ភាគទី១៨ : ទុកជីវិតឲ្យខ្ញុំផង...

323 33 2
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

   ថ្ងៃរសៀលបន្តិចហ៊ីស៊ឹងទៅក្រុមហ៊ុនបង្ហើយការងារ និងបានឲ្យឆេវ៉ុនមកកំដរស៊ុននូនៅឯមន្ទីរពេទ្យជំនួសនាយសិន ល្ងាចទើបនាយចេញមកទទួលស៊ុននូទៅផ្ទះតែម្ដង។

   ស៊ុននូនៅលើដៃទាំងគូរបស់នាយក្រាស់ដែលកំពុងបីនាំគេឡើងទៅបន្ទប់គេង ស៊ុននូដើរមិនរួចនោះទេ ព្រោះតែនៅឈឺពេញខ្លួន។ ហ៊ីស៊ឹងបានដាក់ឲ្យស៊ុននូគេងនៅគ្រែរបស់ខ្លួន ហើយក៏ចុះទៅខាងក្រោមប្រាប់ឲ្យអ៊ំស៊ុលចម្អិនបបរឲ្យស៊ុននូ។

«អាបេន!»

«អ៊ួយ ខ្ញុំម្ចាស់នៅនឹងសោះ ចាំបាច់ស្រែក?»បេន ដែលកំពុងអង្គុយមើលទិន្នន័យការងារនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ភ្ញាក់សឹងតែព្រលឹងហោះចេញពីខ្លួន ព្រោះសម្រែករបស់ចៅហ្វាយខ្លួន

«កុំសម្លក់ខ្ញុំអី ប្រយ័ត្នភ្នែកលែងសហការគ្នាណា»បេន

«ឯងចង់ដេកតាមក្រោមស្ពានឬក៏ចង់ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់?»ហ៊ីស៊ឹង

«អ្នកណាទៅចង់ដេកនៅក្រោមស្ពានទៅចៅហ្វាយ ប្រាកដជាចង់ដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ហើយបាទ»បេន ក៏ដើរទៅជិតហ៊ីស៊ឹងនិងច្របាច់ម៉ាស្សាឲ្យនាយតិចៗ

«ចេញទៅ! កុំមកប៉ះយើង»ហ៊ីស៊ឹង គ្រលាស់ខ្លួនចេញពីបេនហើយសម្លក់នាយបេនមិនដាក់ភ្នែក

«អ៊ួយ ពូកែងរម្ល៉េស? អ្នកប្រុសឃើញនឹងគិតយ៉ាងម៉េចទៅ?»

«ផូស! អ៊ួយ!»

សម្រែករបស់នាយបេនបន្លឺឡើង ឯដៃកំពុងអង្អែលក្បាល ក្រោយពីត្រូវបាននាយជាចៅហ្វាយទាញរបស់អ្វីមិនដឹងទៅដាក់នាយឮសូរតែផូស។

«ពកបាត់!»សម្លេងរបស់រ៉ូស៊ីនបានបន្ទរពីក្រោយ ធ្វើឲ្យបេនកើតជាក្មេងតូចមួយរំពេច

«កុំមកពេបមាត់ដាក់យើង បើថាយើងវាយឯងប៉ុណ្ណឹងក៏យំដែរ មិនបាច់ធ្វើកូនចៅរបស់យើងទៀតទេ»ហ៊ីស៊ឹង

«មានឯណាចៅហ្វាយ អាបេនធ្វើលេងទេ»បេន ក៏បានស្ញេញដាក់ហ៊ីស៊ឹងបន្លប់ភាពឈឺចាប់ ឯរ៉ូស៊ីនដែលទើបតែមកដល់នោះ ក្រោយបានឃើញហេតុការណ៍ចម្លែកៗរបស់មេនិងកូនចៅ2នាក់នេះ ក៏នៅឈរសើចសិន

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Hikayelerin yaşadığı yer. Şimdi keşfedin