Part 63 : មិនមែននៅខ្លួនមួយ តើបានន័យថាម៉េច?

Почніть із самого початку
                                    

«បាទ ខ្ញុំអរគុណ Doctor ច្រើនណាស់ ដែលបានជួយព្យាបាលគាត់អោយត្រលប់មកដូចដើមវិញ»Tae អោនគំនាបគាត់បន្តិចទុកជាការអរគុណ

«បាទ មិនអីទេ!! ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ»Doctor ញញឹមតបទៅរាងតូចវិញប្រាប់ថាមិនអី រួចក៏ដើរចេញទៅ ប៉ុន្តែក្នុងចិត្តរបស់គាត់ចង់ប្រាប់ថា គាត់ជិតដាច់ខ្យល់ស្លាប់ម្ដងៗហើយ ត្រូវគេមកគម្រាមមិនលុះថ្ងៃ

Taehyung ក៏ចូលមកខាងក្នុងវិញ មុននិងទាញកៅអីអង្គុយជិតគ្រែរបស់ Jungkook រួចក៏ចាប់ដៃនាយមកកាន់

«បងចង់គេងដល់ពេលណាទៀតហា៎ស លោកប្ដី!! បងមិនគិតក្រោកមកហួងហែងអូនដូចពីមុនទេឬ មិនខ្លាចគេឆក់យកអូនចេញទៅបាត់ទេឬ បងគេងបែបនេះមិនល្អទេណា៎ ឆាប់ក្រោកមក!! មកមើលថែអូន ហើយនិង…កូន គឺកូនរបស់ពួកយើងណា៎ បងមិនគិតចង់ក្រោកមកមើលគេខ្លះទេហេស៎ ពេលនេះគេមានអាយុជិត2ខែហើយ បងដឹងទេ…កូនរបស់បងខូចណាស់រករឿងមិនអោយអូនគេងបាននោះទេ មួយថ្ងៃៗអូនក្អួតសឹងសន្លប់ទៅហើយ បើសិនជាមានបង ប្រហែលជាមិនសូវហត់នោះទេ ព្រោះនៅមានបងចាំមើលថែ ប៉ុន្តែមើលពេលនេះចុះ បងបែរជាមកដេកនៅលើគ្រែមិនព្រមក្រោកសោះ ចាំមើលទៅពេលដែលបងដឹងខ្លួនវិញពេលណាអូននិងដាក់ទោសបងជាមិនខានដែលហ៊ានទុកអូនចោលហើយមកគេងសោយសុខបែបនេះ ហឹស…សុទ្ធតែប្រាប់ថាចង់រៀបការជាមួយអូន តែមើលបងពេលនេះចុះ…តែរៀបការយ៉ាងម៉េចទៅបើខ្ញុំមានកូនទៅហើយនិង ហឺយ…បើគេដឹងខ្មាស់គេស្លាប់ហើយ មានកូនមុនរៀបការ ហឹកៗ ហេតុអ្វីបានជាជីវិតខ្ញុំកំសត់យ៉ាងនេះ…ខ្ញុំប្រាប់បងទៅចុះ បើសិនជាបងមិនព្រមក្រោកមកទេខ្ញុំនិងទៅរៀបការជាមួយនិងប្រុសថ្មីហើយ ហើយពេលនោះកុំមកយំស្ដាយខ្ញុំអោយសោះ ខ្ញុំគ្មានថ្ងៃត្រលប់មករកបងវិញនោះទេ»Tae និយាយប្រាប់អ្នកដែលគេងលើគ្រែមិនដឹងខ្លួននោះ មុនដំបូងសម្ដីឡើងស្រទន់ ដល់យូរទៅក៏ចេញជាគម្រាមម្ដង បើគេបើកទ្វារមកឃើញ គេអាចនិងថាគេឆ្កួតដែរទេនេះ

«យ៉ា!!!!នេះបងផ្គើនខ្ញុំហេស៎ Jeon Jungkook ខ្ញុំខំនិយាយប៉ុណ្ណឹងហើយបងនៅមិនព្រមក្រោកទៀត បងលែងស្ដាប់សម្ដីខ្ញុំហើយហេស៎ ហឺយ…ហត់ណាស់ Jung ហា៎ ពេលណាទើបបងដឹងខ្លួនឡើងវិញ បងចង់ទុកអោយអូននិយាយម្នាក់ដូចមនុស្សឆ្កួតដល់ពេលណាទៀតហា៎ស ហឹម…»Tae បានត្រឹមដកដង្ហើមធំ ព្រោះហត់និងឈ្លោះជាមួយប្ដី អូរ…អត់ទេ ឈ្លោះជាមួយនិងដើមឈើត្រូវជាង បើគ្មានតបស្អីមួយមាត់ផងនិង 

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now