Part 69 : អូនចង់ទៅមើលក្មួយ

2.5K 167 0
                                    

ក្រាក~

«ចៅហ្វាយ!!»Bell បើកទ្វាចូលមកមុននិងហៅអ្នកជាចៅហ្វាយដែលអង្គុយធ្វើមុខមាំសម្លឹងមុខនាយនោះ ធ្វើឲ្យ Bell ចាប់ផ្តើមមិនស្រួលនៅក្នុងចិត្តព្រោះតែក្រសែភ្នែកដ៏មុតស្រួចរបស់ចៅហ្វាយ

«យ៉ាងម៉េច? ញ័រខ្លាំងម្ល៉េះ នៅមានបែកញើសទៀត បន្ទប់នេះក្ដៅពេកឬ? មើលទៅយើងប្រហែលជាត្រូវអោយគេដូរម៉ាស៊ីនត្រជាក់នេះចេញហើយ បើឯងគ្រាន់តែចូលមកភ្លាមក៏បែកញើសសស្រាក់ទៅហើយ »Jungkook សួរ Bell ទាំងដឹងរួចហើយថាមកពីអ្វី តែដោយហេតុចង់ធ្វើបាប ទើបធ្វើជាសួរជាមួយនឹងសម្លេងមាំ ធ្វើឱ្យ Bell កាន់តែភ័យលើសដើម ឯរាងតូចដែលអង្គុយលើសាឡុងនោះក៏សើចប៉ុន្តែមិនហ៊ានបញ្ចេញសម្លេងខ្លាំងនោះទេ 

«ហិហិ ប្រហែលហើយ ចៅហ្វាយ! អឺ…ចៅហ្វាយ ហៅខ្ញុំមកមានការអីដែរបាទ»Bell សើចទាំងមិនសមដាក់ Jungkook មុននិងឆ្លើយចាក់បណ្ដោយតាម 

«គ្មានការអីទេ ព្រោះយើងមិនហ៊ានប្រើឯងច្រើនឡើយ ខ្លាចឯងរត់ចោលយើង»Jungkook ធ្វើជាឆ្លើយឌឺតាមសម្តីរបស់ Bell ដែលនិយាយយ៉ាងហំហានកាលពីនៅខាងក្រៅមុននេះ 

«ហ៊ួយ…ចៅហ្វាយ!! រត់ចោលស្អីទៅ ខ្ញុំម៉េចនិងដាច់ចិត្តទៅចោលចៅហ្វាយនោះ ចៅហ្វាយមានគុណលើខ្ញុំច្រើនណាស់ ត្រឹមការងារប៉ុណ្ណឹងវាមិនទាន់ស្មើដែលចៅហ្វាយធ្លាប់ជួយខ្ញុំផង !! ប្រើមកចៅហ្វាយមិនថាការងារនោះធ្ងន់ស្រាលយ៉ាងណាក៏ខ្ញុំអាចធ្វើបានដែរ …គ្រាន់តែជួយឡើងប្រាក់ខែអោយខ្ញុំទៅបានហើយ»Bell ចុងប្រយោគនិយាយតិចៗទាំងអោនមុខចុះមិនហ៊ាននិយាយលឺពេកនោះទេ ប៉ុន្តែមិនមែនមានន័យថានាយនិយាយតិចៗដើម្បីកុំអោយ Jungkook លឺនោះទេ គ្រាន់តែធ្វើជារបៀបខ្លាចចិត្តចៅហ្វាយប៉ុណ្ណោះ បើថែមអោយមែន Bell ធ្វើការមិនអោយទាស់ចិត្តឡើយ

«ហឹស…និយាយអាក្រក់ពីយើងហើយ នៅចង់មកឡើងប្រាក់ខែទៀត កូនចៅដូចជាឯង សមតែដេញចោលទើបត្រូវ ទុកនាំខាត ដើរបង្ខូចឈ្មោះរបស់យើងនោះទេ»Jungkook ហួសចិត្តនិងកំពូលលោកកូនចៅជំនិត ពូកែណាស់អាខាងសុំឡើងប្រាក់ខែនិង តែពេលដែលនាយមិននៅបែរជាមកនិយាយអាក្រក់ពីនាយមុខបុគ្គលិកទៅវិញ សមតែដេញចោលដែរទេ កូនចៅបែបនិង

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now