Part 1 : រៀបការ

12.3K 462 4
                                    


កម្លោះសង្ហារដែលមានមាឌធំ ខ្ពស់ស្រឡះ សម្បុរសរ ទម្រង់មុខដូចជាតារាល្បី ដែលជាទីគាប់ចិត្តរបស់នារីៗទាំងពួងចង់បានគេយកមកធ្វើជារបស់ខ្លួន ប៉ុន្តែទាស់ត្រង់បន្តិចគេជាមនុស្សមុខមាំ ឬហៅថាមនុស្សមុខងាប់ក៏បាន គឺថាគេមិនដែលញញឹមទាល់តែសោះ ។ហើយគេម្នាក់នោះគ្នានអ្នកណាទៀតទេ គឺ ចន ជុងហ្គុក នេះឯង   ដែលគេស្គាល់ទូទាំងប្រទេសថាជាសេដ្ឋីវ័យក្មេងនិងជាម៉ាហ្វៀម្នាក់ដែលមានអាយុទើបតែ 25 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទាំងមុខជំនួញនិងអំណាចកាន់កាប់ក្នុងដៃទៅហើយ ដែលអ្នកណាៗ ក៏គោរពកោតខ្លាចគេគ្រប់គ្នា ព្រោះថាម៉ាហ្វៀវ័យក្មេងម្នាក់នេះគឺឈាមត្រជាក់ និងស្ងប់ស្ងាត់ ណាស់ក៏ប៉ុន្តែសម្លាប់មនុស្សមិនញញើតដៃនោះទេ ហើយរាល់មុខជំនួញរបស់គេទាំងអស់តែងឈានមុខជានិច្ច ទាំងជំនួញស្របច្បាប់ និងខុសច្បាប់ ។

" ហេតុអីបានជាសណ្ឋាគារនៅថ្ងៃនេះមានមនុស្សមកច្រើនម្ល៉េះ" ជុងហ្គុក ចាប់សួរទៅជំនិតរបស់ខ្លួន កាលបើចុះពីលើឡានភ្លាមក៏ឃើញមានរថយន្តច្រើននៅចំណតឡានជាន់ផ្ទាល់ដីគឺខុសរាល់ដងដែលគេតែងតែណាត់ដៃគូសហការ របស់គេមកនិយាយការងារនៅទីនេះជាប្រចាំ ប៉ុន្តែគ្មានឡានច្រើនដល់ថ្នាក់នេះទេ  ហើយលើកនេះក៏ដូចគ្នា ដែលមកគឺព្រោះតែការងារ ។

" បាទចៅហ្វាយ ខ្ញុំក៏មិនដឹងដែរទាន" ប៊ែល ដែលត្រូវជាជំនិតរបស់រាងក្រាស់ ពេលដែលលឺចៅហ្វាយខ្លួនសួរភ្លាម រហ័សឆ្លើយភ្លាមតែម្ដងខ្លាចទាស់ចិត្តរបស់ចៅហ្វាយ ។

"........" រាងក្រាស់ មិននិយាយអីតទៀត ដើរចូលទៅខាងក្នុងជណ្តើរយន្តដើម្បីទៅជួបដៃគូសហការរបស់ខ្លួន ។

៙ ៙ ៙

ក្រលេកទៅមើលក្នុងបន្ទប់តែងខ្លួនកូនក្រមុំវិញ យើងឃើញថាកំពុងតែមានរាងកាយតូច មុខមូល ភ្នែកភ្លឺថ្លារោមភ្នែកងរ បបូរមាត់ពណ៌សុីជម្ពូ ដៃជើង ដងខ្លួនស្រឡូនស្អាតដូចជាមនុស្សស្រី សឹងតែស្អាតជាងមនុស្សស្រីទៅទៀត ហើយម្នាក់នោះគ្មាននរណាក្រៅពី គីម ថេយ៉ុង នោះទេ ដែលកំពុងតែអង្គុយនៅមុខកញ្ចក់រង់ចាំអោយគេតែងខ្លួន ដើម្បីក្លាយជាកូនក្រមុំសម្រាប់ពិធីមង្គលការនៅក្នុងយប់នេះ ។

💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)Where stories live. Discover now