Part 63 : មិនមែននៅខ្លួនមួយ តើបានន័យថាម៉េច?

Start from the beginning
                                    

+Night

ពេលយប់ក៏ឈានចូលមកដល់ រាត្រីយប់ស្ងាត់មនុស្សម្នានាំគ្នាគេងអស់ហើយ ដើម្បីយកកម្លាំងទៅធ្វើការនៅថ្ងៃស្អែកបន្ត ចំណែកឯរាងតូចក៏ដូចគ្នាពេលនេះ Tae កំពុងតែគេងអោបលោកប្ដីយ៉ាងកក់ក្តៅ( បន្ទប់ VIP ជាលក្ខណៈឯកជនហើយគ្រែក៏ធំទើប Tae អាចឡើងទៅគេងជាមួយនឹងនាយបាន)គេតែងតែបែបនេះរាល់យប់ ព្រោះគេទម្លាប់តែគេងអោបទើបអាចគេងលក់ទៅហើយតាំងពីនាយមិនទាន់ចូលមន្ទីរពេទ្យ មកម្ល៉េះបើមិនចឹងទេគេគេងមិនលក់ឡើយ

«ហឹម…»សម្លេងក្រហឹមបានបន្លឺឡើង បញ្ជាក់ពីការដឹងខ្លួនរបស់រាងក្រាស់ ត្របកភ្នែកក្រាស់ចាប់បើកឡើងម្ដងបន្តិចរហូតដល់បើកអស់ តែក៏ទទួលដឹងដល់អារម្មណ៍ ដូចជារាងកាយរបស់នាយកំពុងតែត្រូវអ្វីមួយអោបរឹតយ៉ាងជាប់ ស្របពេលនោះដែរ Jungkook ក៏ងាកមកមើលទើបដឹងថាប្រពន្ធសំណព្វរបស់នាយសោះ រាងក្រាស់ភ្ញោចស្នាមញញឹមបន្តិចមុននិងលើកដៃដែលមិនជាប់សារ៉ូមនោះ អោបតបទៅប្រពន្ធវិញ

«សឺត…» Jungkook ថើបថ្ពាល់របស់រាងតូចទាំងក្ដីនឹករលឹក នឹកក្លិនក្រអូបនៃខ្លួនមួយនេះខ្លាំងណាស់ (មុខ Tae នៅជិត Jungkook ទើបនាយងាយថើប)នាយនឹក…នឹកខ្លាំងណាស់ !! រាងក្រាស់នៅគេងសម្លឹងមុខរាងតូច មិនហ៊ានដាស់ឬរំខានគេនោះទេ ចង់អោយប្រពន្ធសម្រាកប្រហែលជានៅមើលថែនាយរាល់ថ្ងៃហើយ បើចឹងពិតមែន គេគួរតែសម្រាកអោយបានច្រើន 

\+ Morning

ពន្លឺព្រះអាទិត្យជះចូលតាមចន្លោះបង្អួច ប៉ះផ្ទៃមុខសររលោងរបស់ Tae ធ្វើឱ្យគេត្រូវបង្ខំចិត្តបើកភ្នែកឡើង ព្រោះទទួលបានការរំខានពីពន្លឺព្រះអាទិត្យ រាងតូចបើកភ្នែកឡើងមុននិងលើកដៃយកមកញីភ្នែក កាយវិការដូចជាកូនក្មេងយ៉ាងចឹងគួរអោយចង់ចាប់ក្រញិច ធ្វើឱ្យអ្នកដែលធ្វើពុតជាសម្ងំគេងនោះទ្រាំស្ទើរមិនបានទៅហើយ ប៉ុន្តែមិនហ៊ានព្រោះចង់ Surprise ប្រពន្ធ ចឹងត្រូវទ្រាំសិន

« Morning លោកប្ដី ជុប៎»Tae ងើបទៅថើបមាត់រាងក្រាស់បន្តិចមុននិងក្រោកចេញពីគ្រែចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ឯអ្នកដែលធ្វើពុតជាគេងមុននេះក៏បើកភ្នែកឡើងមុននិងលើកដៃទៅអង្អែលបបូរមាត់របស់ខ្លួន

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now