💜យានអវកាសស្នេហ៍✨( ចប់✔️)

De JuXiu_Writer

212K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... Mai multe

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2.8K 284 0
De JuXiu_Writer

Episode 7 : ពិធីជប់លាង.!

Taehyungបានត្រឡប់មកផ្ទះវិញទាំងទឹកមុខស្អុយមើលមិនយល់ ដើរក្រវីដៃក្រវីជើងហាក់ដូចជាគ្មានកម្លាំងក្នុងខ្លួនសោះ។

« មកវិញហើយឬថេយ៉ុង? ប៉ាឮថាឯងវាយគ្នាជាមួយអាPlay boyនោះទៀតហើយមែនទេ? »លោកKim សួរទៅកាន់កូនប្រុសបន្ទាប់ពីបានឃើញនាយតូចដើរចូលមកខាងក្នុងផ្ទះ។

« គ្មានទេ.! ប៉ាកុំគិតអីអំពីវាអី រឿងកូនៗចេះដោះស្រាយហើយ »Taehyungឆ្លើយកំបុតៗរួចក៏ឡើងទៅខាងលើបន្ទប់របស់គេបាត់ទៅ ចំណែកអ្នកស្រីKimបានត្រឹមសម្លឹងមុខគ្នាជាមួយស្វាមីទាំងហួសចិត្តនឹងកូនប្រុសតែមួយគ្រាប់របស់គាត់។

ងាកមកមើលថេយ៉ុងវិញនាយឡើងមកដល់បន្ទប់វិញ នាយក៏រហ័សដើរទៅឈរខាងមុខកញ្ចក់តទល់ជាមួយនឹងមុខរបស់ខ្លួនឯងមុននឹងហារស្តីឡើង៖

« Kim Taehyung.! តើពួកឯងទាំងពីរបែកគ្នាដោយសារជុងហ្គុកមានស្រីមែនទេ? »Taehyung ដកដង្ហើមធំនិយាយទាំងភ័យៗព្រោះខ្លាចខុសប៉ុន្តែគ្រប់យ៉ាងបែរជាគ្មានប្រត្តិកម្មអ្វីទាំងអស់ដូចច្នេះចម្លើយមានន័យថាខុសពិតមែន បើចម្លើយត្រឹមត្រូវនោះថេយ៉ុងពិតប្រាកដនឹងបង្ហាញខ្លួន។

« ហ៊ើយ~ ហេតុអ្វីក៏រញេរញៃយ៉ាងនេះ? ស្នេហារបស់ពួកឯងតែពីរអ្នកសោះហេតុអ្វីក៏មកត្រូវរញេរញៃដល់យើងដែរ? តើយើងគួរតែស្លាប់ឬអត់? »Taehyungលើកដៃឆ្លីក្បាលខ្លួនឯងទាំងស្មុកស្មាញពិបាកចិត្តស្ទើរតែស្រែកយំ នាយក៏ដាក់ខ្លួនគេងមួយភាំងសិនព្រោះត្រូវចូលរួមកម្មពិធីសាលាដែរ។

បន្ទាប់ពីគេងបានមួយសន្ទុះធំថេយ៉ុងបើកភ្នែកឡើងមេឃក៏យប់ល្មម នាយក៏រហ័សក្រោកដើម្បីរៀបចំខ្លួនចូលរួមកម្មពិធីជាមួយនឹងយ៉ុនហ្គី។

« ថេយ៍.! ចាំប៉ាអោយអង្គរក្សជូនទៅ »លោកKim ហៅកាត់ដំណើរកូនដែលប្រុងនឹងដើរចេញទៅទាំងមិននិយាយរកគាត់សម្បីតែមួយម៉ាត់។

« អញ្ចឹងក៏បាន »Taehyungយល់ព្រមព្រោះមិនចង់តវ៉ាវែងឆ្ងាយ នាយក៏ចេញឡានទៅសាលាវិញទាំងមានអង្គរក្សឆ្វេងស្តាំចាំបម្រើដូចស្តេច។

មកដល់ខាងមុខសាលាអង្គរក្សពីរអ្នកស្លៀកសំលៀកបំពាក់ស្លាកឈ្មោះត្រកូលKimបញ្ចាក់ថាជាកូនចៅត្រកូលគីមបានរត់ចុះមកបើកទ្វាឡានអោយថេយ៉ុងចុះតាមក្រោយ ដែលជាហេតុធ្វើអោយសិស្សសាលានាំគ្នាមើលពេញនឹងប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងនឹងឃើញបែបនេះសឹងតែស៊ាំទៅហើយចំពោះកូនចៅត្រូកគីមដូចជាថេយ៉ុងនេះ។

« ពួកឯងទៅវិញទាំងអស់ទៅ.! ខ្ញុំមានមិត្តអាចជួយមើលខ្ញុំបានហើយ »Taehyungងាកមកដេញអង្គរក្សដែលប្រុងចូលទៅតាមគេដែរនោះ សិស្សជាច្រើនសម្លឹងមើលថេយ៉ុងក្នុងន័យខុសៗគ្នា អ្នកខ្លះច្រណែន អ្នកខ្លះក៏លួចសរសើរពីភាពលូយឆាយរបស់នាយ។

« ថេយ៉ុងយើងនៅខាងនេះ.! »Yoongiលើកដៃឡើងហៅមិត្តបញ្ចាក់ថាគេកំពុងតែនៅទីនោះចំណែកថេយ៉ុងក៏ញញឹមរួចក៏ប្រុងនឹងរត់ទៅរកយ៉ុនហ្គីទៅហើយប៉ុន្តែស្របពេលនោះជុងហ្គុកស្រាប់តែដើរមកឈរបាំងផ្លូវរបស់គេ។

« ថ្ងៃនេះជាថ្ងៃអ្វី ហេតុអ្វីក៏ទេពបុត្រចុះមកលេងមនុស្សលោកបែបហ្នឹង? »Jungkookឈរជ្រែងហោប៉ៅនិយាយទៅកាន់រាងតូចទាំងទឹកមុខច្រលឺម។

« ទេពបុត្រមកពីណា? មើស៎ ជៀសផ្លូវខ្ញុំ »Taehyungខំប្រឹងដើរត្បុលសម្រុកអោយជុងហ្គុកជៀសផ្លូវប៉ុន្តែរាងក្រាស់បែរជាឈរថ្មឹងផ្គើនទៅវិញ។

« ឯងនឹងហើយស្អាតដូចជាទេពបុត្រដើរដីយ៉ាងអញ្ចឹង.! »Jungkookនិយាយចប់ផងថេយ៉ុងក៏រុញជុងហ្គុកចេញមួយទំហឹងដែលជាហេតុធ្វើអោយនាយក្រាស់ដួលអុកគូតនឹងដី ហេតុការទាំងនេះគ្មានអ្នកណាខ្វល់ច្រើននោះទេព្រោះវាជាទម្លាប់ទៅហើយដែលកម្លោះសង្ហារទាំងពីរចូលចិត្តវាយគ្នាជាការស្វាគមណ៍សម្រាប់គ្នាបែបនេះ។

« ចំជាទើសទាល់មែន.! »Taehyungសម្លក់មុខជុងហ្គុកបន្តិចមុននឹងរត់ទៅរកយ៉ុនហ្គីបាត់ ចំណែកជុងហ្គុកបានត្រឹមក្រោកឈរសម្លឹងផែរខ្នងរាងតូចទាំងអន់ចិត្ត នាយតែងតែគិតថាថេយ៉ុងជាសាងហ៊ុនទោះជាពេលនេះថេយ៉ុងមិនមែនក៏ដោយ។

« ឯងមិនអីទេឬ? »Yoongiសួរទៅកាន់រាងតូចនៅពេលដែលគេដើរមកឈរក្បែរខ្លួន។

« មិនអីទេ.! កុំខ្វល់អី »Taehyungធ្វើធម្មតារួចក៏អូសដៃយ៉ុនហ្គីទៅដើរលេងក្នុងបរិវេណសាលាដែលមានការរៀបចំយ៉ាងល្អឥទ្ធខ្ចោះ។

ងាកមកមើលជុងហ្គុកឯងនេះវិញនាយបានមកអង្គុយញ៊ាំអីលេងជុំគ្នាជាមួយមិត្តរួមថ្នាក់របស់គេដោយមានSallyនៅអង្គុយជិតម្ខាងនិងជីមីននៅអង្គុយម្ខាងទៀត រាងក្រាស់អង្គុយទាំងទឹកមុខស្ងួតៗមិនសូវមានជីវជាតិប៉ុន្មានឡើយ។

« ជុងហ្គុកហា៎.! ជូនខ្ញុំដើរលេងបន្តិចបានទេ? ឥឡូវយប់ហើយមិនហ៊ានដើរម្នាក់ឯងទេ »Sallyពេបមាត់ចាប់ដៃជុងហ្គុកមកកាន់បែបអង្វរក សកម្មភាពបែបនេះធ្វើអោយមិត្តរួចថ្នាក់របស់ពួកគេនាំគ្នាស្រែកហូរអ៊ូអរពេញនឹងព្រោះគិតថាពួកគេអាចនឹងមានទំនាក់ទំនងជាមួយគ្នា។

« មិនអោយទៅ »Jiminឆ្លើយជំនួសជុងហ្គុកទាំងសម្លក់Sallyស្ទើរជ្រុះភ្នែកព្រោះគេមិនចូលចិត្តSallyនោះទេ នាងនោះអន់មាយាទសម្បើមណាស់។

« អឹម.! »Jungkookឈប់ញ៊ាំរួចក៏ងក់ក្បាលយល់ព្រមព្រោះនាយកំពុងតែស្មុកស្មាញស្រាប់។

« យ៉ាៗ.! សាលលីបានសម្រេចហើយមែនទេ? »មិត្តភក្តិរបស់Sallyនិយាយបង្អាប់មិត្តព្រោះអ្នកណាក៏ដឹងថាSallyលួចស្រឡាញ់ជុងហ្គុក មានតែជុងហ្គុកខ្លួនឯងទេដែលមិនដឹង។

« សម្រេចឆ្កួតអី? »Sallyនិយាយទាំងមុខក្រញូវទាំងដែលក្នុងចិត្តសប្បាយចិត្តស្ទើរស្លាប់នៅពេលដែលបានមិត្តបង្អាប់បែបនេះជាមួយជុងហ្គុក។

« ខ្ពើម »Jiminពេបមាត់ធ្វើជាមួយច្បិបៗតាមSallyដែលកំពុងតែសម្លក់គេដូចគ្នា។

« សម្រេចថាទៅឬអត់? »Jungkookក្រោកឡើងទាំងមុខស្មើរ នាយមិនសូវចូលចិត្តរញេរញៃច្រើនដូចពេលនេះឡើយ។

« តោះ »Sallyញញឹមញញែមស្ទុះទៅអោបដៃរបស់ជុងហ្គុកជាប់រួចក៏ដើរចេញទៅជាមួយគ្នា ពួកគេបន្តដំណើរទៅមើលគេប្រគុំតន្រ្តីជាមួយគ្នា។

« ... »Jungkookអង្គុយអោបជង្គងភ្លឹកស្តាប់បទចម្រៀងដែលចាក់ដោតចំកណ្តាលក្រអៅបេះដូង នាយអង្គុយសុខៗទឹកភ្នែករបស់នាយក៏ស្រាប់តែស្រក់ចុះមកដោយមិនដឹងខ្លួន។

« សាងហ៊ុន.! តើពេលនេះអូននៅឯណា? អូនមាននឹកបងទេ? ពេលនេះតើអូនកំពុងតែធ្វើអ្វី? ដឹងទេថាបងនឹកអូនប៉ុណ្ណារ...ហិកៗ អូននៅឯណាយកបងទៅផង បងរស់ដោយគ្មានអូនមិនបានឡើយ មិនដល់មួយថ្ងៃផងបងគ្រាំទ្រូងស្ទើរស្លាប់ទៅហើយអូនបានឮទេ? »Jungkookគិតក្នុងចិត្តងើយមុខឡើងលើបង្ហូរទឹកភ្នែកមកច្រោកៗព្រោះនឹកដល់ម្ចាស់ចិត្តខ្លាំងពេក នៅពេលដែលឃើញថេយ៉ុងប្រងើយដាក់នាយបែបនេះអារម្មណ៍របស់នាយហាក់ដូចជាសាងហ៊ុនកំពុងតែប្រងើយដាក់គេដែរអញ្ចឹង។

« ជុង.! លោកយំ? »Sallyងាកមកចំពេលដែលទឹកភ្នែករបស់នាយស្រក់ចុះមកល្មម នាងក៏រហ័សសួរទាំងបារម្ភ។

« ខ្ញុំមិនអីទេ.! ខ្ញុំគ្រាន់តែពិបាកចិត្តបន្តិចប៉ុណ្ណោះ »Jungkookងាកមកសម្លឹងមុខSallyបន្តិចមុននឹងងាកទៅមើលការប្រគុំតន្រ្តីវិញ ខណៈពេលនោះSallyស្រាប់តែបន្លំលូកដៃមកអោបជុងហ្គុកចំពេលដែលជុងហ្គុកស្តាប់ចម្រៀងភ្លេចខ្លួន។

« ថេយ៍.! មើលនោះ »Yoongiកេះថេយ៉ុងអោយមើលទៅជុងហ្គុកដែលមានSallyកំពុងតែអោបទាំងទឹកភ្នែកសស្រាក់នោះ។

« គេមានអ្នកមើលថែហើយ.! យើងមិនបាច់ខ្វល់ទេ »Taehyungនិយាយក្បត់ចិត្តខ្លួនឯង ក្នុងចិត្តរបស់នាយអន់ចិត្តនឹងជុងហ្គុកខ្លាំងណាស់ ស្រឡាញ់គ្នាយូរហើយទើបតែដឹងថាជុងហ្គុកល្មោមស្រីប៉ុណ្ណាក្នុងមួយថ្ងៃនាយប្រុសញ៉ែរថេយ៉ុងផង Sallyផង តើថ្ងៃមុខទៀតនាយនឹងញ៉ែរបានប៉ុន្មានអ្នកទៀតទៅ?

« អឺរអោយតែប្រាកដ »Yoongiចាប់បង្វិលមុខថេយ៉ុងអោយងាកចេញវិញ មិនអោយមើលគេអោបគ្នាទៀតទេ។

« ប្រុសសម្អុយ.! ខ្ញុំនឹងធ្វើអោយបងរាងម្តង »Taehyungគិតក្នុងចិត្តទាំងខាំមាត់ខឹងនឹងជុងហ្គុកមិនស្ទើរទេ បើអាចគេនឹងទៅទះនាងដែលកំពុងតែអោបជុងហ្គុកនោះអោយបែកមាត់ហូរឈាមភ្លាម។

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

Continuă lectura

O să-ți placă și

33.4K 4K 29
វាសនាតម្រូវអោយគេកើតមកជួយសង្រ្គោះពូជDevilឡើងវិញស្របជាមួយនិងអនាគតដែលគេត្រូវជួបប្រទះហើយនិងគូរជីវិតដែលមានភេទដូចគ្នា។វាសនាគេត្រូវបានជាមួយក្មេងប្រុសដែលមានម...
5.7M 294K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
30.1K 6.6K 38
tk sinhala
35.3K 2.5K 30
"មិនមែនជាកម្មក៏មិនមែនជានិស្ស័យតែបងស្មាក់ចិត្តពរពោះជំនួសអូន" #និពន្ធដោយ:Sovan Metrey