ភាគទី១ : វាសនាខុសគ្នា!

3.2K 177 7
                                        

[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

^ផ្ដើមរឿង^

   វេលាម៉ោង4:30ល្ងាចនៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញទិដ្ឋភាពនៅក្នុងសាកលវិទ្យាល័យមួយកន្លែងដែលមាននិស្សិតជាច្រើនកំពុងតែដើរចេញពីខាងក្នុងសាលាមក ព្រោះនេះជាពេលដែលពួកគេចប់ម៉ោងដែលត្រូវរៀនហើយ។

នៅក្នុងនោះបានឲ្យឃើញថាមាននិស្សិតខ្លះក៏មានអ្នកមកទទួលដោយឡានទំនើបៗ និងឯខ្លះទៀតក៏មានយាន្ដជំនិះផ្ទាល់ខ្លួនតែម្ដង។

   ខុសអីតែក្មេងប្រុសម្នាក់នេះគេកំពុងតែឈរនៅខាងមុខសាលារៀន ក្មេងប្រុសម្នាក់នេះមានរាងតូចច្រលឹង ស្បែកសរលោងដូចសាច់ទារក ថ្ពាល់ប៉ោងៗទន់គួរឲ្យចង់ចាប់ឈ្លីលេង កែវភ្នែកវិញភ្លឺថ្លាស្រទន់ស្រស់ស្អាត ប៉ុន្តែសម្បូរទៅដោយទុក្ខកង្វល់ក្នុងចិត្ត។ នាយតូចកំពុងតែសម្លឹងមើលទៅកាន់ពួកគេទាំងនោះឡើងឡានម្ដងម្នាក់ៗហើយបើកឡានចេញទៅម្ដងមួយៗ។

«តើពេលណាទើបខ្ញុំអាចមានជីវិតដូចពួកគេ? ខ្ញុំក៏ចង់មានជីវិតដូចជាពួកគេដែរ»នាយតូចអោនមុខចុះនិយាយតិចៗល្មមឮតែខ្លួនឯងលួចអន់ចិត្តនឹងវាសនារបស់ខ្លួន

   ក្មេងប្រុសម្នាក់នេះហើយដែលមានឈ្មោះថា គីម ស៊ុននូ គេជាក្មេងប្រុសកំសត់គួរឲ្យអាណិតម្នាក់នោះនឹងឯង។

    នាយតូចកំពុងតែឈរសុខៗស្រាប់តែភ្លាមនោះក៏មានដៃនរណាម្នាក់មិនដឹង បានមកវាយក្បាលគេពីក្រោយមួយដៃ ឯនាយកម្លោះក៏រហ័សងាកទៅមើលក៏ឃើញថាជាបក្សពួកដែលចាំតែធ្វើបាបគេជារៀងរាល់ថ្ងៃនោះ។

«ឯងមកឈរស្អីត្រង់នេះ? ទើសផ្លូវយើងណាស់ គួរឲ្យខ្ពើម»មនុស្សម្នាក់ក្នុងចំណោមពួកគេមួយក្រុមក៏ស្រដីឡើង

«ខ្ញុំឈរតែខ្ញុំទេ ផ្លូវធំណាស់ហេតុអីអ្នកទាំងអស់គ្នាមិនវាង?»ស៊ុននូ ក៏តបទៅវិញទាំងសម្លេងខ្សោយៗនិងអោនមុខចុះ

«ហៃយ៉ា ឥឡូវនេះប្រហើនម្ល៉េះណ៎? តើគួរឲ្យយើងចាត់ការឯងយ៉ាងម៉េចទៅ?»និយាយរួចក៏លើកដៃទៅកំផ្លៀងទៅលើថ្ពាល់រាងតូច តែរាងតូចក៏រហ័សអោនមុខគេចទាន់ មិនឲ្យត្រូវទាន់

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now