Part 46 : លោកធ្វើបែបនេះដើម្បីអី

3.1K 195 0
                                    

បន្ទាប់ពីយំអស់ចិត្ត ម៉ែដោះក៏បាននាំ Taehyung មកលាបថ្នាំ ហើយក៏ជូនគេទៅសម្រាក។ ព្រឹកឡើងរាងតូចក៏ធ្វើការរបស់គេតាមធម្មតា ចំណែកឯការសិក្សាគឺគេបានបញ្ចប់តាំងពីមួយសប្តាហ៍មុនឯណោះ។

ពេលនេះ Taehyung កំពុងតែនៅសួនផ្កាខាងក្រោយភូមិគ្រឹះ ជាមួយនិងអ្នកបម្រើស្រីពីរនាក់ដែលកំពុងតែកាត់ផ្កាដើម្បីយកទៅតុបតែងនៅក្នុងភូមិគ្រឹះ

«អ'ហេម...ពួកនាងចេញសិនទៅ!!»Fuji ចេញមកពីកន្លៀតណាក៏មិនដឹង ដើរមករករាងតូច មុននិងដេញពួកអ្នកបម្រើស្រីនោះចេញ

«ចាស៎/ចាស៎ អ្នកនាង»ពួកនាងក៏នាំគ្នាចេញទៅទាំងចិត្តមិនចង់ ព្រោះខ្លាចនាងធ្វើបាប Tae ប៉ុន្តែក៏ត្រូវតែទៅមិនអាចជំទាស់បញ្ជាអ្នកជាចៅហ្វាយបានឡើយ

«យើងមានរឿងចង់និយាយជាមួយឯង...»Fuji ចូលទៅរក Tae ដែលកំពុងតែឈរកាត់ផ្កាមិនខ្វល់ពីវត្តមានរបស់នាងនោះ

«ខ្ញុំគ្មានអ្វីដែលត្រូវនិយាយជាមួយនិងអ្នកនាងនោះទេ !!!»Tae តបហីៗទៅនាងវិញ នាយតូចផ្ដោតអារម្មណ៍ទៅលើការងាររបស់ខ្លួន មិនខ្វល់ពីសម្ដីរបស់នាង ព្រោះមនុស្សលាក់ពុតដូចជានាងមិនគួរយកខ្លួនបៀតនោះទេ

«ចុះបើយើងប្រាប់ថា...យើងនិងជួយឯងអោយចេញពីភូមិគ្រឹះមួយនេះបាន តើឯងនៅមិនចង់និយាយជាមួយនិងយើងទៀតដែលទេ?»Fuji ញញឹមចុងមាត់ មុននិងបោះសម្ដីមួយឃ្លាទៅរាងតូច ធ្វើឱ្យគេបង្អាក់សកម្មភាព ងាកមកមើលនាងភ្លាមៗ

«នាងចង់បានន័យថាម៉េច??»Tae ជ្រួញចិញ្ចើមធ្វើមុខឆ្ងល់ដាក់នាង ដែលមានបំណងចង់ជួយគេឲ្យរួចពីកណ្តាប់ដៃរបស់ Jungkook នាងមិនខ្លាចរាងក្រាស់ដឹងហើយខឹងនិងនាងទេហេស៎ ទើបចង់សួរបញ្ជាក់ម្ដងទៀតក្រែងគេស្ដាប់ច្រឡំ

«ហឹស...មិនខុសទេ!! យើងនិងជួយឯងចេញពីទីនេះ ប៉ុន្តែឯងត្រូវសន្យាជាមួយនិងយើងរឿងមួយ បើឯងធ្វើបានឯងនិងរស់ស្រួល តែបើធ្វើមិនបាន ឯងងាប់សាកសពមិនស្អាតនោះទេ...»Fuji សើចដើម.ក ញញឹមពិសពុលដាក់់Tae ទើបស្រដីឡើងមួយៗច្បាស់ៗ បញ្ជាក់ថានាងមិនលេងសើចឡើយ នាងហ៊ាននិយាយ នាងក៏ហ៊ានធ្វើដូចគ្នា

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now