ភាគទី១៣ : ពាក្យចចាមអារ៉ាម

1.4K 112 27
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻

   គ្រាន់តែឮកណ្ដឹងរោទ៍ភ្លាម ស៊ុននូក៏រត់មកដល់ថ្នាក់របស់ហេរីនហើយចាប់ដៃនាងនិងជុងវ៉ុនចេញមកកន្លែងស្ងាត់ដើម្បីនិយាយគ្នា។ មកដល់បង់អង្គុយមួយរៀងស្ងាត់បន្តិចមិនសូវមានមនុស្សឡើយ ស៊ុននូក៏ចាប់ផ្ដើមសួរ។

«ហេរីនតើជាឯងមែនទេដែលប្រាប់គាត់?»ស៊ុននូ

«អត់ទេៗ យើងមិនបានប្រាប់គាត់នោះទេ»ហេរីន នាងដឹងថាស៊ុននូសួរនាងអំពីអ្វីទើបនាងប្រញាប់ប្រកែកក្រវីក្បាលញាប់ស្អេក នាងមិនមែនជាមនុស្សដែលចេះតែនិយាយសន្យាចោលជាមួយនោះទេ

«ចុះបើឯងមិនបានប្រាប់គាត់ តើអ្នកណាជាអ្នកប្រាប់? ឯងមែនទេជុងវ៉ុន?»គិតសុខៗក៏ចង្អុលទៅជូងវ៉ុន ជុងវ៉ុនឯនោះគ្នាឡើងភ្ញាក់សុខៗមកចង្អុលគេអញ្ចឹងនោះ

«អឹក! ស្អីឯងហា៎? មិនមែនយើងទេឲ្យយើងប្រាប់គាត់យ៉ាងម៉េច បើយើងមិនទាំងដែលធ្លាប់ស្គាល់គាត់ពីមុនផងនឹង»ជុងវ៉ុន មកចោទគ្នាឯនេះគ្នាមិនដឹងខ្យល់អីផង

«អញ្ចឹងជាអ្នកណាទៅលោកអើយ~»ស៊ុននូ គេគិតមិនចេញ ក៏ចង់យំតែម្ដង

«អេ ឬជាបងឆេវ៉ុនទេដឹង?»ហេរីន

«ម៉ោះ! ឆាប់ទៅសួរគាត់ទៅ»ស៊ុននូ ក៏ស្ទុះងើបអូសដៃមិត្តទាំង2ទៅសួរនាំបងស្រីរបស់គេបន្ត

   ពេលមកដល់ក៏មិនឃើញឆេវ៉ុននៅក្នុងថ្នាក់រៀន ពួកគេក៏បែរខ្នងរៀបនឹងដើរទៅវិញក៏ឃើញឆេវ៉ុនដើរមកពីចម្ងាយ។

«នេះពួកឯងនៅទីនេះសោះ បងខំតែតាមរក»ឆេវ៉ុន

«បងឆេវ៉ុន ខ្ញុំសួរបងរឿងមួយ តើបងមែនទេដែលជាអ្នកប្រាប់រឿងនោះទៅគាត់?»ស៊ុននូ

«បងអត់បានប្រាប់គេនោះទេ»ឆេវ៉ុន

«បងលាក់ខ្ញុំមែនទេ?»ស៊ុននូ

«បងនិយាយពិតមែនណា បងមិនបានប្រាប់ពិតមែន ហើយបងក៏ទើបតែស្គាល់គេដូចគ្នា តើឲ្យបងប្រាប់គេតាមណាបានទៅ?»ឆេវ៉ុន

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now