Part 56 : អូនស្រលាញ់បងណាស់លោកប្ដី

Start from the beginning
                                    

«ឯ…ឯង អាយ៎»Fuji គាំងរកពាក្យតបមិនឃើញដែលត្រូវរាងតូចថាអោយបែបនេះ នាងស្រែកទន្រ្ទាំយើងខឹង ថាមកដៀមដាមអោយ Tae បែរជាត្រូវខ្លួនឯងទៅវិញ

«អួយ៎…ថ្លង់ណាស់!!បើចង់ស្រែកណាស់ក៏ទៅស្រែកអោយឆ្ងាយៗបន្តិចទៅ ចេះមកឈរស្រែកអោយគេស្ដាប់ចឹងទៅកើត ចំជាអត់មាយាទពិតមែន»Tae លើកដៃខ្ទប់ត្រចៀក មុននិងប្រាប់ទៅនាង ទាំងទឹកមុខជូរហួញ ព្រោះតែហឹងត្រចៀក និងសម្រែករបស់នាងខ្លាំងពេក

«ឯងកុំអាងតែមានបង Jungkook ចាំការពារហើយមកធ្វើជាសម្ដីខ្លាំងដាក់យើងនោះ ឯងកុំស្មានថាយើងខ្លាចហើយមិនហ៊ានធ្វើអ្វីឯងអោយសោះ»Fuji ប្រឹងសម្រួលអារម្មណ៍មកវិញបន្តិចមុននិងតបទៅរាងតូចវិញទាំងចិត្តក្រឺតខ្នាញ់ឥឡូវនេះដូចជាខ្លាំងដៃសម្បើមណាស់ ឌឺដងមិនខ្លាចនាងដូចពីមុនសោះ

«នាងចង់ធ្វើស្អីខ្ញុំ!! វៃខ្ញុំឬប្រើល្បិចធ្វើបាបខ្ញុំដូចពីមុន ក៏សូមអញ្ជើញ…ខ្ញុំក៏ចង់ដឹងដូចគ្នាថារវាងខ្ញុំហើយនិងនាង Jung គេជឿអ្នកណា»Tae ក្រោកចេញពីសាឡុងមុននិងដើរទៅរកនាង ចង់ដឹងណាស់ថានាងនិងធ្វើបែបណាដាក់គេ

«បាន…ឆ្វាច់»Fuji ងក់ក្បាលតិចៗ មុននិងញញឹមចុងមាត់រូចនាងក៏ដើរទៅយកទឹកដែលនៅលើតុនោះមកជះពីលើមុខរបស់ខ្លួនឯង ហើយក៏ចាប់ផ្តើមបោចសក់ខ្លួនឯងអោយរញេរញ៉ៃ ទើបនាងចាប់ដៃរាងតូចអោយមកចាប់សក់របស់នាងធ្វើដូច Tae កំពុងតែបោចសក់នាងយ៉ាងចឹង

«អេ៎! នាងធ្វើស្អីនិង»Tae រាងភ្ញាក់បន្តិចជាមួយនិងទង្វើររបស់នាង នេះឬវិធីរបស់នាងចង់ធ្វើបាបគេនោះ ដោយសម្ដែងធ្វើជាតួរជនរងគ្រោះ ដែលត្រូវ Tae ធ្វើបាបចឹងឬ 

«អួយ… Taehyung លែងខ្ញុំទៅ ខ្ញុំឈឺ ហឹកៗ ជួយផង អ្នកណាក៏បានដែរជួយខ្ញុំផង»Fuji ចាប់ដៃ Tae អោយកាន់សក់របស់នាងស្អិតជាងមុន ទោះបីជារាងតូចប្រឹងដកចេញយ៉ាងណាក៏មិនរួច សកម្មភាពអស់ទាំងនេះបើអ្នកមិនដឹងពីដើមរឿងច្បាស់ជាយល់ច្រលំថា Tae ធ្វើបាប Fuji ជាមិនខាន

«ហឹស…បានតើ!!ចូលចិត្តការសម្ដែងណាស់ឬចាំខ្ញុំកំដរនាងចុះ…Fuji នាងធ្វើស្អីនិង ឆាប់លែងដៃខ្ញុំភ្លាមទៅ »Tae ស្មានថាគេល្ងង់ព្រមអោយគេយល់ច្រឡំមកលើខ្លួនទទេៗហេស៎ ក្រោយពីយល់ល្បិចរបស់នាងហើយ Tae ក៏ចាប់ផ្តើមចេញប្រតិបត្តិការតាមគម្រោងរបស់ខ្លួនគឺបោចសក់នាងមែនទែន ហើយធ្វើជាស្រែកអោយនាងលែងដៃ ធ្វើដូច Fuji ចាប់បង្ខំគេអោយបោចចឹង

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now