Part 35 : យប់នេះចាំអូនជាអ្នកបម្រើបងទៅចុះ 🔥

2.8K 180 0
                                    

    +Night

ក្រាក~~

"Jung!! បងលែងសិនទៅ...អូនត្រូវការងូតទឹកណា ស្អុះស្អាប់ណាស់"Tae ប្រាប់ទៅអ្នកជាប្ដីដែលបើកទ្វាមិនទាន់ទេ ចាប់អោបចង្កេះគេថើបយកៗ គ្មានប្រណីអីតិច

"លែងមិនបានទេ បងមកទាសន្យាពីអូនហើយ...សឺត"Jungkook មិនបានស្ដាប់តាមតែបែរជាផ្គើនថែម ធ្វើឱ្យរាងតូចមុខជូរតែម្ដងហើយ

"លោកប្ដីហា៎...ស្ងប់អារម្មណ៍សិនទៅ ចាំងូតទឹកហើយក៏បាន មិនបាច់ទាន់ហន់ពេកទេ"Tae ព្យាយាមលួងលោមចិត្ត រាងក្រាស់ ក្រែងលោបានរួចខ្លួនមិនចឹងទេយប់នេះគេសន្លប់ទៀតមិនខាន

"អត់ទេ!! បងត្រូវការឥឡូវនេះ"Jungkook បដិសេធមិនព្រម គេកំពុងតែជក់ចិត្តនឹងក្លិនក្រអូបនេះផង មកចង់រត់ទៅណា ជួយមិនបានទេ កុំសង្ឃឹមថារត់រួចនោះ

"Jeon Jungkook!! បងលែងឬមិនលែង ..."Tae ដោយអស់ការអត់ធ្មត់ក៏ស្រែកហៅឈ្មោះអ្នកកម្លោះមួយទំហឹងធ្វើឱ្យអ្នកដែលកំពុងតែឈ្ងប់មុខនិងកញ្ជឹងកសខ្ចីនោះ ត្រូវភ្ញាក់ឡើងក្រញែងខ្លួនតែម្ដង

"ប៎..បាទ..លែងហើយ"Jungkook ដល់ប្រពន្ធខឹងចឹងក៏មិនហ៊ានប្រឆាំងទៀតដែរ គឺព្រមលែងប្រពន្ធចេញពីរង្វង់ដៃទាំងមិនចង់ តែក៏ត្រូវតែស្របតាមមិនចឹងទេ នាយដាច់របបមិនខាន

Taehyung ក្រោយពីបាននាយលែងហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹក នៅលួចសើចទៀតផង រាងតូចមិននឹកស្មានថាលោកប្ដីគេខ្លាចគេដល់ថ្នាក់និងនោះទេ គ្រាន់តែធ្វើលេងសោះ បន្ទាប់ពីសើចអស់ចិត្ត Tae ក៏ចាត់ការងូតទឹកម្ដង

40 នាទីក្រោយ...

"លោកប្ដី...ទៅងូតទឹកចេញបានហើយ"Tae ដើរចេញមកទាំងមានកូនកន្សែងនៅក្នុងដៃសម្រាប់ជូតសក់សម្ងួត Tae ដើរទៅរកតុសម្អាងរបស់គេ គឺទៅលាបផលិតផលរក្សាស្បែកមុខនិងឡេលាបខ្លួនអោយក្រអូបសាច់និងឯង

"បាទ...បងងូតតែមួយភ្លេតទេអូនហាមគេងចោលបងអោយសោះលឺដែរទេ សឺត..."Jungkook ងើបចេញពីសាឡុង ដើរទៅរករាងតូចនិយាយផ្ដែផ្ដាំគេមុននិងទៅងូតទឹក

"ហឹស...មិនគួរណាមកជាប់អាសន្យាឆ្កួតឡប់និងសោះ ត្រូវឈឺខ្លួនអត់អំពើរ"Tae យកឡេមកលាបខ្លួនបណ្ដើររអ៊ូបណ្ដើរ ដោយសារតែអាចិត្តព្រះចូលចិត្តជួយអ្នកដទៃនិងហើយទើបគេត្រូវមករងទុក្ខបែបនេះ អង្គុយសុខៗ រាងតូចក៏ស្រាប់តែនឹកឃើញវិធីមួយដែលអាចធ្វើអោយគេ រួចខ្លួនបាន

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now