«អឺគឺ គឺ គឺ.....»
«គឺស្អី!? ឆាប់ប្រាប់ភ្លាមមក ឬក៏ចង់ដេកងាប់នៅទីនេះ?»នាយក្រាស់រុញកាំភ្លើងទៅកាន់តែជិត
«គឺ គឺនៅខាងក្នុងនោះ»នាយឆ្លើយទាំងញ័រមាត់តតាត់និងចង្អុលទៅទីតាំងដែលស៊ុននូកំពុងនៅ
ហ៊ីស៊ឹងក៏ប្រញាប់រត់ទៅយ៉ាងលឿន ឯប៉ុន្មាននាក់នោះក៏ដូចគ្នា បើនៅទៀតប្រាកដជាស្លាប់គ្មានដីកប់មិនខានឡើយ។
«ហឹកហឹក ជួយខ្ញុំផង លែង~ អាមនុស្សឆ្កួត»
«ស៊ុន?»ហ៊ីស៊ឹង កាន់តែបន្ថែមល្បឿនរត់ពេលដែលបានឮសម្រែករបស់ស៊ុននូ
«លែងយើងអាឆ្កួត អ៊ួយ! ហឹកហឹក»
«ផាច់! នៅឲ្យស្ងៀម! ប្រយ័ត្នយើងសម្លាប់ឯងបំបិទមាត់ឲ្យក្លាយជាខ្មោចយាមសាលាទៅ!»យ៉ុនស៊ុង
«ឌឹប! អ៊ួយ!»នៅភ្លាមនោះយ៉ុនស៊ុងក៏បានស៊ីមួយជើងដួលទៅលើដីភ្លាមៗ
«យើងថាអ្នកដែរត្រូវក្លាយជាខ្មោចយាមសាលានោះគឺជាឯងទៅវិញទេ! អាចង្រៃ!»
«ហ៊ី...ហ៊ីស៊ឹង~ ហ្អឹក! ជួយ ជួយអូនផង.....»ស៊ុននូ ឧទានហៅហ៊ីស៊ឹងតិចៗរហូតទាល់តែសន្លប់បាត់
«ឯងធ្វើស្អីដាក់ស៊ុននូខ្លះហាស់!? ឌឹបៗ ឌឹប!»ហ៊ីស៊ឹង ឃើញសភាពរបស់ស៊ុននូហើយ នាយក៏បានដើរទៅជិះពីលើយ៉ុនស៊ុងនិងចាប់សួរគេ តែនាយមិននៅចាំស្ដាប់ចម្លើយរបស់គេសិនឡើយ នាយក៏ដាល់យ៉ុនស៊ុងយក ដាល់យកៗតែម្ដង តាមកំហឹងដែលមាននៅក្នុងខ្លួន
ឯយ៉ុនស៊ុងវិញគេមិនអាចយកឈ្នះនឹងហ៊ីស៊ឹងបានឡើយ ព្រោះគេគ្រាន់តែជាសិស្សសាកលវិទ្យាល័យគេចេះវាយតែបន្តិចបន្តួចប៉ុណ្ណោះ។
«ឯងប៉ះពាល់មនុស្សរបស់យើង ឯងងាប់មិនស្អាតនោះទេ អាចង្រៃ! ឌឹប!»ហ៊ីស៊ឹង បន្តដាល់យ៉ុនស៊ុងទាល់តែគេទន់ខ្លួន ហ៊ីស៊ឹងក៏បញ្ឈប់សកម្មភាព នាយងើបឈរឡើង និងដកយកទូរស័ព្ទចុច call ទៅកូនចៅរបស់ខ្លួន
«ឯងនឹងដឹងថាយើងអាក្រក់ប៉ុណ្ណា»និយាយហើយក៏ដើរទៅរកស៊ុននូ ហ៊ីស៊ឹងក៏បានដោះអាវធំរបស់ខ្លួនទៅគ្របបិទបាំងទៅលើស៊ុននូដែលសម្លៀកបំពាក់របស់គេដាច់រហែកអស់ នាយក៏លើកបីរាងកាយដែលកំពុងសន្លប់ស្ដូកស្ដឹងនោះដើរទៅកាន់ឡានរបស់ខ្លួន ទាំងទឹកមុខស្មើធេង
នាយក្រាស់ក៏បើកឡានចេញទៅកាន់មន្ទីរពេទ្យដែលនៅជិតនេះ។ ហ៊ីស៊ឹងបានឲ្យគ្រូពេទ្យលាងរបួសរបស់ស៊ុននូ និងបានឲ្យគូពេទ្យរកបន្ទប់ឲ្យគេងសម្រាកមួយយប់សិន។
ហ៊ីស៊ឹងបានអង្គុយនៅជាប់គ្រែរបស់ស៊ុននូ នាយសម្លឹងមើលទៅស៊ុននូដែលកំពុងគេងនៅលើគ្រែនោះ ដោយក្នុងចិត្តរបស់នាយកំពុងតែស្ដីបន្ទោសឲ្យខ្លួនឯង ដែលគេមិនអាចការពារស៊ុននូបាន គេស្រមៃមិនចេញនោះទេ បើសិនជាពេលនោះគេទៅមិនទាន់ នាយនឹងមានវិប្បដិសារីពេញមួយជីវិត។
«ឲ្យបងសូមទោស!»ហ៊ីស៊ឹង លូកដៃទៅចាប់ដៃតូចយកមកថើបនិងពោលពាក្យសូមទោសទៅកាន់រាងតូចដែលកំពុងគេងសន្លប់នោះ
«បងនឹងឲ្យវារស់ពិបាកជាងស្លាប់ទៅទៀត»
នៅពេលដែលមាននរណាម្នាក់បានប៉ះពាល់អូមេហ្កាតូចរបស់ខ្លួនហើយ ចិត្តដែលជាអាល់ហ្វាក៏បានប្រតិកម្មឡើង កែវភ្នែកទាំងគូក៏ចាប់ផ្ដើមក្រហមច្រាល ព្រោះតែកំហឹងនៅក្នុងខ្លួន។
To be continue.....
18/06/2025
[Hezeryn Janze)
សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
ពាក្យពេចន៍ណាមួយដែលមិនសមរម្យ 🙏🏻❤️
__________________________
(នេះគឺជាភាគដែលខ្ញុំបានបន្ថែម)
សូមទោសដែលមានការយឺតយ៉ាវ ព្រោះអ្នកសរសេរជាប់រៀន ហើយថ្ងៃសៅរ៍និងអាទិត្យក៏ជាប់លក់នៅ Walk Street ទៀត ទើបមិនអាចផុសជូនអ្នកទាំងអស់គ្នាអានបាន ដូច្នេះសូមអធ្យាស្រ័យផងណា 🥹🙏🏻
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី១៧ : ឯងងាប់មិនស្អាតនោះទេ!
Start from the beginning
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)