Part 30 : ឬអូនចង់ជិះបងវិញ

2.9K 230 0
                                    

   #ភូមិគ្រឹះ jeon

ក្រោយពីចេញមកពីសាលា Jungkookក៏បានទៅទទួល Tae យកមកភូមិគ្រឹះញុាំអាហារថ្ងៃត្រង់ជាមួយគ្នារួច ទើប Jungkook ត្រឡប់ទៅធ្វើការរបស់នាយបន្ត។ ចំណែកឯរាងតូចដែលនៅភូមិគ្រឹះឯណេះវិញ គឺថាមិនចេះទំនេរសោះតែម្ដងហើយ បន្ទាប់ពីលោកប្ដីចេញទៅបាត់ក៏ឡើងទៅមើលមេរៀន អស់ពីមើលមេរៀនក៏មកជួយការងារផ្ទះនៅខាងក្រោមជាមួយនឹងអ្នកបម្រើ ទោះមាននាមជាប្រពន្ធម្ចាស់ភូមិគ្រឹះក៏ពិតមែនតែ Tae មិនដែលធ្វើចរិតឆ្មើងឆ្មៃ ក្រអឺតក្រទម ឬ មើលងាយអ្នកដទៃដែលមានថាណៈទាបជាងខ្លួនដែរ គេនៅតែរួសរាយ ទន់ភ្លន់និង ធ្វើតួនាទីជាប្រពន្ធបានយ៉ាងល្អថែមទៀតផង បែបនេះហើយទើបអ្នកនៅទីនេះគោរពស្រឡាញ់គេគ្រប់គ្នា ពេលនេះក៏ដូចគ្នាបើយើងក្រលេកទៅមើលក្នុងចង្រ្កានបាយប្រាកដជាឃើញមានរាងស្ដើងម្នាក់កំពុងតែស្វិតស្វាញធ្វើម្ហូបជាមួយនិងអ្នកបម្រើ ដើម្បីត្រៀមជាអាហារពេលល្ងាចសម្រាប់ម្ចាស់ភូមិគ្រឹះនេះ
ហើយអ្នកដែលកំពុងតែឈរធ្វើម្ហូបនោះក៏គ្មានអ្នកណាផ្សេងដែរក្រៅពី Taehyung និងឯង។

ងុឺត~~

សម្លេងចាប់ហ្រ្វាំងឡាននៅពីមុខភូមិគ្រឹះត្រកូលចន ដែលមានកម្លោះសង្ហារខាបអស់ប្រលឹងស្រីៗ កំពុងតែចុះពីលើឡានទាំងភាពអង់អាច ស្រស់សង្ហា មកបើកទ្វារឲ្យចៅហ្វាយនាយ ហើយម្នាក់នោះគឺ

"អាBell!!យើងអោយឯងមកធ្វើជាជំនិតរបស់យើង មិនមែនមកធ្វើតារាបង្ហាញម៉ូដទេ គ្រាន់តែបើកទ្វារប៉ុណ្ណឹងក៏នៅសុីម៉ោងដែរ"Jungkook អង្គុយសម្លក់កូនចៅរបស់ខ្លួនដែលមិនគិតរូតរះមកបើកទ្វាអោយនាយទេនៅដើរកាច់រឹកកាច់រាងមើលតែតារាបង្ហាញម៉ូដដែលដើរបង្អួតភាពសង្ហារបស់ខ្លួនទៅហើយ

"ហួយ...ចៅហ្វាយ!! គ្រាន់តែខ្ញុំធ្វើលេងសោះក៏ប្រញាប់ខឹងដែរ ធ្វើយ៉ាងម៉េចបើខ្ញុំវាសង្ហា ក៏ចេះតែបង្អួតខ្លះទៅ ក្រែងលោមានគេជួលខ្ញុំអោយទៅដើរបង្ហាញម៉ូដមែននោះវាមិនល្អទេហេស៎ ...ចៅហ្វាយ"Bell ធ្វើមុខច្រលើមដាក់អ្នកជាចៅហ្វាយ ធ្វើឱ្យ Jungkook គ្រឺតខ្នាញ់ សឹងតែទាត់គេអោយបាក់.ក ទៅហើយ តមាត់អោយប៉ប៉ាច់គ្មានខ្លាចគេដែរជាចៅហ្វាយទេ កាន់តែថាគឺកាន់តែផ្គើន

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now