💜✨ជួបស្នេហ៍ចៃដន្យ✨💜(ចប់✓)

De LieNaa7

268K 17.5K 59

ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់ប... Mai multe

Part 1 : រៀបការ
Part 2 : ក្មេងឈ្លើយ
Part 3 : ខ្ញុំមិនបានចង្រៃទេ
Part 4 : ថេយ៉ុងជាអ្នកណា...?
Part 5 : ស៊ើបប្រវត្តិរបស់ថេយ៉ុង
Part 6 : អាកូនចោលម្សៀត
Part 7 : ផ្កាកុលាបក្រហម
Part 8 : តើខ្ញុំខុសអីទៅ
Part 9 : កេងចំណេញ
Part 10 : ខ្ញុំនឹងមើលថែលោក
Part 11 : រៀនបន្ត
Part 12 : សំណង
Part 13 : អតីតកាលដ៏ឈឺចាប់
Part 14 : ច្បាស់លាស់
Part 15 : មនុស្សរបស់យើង
Part 16 : ធ្វើឱ្យត្រូវជាអ្វីនឹងគ្នាទៅ 🔥
Part 17 : កូនខ្លា
Part 18 : ខ្ញុំពេញចិត្ត
Part 19 : ស្លៀកពាក់ស្រែៗ
Part 20 : ប្រុសល្មោភកាម
Part 21 : ខ្ញុំឈ្មោះ ចន ថេយ៉ុង
Part 22 : វាគ្មានថ្ងៃនឹងកើតឡើងនោះទេ
Part 23 : ប្ដី??ឯងហៅអ្នកណាថាប្ដី
Part 24 : អូនជាអ្នកផ្ដើម 🔥
Part 25 : ប្ដូរហាង
Part 26 : ប្រពន្ធ??
Part 27 : ខ្ញុំស្រលាញ់ ជីមីន
Part 28 : ប្រពន្ធរបស់លោកម្ចាស់មុខទន្សាយ
Part 30 : ឬអូនចង់ជិះបងវិញ
Part 31 : គួរឱ្យសង្វេគណាស់
Part 32 : គ្មានហេតុផល
Part 33 : សន្យា
Part 34 : ភ្ជាប់ពាក្យ
Part 35 : យប់នេះចាំអូនជាអ្នកបម្រើបងទៅចុះ 🔥
Part 36 : ចាំបងចិញ្ចឹមអូនក៏បាន
Part 37 : Kim Taehyung មនុស្សបោកប្រាស់
Part 38 : ជាមនុស្សរបស់ Jeon Jungkook
Part 39 : មាននាមជាទាសករក្នុងភូមិគ្រឹះ
Part 40 : អាក្មេងបោកប្រាស់
Part 41 : អូនស្រមៃខ្ពស់ពេកហើយ
Part 42 : ខ្ញុំនិងទៅរក Jisun
Part 43 : ប្រ...ប្រពន្ធ ចឹងឬ...
Part 44 : ប្រច័ណ្ឌ
Part 45 : ខ្ញុំឈឺ
Part 46 : លោកធ្វើបែបនេះដើម្បីអី
Part 47 : Tae តើអូននៅឯណា?
Part 48 : រៀបការចឹងហេស៎
Part 49 : Kim Taehyung ត្រូវតែជារបស់ Jeon Jungkook តែម្នាក់គត់!!
Part 50 : សម្លាប់វាចោលទៅ
Part 51 : ដាក់ទោស
Part 52 : សិទ្ធិជាប្ដី🔞
Part 53 : បងគ្មានដៃទេហេស៎!!
Part 54 : ហ៊ូរ...សាហាវម្លេះ ប្រពន្ធខ្ញុំ!!
Part 55 : ប្រពន្ធខ្ញុំស្លូតណាស់
Part 56 : អូនស្រលាញ់បងណាស់លោកប្ដី
Part 57 : ឈឺក្រពះ
Part 58 : Tae មិនស្រួលខ្លួន!!
Part 59 : សូម្បីតែពេលស្រាត?
Part 60 : លាហើយ Kim Taehyung
Part 61 : បើជួយបានគឺរស់ បើជួយមិនបានគឺ...ស្លាប់!!
Part 62 : នេះយើងមានកូនពិតមែនឬ
Part 63 : មិនមែននៅខ្លួនមួយ តើបានន័យថាម៉េច?
Part 64 : អូនជឿ!! ប៉ុន្តែបងមិនទាន់អស់ចិត្តនោះទេ
Part 65 : ហេតុអីបានជានាងស្លាប់
Part 66 : បាទ ម៉ាក់ក្មេក!!
Part 67 : អូនជាប្រុសមិនអាចមានកូនបានទេ🔞
Part 68 : អ្នកនាងកើតអី??
Part 69 : អូនចង់ទៅមើលក្មួយ
Part 70 : នាំគ្នាមកគិតគូរវិភាគស្អី
Part 71 : Jeon JungEun
Part 72 : ហេតុអីចង់បាន Ji-ah??
Part 73 : អូនមិនល្ងង់ទេ!!
Part 74 : លេងមិនលេង យប់នេះអូនដឹងគ្នាហើយ🔞
Part 75 : ភាគបញ្ចប់

Part 29 : នាងដើរខាំអ្នកណាក៏បានតែមិនមែនខ្ញុំ

3K 203 0
De LieNaa7

                Seoul University~~

"ខំប្រឹងរៀនណា...ពេលចេញពីរៀនចាំបងមកទទួល"Jk ផ្ដែផ្ដាំទៅអ្នកដែលកំពុងតែអង្គុយពីលើភ្លៅរបស់គេនេះ

"បាទ...អូនដឹងហើយ ជុប៎...អូនទៅហើយ"Tae តបទៅនាយកម្លោះ មុននិងថើបមាត់នាយបន្តិច រួចក៏ដើរចូលទៅក្នុងសាលាបាត់

"Taehyung!!"Jihyun ដែលទើបតែមកដល់ក៏ឃើញរាងតូចនៅក្នុងឡានជាមួយនឹងJk តែមិនហ៊ានទៅរាក់ទាក់ ទាល់តែTaeដើរចូលមកក្នុងសាលាទើបហៅរាងតូចបង្អាក់ដំណើរ

"Jihyun!!...លោកក៏ទើបតែមកដល់ដែរហេស៎"Tae ក្រោយពីលឺមានអ្នកស្រែកហៅខ្លួនក៏ងាកទៅមើលទើបដឹងថាជាJihyunសោះ Taeញញឹមបន្តិចមុននិងដើរទៅរកគេស្របពេលដែលគេដើរមករករាងតូចដូចគ្នា

"អឹម...ខ្ញុំទើបតែមកពីយកឡានទៅទុកមុននេះឯង ពេលត្រឡប់មកវិញក៏ឃើញTae ដើរតែម្នាក់ឯង ទើបហៅគ្រាន់បានគ្នាដើរទៅថ្នាក់ជាមួយ..."Jihyun ងក់ក្បាល ផ្ដល់ជាចម្លើយត្រឹមត្រូវដល់Tae ពួកគេបណ្ដើរគ្នាទៅថ្នាក់ទាំងមាត់និយាយមិនឈប់ មើលទៅពួកគេស្និទ្ធស្នាលគ្នាណាស់ អ្នកមិនដឹងប្រាកដជាថាពួកគេជាសង្សារនិងគ្នាមិនខាន តែអត់ទេគ្រាន់តែជាមិត្តនិងគ្នាប៉ុណ្ណោះ

"មើលទៅពួកគេស្និទ្ធស្នាលគ្នាណាស់់ Riki "RaMi ដែលត្រូវជាមិត្តជិតស្និទ្ធរបស់Riki ក៏និយាយឡើងក្រោយពីបានឃើញសកម្មភាពរបស់ Jihyun និង Tae

"ហឹស...វាប្រហែលជាចង់ប្រកាសសង្គ្រាមជាមួយនឹងយើងហើយ"Riki ក្ដាប់ដៃយ៉ាងណែនមើលទៅកម្លោះទាំងពីរដែលដើរបណ្ដើរគ្នាទៅថ្នាក់នោះ

Sung Riki នាងជាកូនរបស់នាយកសាលានៅទីនេះ នាងមានចរិតក្អេងក្អាង ក្រអឺតក្រទម ចូលចិត្តមើលងាយអ្នកដទៃ ដើររករឿងគេមិនលោះថ្ងៃ ព្រោះអាងថាជាកូននាយកសាលាគ្មានអ្នកណាហ៊ានធ្វើស្អីនាងនោះទេ ព្រោះប៉ានាងតែងកាន់ជើងនាងជានិច្ចទោះដឹងថានាងជាអ្នកខុសក៏ដោយ។Riki បានលួចស្រលាញ់ Jihyun មកបីឆ្នាំហើយតាំងពី នាយចូលមករៀននៅទីនេះមកម្ល៉េះ ថ្ងៃមួយ Riki បានសារភាពប្រាប់នាយដូចគ្នា តែ Jihyun បដិសេធព្រោះតែចរិករបស់នាងនិងឯង។ តែនាងនៅតែមិនបោះបង់ចោល នាងតាមយកចិត្ត Jihyun គ្រប់ពេលទោះបីជាដឹងថា Jihyun មិនខ្វល់ជាមួយនឹងនាងក៏ដោយ Riki តែងតែវៃធ្វើបាបស្រីៗណាដែលមករញេរញៃជាមួយនិង Jihyun រាល់ពេលទើបគ្មានមនុស្សស្រីណាហ៊ានមកចូលជិត Jihyun ទៀតនោះទេ ទើបតែរាងតូចទេគឺជាមនុស្សទី1 ហើយដែលហ៊ានមកពាក់ព័ន្ធនឹងនាយ ហើយក៏ដូចលើកមុនៗនិងឯង Riki ច្បាស់ជាចាត់ការដូចស្រីអស់នោះជាមិនខាន តែនាងគិតខុសហើយដែលចង់ប៉ះរាងតូចម្នាក់នេះនោះ មិនចឹងទេសាលាប៉ារបស់នាងប្រាកដជាឈរជើងលែងបានតទៅទៀតហើយ

Skip____

ទ្រឺង..ទ្រឺង

កន្ដឹងចេញលេងបានបន្លឺឡើង ដល់ម៉ោងសម្រាក និស្សិតគ្រប់រូបក៏នាំគ្នាទៅរកអ្វីញុាំតាមទម្លាប់របស់ពួកគេនិងឯង

"Tae..ទៅរកអ្វីញុាំជាមួយនិងគ្នាដែរទេ"Jihyun ដើរមកសួររាងតូចដែលនៅតុរាងឆ្ងាយពីនាយគួរសម បបួលគេទៅរកអីញុាំជាមួយគ្នា

"អត់ទេ...ខ្ញុំញុាំអាហារពីផ្ទះមករួចហើយ Ji ទៅរកអ្វីញុាំតែម្នាក់ឯងចុះ"Tae ដែលអង្គុយឈ្ងោកមើលសៀវភៅមុននេះក៏ងើបមុខឡើង តបទៅនាយវិញ

"បើចឹងខ្ញុំទៅហើយ...តែថា Tae ត្រូវការផ្ញើទិញអីដែរទេ"Jihyun រៀបនិងដើរចេញទៅហើយតែ ក៏ងាកមកសួររាងតូចម្ដងទៀត

"អត់ទេ..អរគុណលោកហើយ"Tae ក្រវីក្បាលប្រាប់ថាមិនត្រូវការ ទើបនាយកម្លោះដើរចេញទៅ ចំណែក Tae ក៏អោនមើលសៀវភៅបន្ត

"Riki !! សិស្សច្បង Jihyun ទៅបាត់ហើយ"RaMi និងគ្នីគ្នារបស់នាងដែលមកឈរអើតលើមនៅជិតថ្នាក់របស់ Tae នោះក៏ប្រាប់ទៅ Riki ពេលឃើញJihyun ដើរចេញទៅបាត់ ពួកនាងច្បាស់ជាមិនមែនមកក្នុងបំណងល្អនោះទេ បើមិនទៅរករឿងគេនិងឯង

"ល្អណាស់...ឆាប់ចូលទៅ ថ្ងៃនេះយើងនិងប្រដៅអាក្មេងនិងអោយដឹងដៃម្ដង ដែលវាហ៊ានមកពាក់ព័ន្ធនឹង សិស្សច្បង Jihyun នោះ" Riki ញញឹមចុងមាត់យ៉ាងកំណាច ទើបនាំគ្នារបស់នាងដើរចូលទៅក្នុងថ្នាក់សម្ដៅទៅរក Tae

ផាំង~~

"នេះហេស៎...សិស្សចូលថ្មីដែលគេល្បីថាស្អាតនោះ គ្មានទាំងបានមួយចំណិតយើងផង"Riki ដើរមកដល់ក៏ទះតុរបស់ Tae មួយដៃមុននិងឡើងទៅអង្គុយលើតុរបស់ Tae យ៉ាងទំនងថែមទាំងនិយាយដៀមដាមអោយរាងតូចថាមិនដល់ខ្លួនទៀត

"ជួយអ្នកនាងចុះពីលើតុខ្ញុំបន្តិច..."Tae ដោយមិនចង់បង្កររឿងច្រើនទើបសុខចិត្តនិយាយតាមសម្រួល

"បើយើងមិនចុះឯងចង់យ៉ាងម៉េច...ចង់វៃយើងហេស៎ បើចឹងក៏ដាក់មក នេះត្រង់នេះ ហើយឯងនិងបានបណ្ដេញចេញពីសាលានេះតែម្ដង"Riki មិនបានចុះតែក៏ផ្គើនរាងតូចបន្ថែម នៅហុចមុខរបស់នាងអោយរាងតូចទះទៀតផង ព្រោះដឹងថាគេមិនហ៊ានស្រាប់ហើយ

ចំណែករាងតូចវិញគេធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើងយ៉ាងចឹង តែការធ្វើធម្មតាបែបនេះគឺជាការវាយប្រហារយ៉ាងឈាមត្រជាក់បំផុត ធម្មតាតែបង្កប់ភាពកំណាចនៅខាងក្នុង ដែលធ្វើឲ្យពួកនាងខឹងសឹងហុយផ្សែងព្រោះតែរាងតូចដូចមិនភិតភ័យនិងពួកនាងសោះ

"ខ្ញុំមិនយកដៃដ៏ស្រស់ស្អាតរបស់ខ្ញុំទៅប្រលូកប្រលាក់ជាមួយនិង ពួកឆ្កែឆ្កួតដែលចូលចិត្តដើរខាំគេតាពាសនោះទេ..."Tae នៅតែរក្សាទឹកមុខធម្មតាដដែលគ្មានប្រតិកម្មអ្វីឡើយ តែសម្ដីរបស់គេដូចកាំបិតចាក់ចំបេះដូងពួកនាងយ៉ាងចឹង នេះគេប្រៀបធៀបពួកនាងជាឆ្កែឆ្កួតចឹងឬ

"ឯង!!!!...ហឹស...សម្ដីបានណាស់ណ៎ យើងក៏ចង់សាកដូចគ្នាថាមុខស្មើៗរបស់ឯង នៀក ពេលដែលត្រូវកំដាប់ដៃរបស់យើងហើយ និងនៅស្មើបែបនេះទៀតទេ ពួកឯងចាប់វា..."Riki ខឹងសឹងផ្ទុះកំហឹងចេញមកទៅហើយ តែនាងប្រឹងធ្វើធម្មតាមិនចាប់អារម្មណ៍និងសម្ដី Tae មុននេះ ទើបបញ្ជាកូនចៅរបស់នាងដែលមានគ្នាពីបីនាក់នោះអោយចូលទៅចាប់ Tae

"សម្ដីខ្លាំងណាស់ឬ ... ពួកយើងនិងប្រដៅឯងអោយរាងចាលម្ដង អាក្មេងមុខស្រី" RaMi ដែលចូលទៅចាប់ក្រៀកដៃ Tae មួយចំហៀងនោះក៏ញញឹម និយាយផ្លែផ្កាដាក់រាងតូចដែលមកដល់ដំណាក់កាលនេះហើយក៏នៅធ្វើធម្មតាទៀត តើគេជាគល់ឈើឬ បានគ្មានប្រតិកម្មអ្វីសោះចឹង

"ចាំទទួលទៅ ឯង..."Riki ងើបចេញពីតុរបស់រាងតូច ឈរញញឹមបន្ដិចមុននិងដើរទៅរករាងតូច មុននិងយាដៃរកទះគេទៅហើយ តែក៏

ព្រូស~~

មួយជើងចំពោះយ៉ាងពេញទំហឹង ធ្វើឱ្យ Riki ចុកឆ្អល់ដាក់ខ្លួនអង្គុយទៅលើឥដ្ឋនិយាយមិនចេញ ចំណែកគ្នីគ្នារបស់នាង ពេលឃើញបែបនេះក៏លែងរាងតូចរួចរត់ទៅមើល Riki វិញ

"នាងដើរខាំអ្នកណាក៏បានតែមិនមែនខ្ញុំ...បើមិនចង់ឈឺសាច់ជួយនៅអោយឆ្ងាយៗពីខ្ញុំបន្តិចទៅ នេះគ្រាន់តែជាមេរៀន បើមានលើកក្រោយទៀត ក្បាលរបស់នាងអាចនិងដាក់តាំងនៅមុខសាលាក៏ថាបាន"Tae ឈរនិយាយជាមួយនិងសម្ដីយ៉ាងត្រជាក់ស្រេប កែវភ្នែកមុតស្រួចក៏សម្លឹងទៅនាងយ៉ាងកំណាចដែលឃើញហើយមិនខ្លាចគឺមិនបាន កុំឃើញគេមិនមាត់គិតថាធ្វើបាបគេបានតាមចិត្តទៅចុះ គិតខុសហើយគេមិនមែន Tae ពីមុនដែលអោយគេគ្រប់គ្នាធ្វើបាបជិះជាន់តាមចិត្តទៀតនោះទេ អតីតកាលបង្រៀនគេអោយរឹងមាំ បើគេទន់ជ្រាយគេមិនអាចរស់នៅក្នុងពិភពលោកដែលតម្រូវអោយគេស្គាល់គ្រប់រសជាតិនេះទេ

Tae ចប់សម្ដីក៏ដើរចូលទៅក្នុងកន្លែងអង្គុយវិញ ទាញសៀវភៅមកអានបន្តយ៉ាងស្ងៀមស្ងាត់ មិនខ្វល់ពីពួកនាងដែលនៅតាមសម្លក់គេសឹងជ្រុះគ្រាប់ភ្នែក

"ឯងគិតថាធាក់យើងហើយបានរួចខ្លួនចឹងហេស៎ ...នេះ..."Riki ក្រោយពីបាត់ឆ្អល់បន្តិចហើយក៏ក្រោកឈរឡើង ចង្អុលមុខរាងតូចដែលអង្គុយអានសៀវភៅធ្វើមិនដឹងដូចពួកនាងជាមនុស្សអរូបចឹង Riki បម្រុងនិងលើកដៃទះរាងតូចទៅហើយតែក៏មានសម្លេងស្រែកកាត់

"ឈប់ភ្លាម ..."Jihyun ដែលទើបតែមកពីរកអ្វីញុាំនោះ ក៏ស្រែកឃាត់នាងភ្លាមៗ ព្រោះឃើញពួកនាងចង់ធ្វើបាបរាងតូច Jihyun រត់ចូលមកក្នុងថ្នាក់សម្ដៅទៅរករាងតូចយ៉ាងលឿន តែ Tae បែរជាធ្វើមិនដឹងចង់អ្នកណាធ្វើស្អីក៏ធ្វើទៅ គេអត់ខ្វល់

"សិស្សច្បង..."ពួងនាងបន្លឺឡើងព្រមគ្នា ភ្ញាក់ផ្អើលនិងវត្តមានរបស់ Jihyun ចប់ហើយ Jihyun មកទាន់ចំពេលគេកំពុងតែធ្វើបាប Tae បើបែបនេះពេលណាទើបនាងបានគេទៅ បើគេឃើញនាងធ្វើបាបអ្នកផ្សេងបែបនេះ តែនាងធ្វើបែបនេះក៏ព្រោះតែស្រលាញ់នាយដូចគ្នា

"ពួកនាងចង់ធ្វើស្អី..."Jihyun ស្រែក សួរទៅនាងខ្លាំងៗ ព្រោះតែខឹងដែលនាងចូលចិត្តធ្វើខ្លួនដូចជាសង្សារគេចឹងតាមហួងហែង តាមយកចិត្ត ឡើងគេធុញទៅហើយ

"ខ្ញុំមិនបានធ្វើស្អីទេ..គ្រាន់តែចង់ប្រដៅក្មេងខ្លះដែលចង់ទាក់របស់គេនោះអី អោយដឹងអ្នកណាមកមុនមកក្រោយផង កុំចេះតែឃើញស្អាតមិនបានចង់ដណ្ដើមទាំងដែលគេមានម្ចាស់រួចទៅហើយនោះ"Riki តបទៅ Jihyun ទាំងភ្នែកសម្លក់រាងតូច ព្យាយាមនិយាយអោយរាងតូចលឺ ធ្វើមើលតែនាងជាសង្សាររបស់ Jihyun ចឹង ទាំងដែលគេស្អប់មុខនាងសឹងស្លាប់

"ឈប់បានឈប់ទៅ Sung Riki ខ្ញុំនិងនាងមិនបានត្រូវជាអ្វីនិងគ្នានោះទេ ពួកយើងត្រឹមតែជាអ្នករៀនសាលាជាមួយគ្នាប៉ុណ្ណោះ ឈប់ធ្វើខ្លួនជាម្ចាស់ការលើខ្ញុំទៀតទៅ ចេញពីថ្នាក់ខ្ញុំបានហើយ... មុនពេលដែលខ្ញុំស្អប់នាងជាងនេះ" Jihyun ហួសចិត្តនិងសម្ដីនាងមុននេះ ចេះនិយាយចេញមករួច នាងយកស្អីទៅគិត មនុស្សដូចជាគេម៉េចនិងអាចយកមនុស្សស្រីបែបនិងមកធ្វើជាសង្សារនោះ ចរឹកចេញមកដូចមានតែឯង បែបនេះទោះប្រគេនក៏មិនយកដែរ

" ខ្ញុំទៅក៏បាន...តែចាំទុក បើខ្ញុំមិនបានបង អ្នកណាក៏មិនបានដូចគ្នា ទៅវិញ..."Riki មុខក្រញូវខឹងដែលធ្វើអ្វីរាងតូចមិនបាន នៅមកត្រូវមាត់សិស្សច្បងទៀត តែកុំសង្ឃឹមថានាងព្រមចប់ត្រឹមនេះអោយសោះ

អេ៎..រវល់តែមើលគេឈ្លោះគ្នា ភ្លេចចាប់អារម្មណ៍និងរាងតូចដែលសង្ងំសើចម្នាក់ឯងនេះទៅវិញ មុននេះគេធ្វើជាអានសៀវភៅក៏ពិតមែន តែត្រចៀកគេទាំងគូរកំពុងតែផ្ទៀងស្ដាប់ចង់ដឹងមូលហេតុដែលនាងមករករឿងខ្លួន តែដល់ពេលដឹងហើយក៏សង្ងំសើចដោយគ្មានអ្នកណាដឹងនោះទេព្រោះបានសៀវភៅបាំង ។

[ នេះមករករឿងខ្ញុំព្រោះតែខ្លាចខ្ញុំដណ្ដើម Jihyun ចឹងហេស៎...ចេះតែមានហើយ មនុស្សស្រីស្អីចរិតអន់បែបនេះ ដើររករឿងគេព្រោះតែមនុស្សប្រុសម្នាក់ បើប៉ាម៉ាក់នាងដឹងនិងមានអារម្មណ៍បែបណា ហ្អើយ...សមហើយដែល Jihyun មិនស្រឡាញ់នោះ ]Tae គិតក្នុងចិត្ត សឹងមិនជឿនិងរឿងមុននេះ ថានាងមករកវៃខ្លួនដោយសារមនុស្សដែលគេចាត់ទុកត្រឹមជាមិត្តម្នាក់នេះ គេមានប្ដីហើយថែមទាំងសង្ហារទៀតផងមានពេលឯណាទៅចាប់អារម្មណ៍និងអ្នកផ្សេងនោះ ណាមួយមើលមិនចូលភ្នែកផង

"Tae ឯងមានត្រូវត្រង់ណាដែលទេ.."Jihyun ក្រោយពីពួកនាងចេញទៅបាត់ហើយក៏ងាកមកសួរអ្នកម្ខាងទៀតដែលអង្គុយអានសៀវភៅធ្វើមិនដឹងនេះ តែគេបែរជាបារម្ភពី Tae ខ្លាចពួកនាងធ្វើបាបទាំងដែលមុននេះអ្នកដែលឈឺខ្លួនគឺជា Riki ទៅវិញទេ

"អត់ទេ..."Tae ងើបមុខចេញពីសៀវភៅមកញញឹមដាក់នាយវិញដូចមុននេះគ្មានរឿងអ្វីកើតឡើងយ៉ាងចឹង

"ប្រាកដហើយហេស៎ថាមិនអី..."Jihyun សួរបញ្ជាក់ព្រោះមិនជឿថា Tae មិនបានកើតអីពិតមែន ឬមួយនាយមកជួយរាងតូចទាន់ទើបគេមិនត្រូវអីបែបនេះ ប្រហែលហើយ

"មិនអីពិតមែន ...ទ្រឺង...ដល់ម៉ោងចូលរៀនហើយលោកទៅកន្លែងវិញទៅ"Tae អោយគេត្រូវស្អីកើតបើពេលនាងយាដៃមិនទាន់និងបានទះផងត្រូវ Tae ធាក់ឡើងឆ្អល់ទៅហើយនិង Tae រាងតូចពិតមែនតែកម្លាំងជើងមិនអន់ទេ ចឹងមិនមែនគេអាចធាក់ជុងគុកធ្លាក់ពីលើគ្រែបាននោះទេ ស្គាល់ Kim Taehyung តិចពេកហើយ។

_______________
To be continue

Lie Naa

Continuă lectura

O să-ți placă și

178K 3.2K 6
ကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡
13.6K 2.3K 18
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
4K 752 18
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...