយលោកតទៅទៀតទើបវាបែកបែបនេះ"ថេយ៍ស្រែកតបទៅគេវិញ
(ណ៎ក..អ្នកធ្វើអោយបែកសោះ ទៅបន្ទោសថូ)

"គ្មានទេ មកពីឯងនិងវាចង្រៃ"

"ខ្ញុំមិនបានចង្រៃទេ "

"ឯងចង្រៃ"

"មិនបាន"

"ចង្រៃ"

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now