ភាគទី២១ : ពូៗកុហកអូន!

1.3K 126 9
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

꧁ព្រឹកថ្ងៃថ្មី꧂

ព្រឹកព្រលឹមថ្ងៃថ្មីឆេវ៉ុនក៏បានសុំច្បាប់គ្រូមួយព្រឹកដើម្បីមកមើលថែស៊ុននូនៅឯមន្ទីរពេទ្យ។ នាងក៏បានឲ្យហ៊ីស៊ឹងទៅផ្ទះងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីហើយទៅធ្វើការ ទុកឲ្យនាងជាអ្នកនៅមើលថែស៊ុននូ។ មុននឹងរាងក្រាស់ចេញទៅគេក៏បានប្រាប់ពីអាការៈរបស់ស៊ុននូទៅកាន់នាងផងដែរ។

«នេះជាលេខទូរស័ព្ទរបស់ខ្ញុំ បើមានការអ្វីបន្ទាន់អាចខលមកខ្ញុំបាន ខ្ញុំផ្ញើស៊ុននូផងណាខ្ញុំរវល់តែមួយព្រឹកទេ»

«ចា៎ស! លោកទៅចុះ»

ហ៊ីស៊ឹងចេញទៅវិមានដោយបានខលហៅបេនឲ្យមកយកនាយ។ មកដល់នាយក៏ប្រញាប់ឡើងទៅខាងលើងូតទឹកសម្អាតផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី រួចហើយចុះមកខាងក្រោមញ៊ាំអាហារពេលព្រឹក។

បន្ទាប់ពីញាំរួចរាល់នាយបានឲ្យបេនជូនទៅក្រុមហ៊ុន ដើម្បីពិនិត្យឯកសារបញ្ចេញទំនិញឲ្យអតិថិជនបង្ហើយ ព្រោះតែម្សិលមិញនាយបានទុកឯកសាររាយចោលពេញលើតុ។

ងាកមកមើលឆេវ៉ុននៅឯមន្ទីរពេទ្យឯនេះ ស៊ុននូបានភ្ញាក់ពីគេងហើយ ហើយក៏កំពុងតែក្រឡុកនាងផងដែរ។ ឆេវ៉ុនចាប់ផងលួងផងឡើងបែកញើសជោគខ្លួន ស៊ុននូនៅតែអង្គុយយំនៅលើគ្រែទទូចរកហ៊ីស៊ឹងមិនឈប់ បើមិនបានជួបគេនឹងមិនញ៊ាំអ្វីឡើយ។

«ហឹកហឹក នូចង់ជួបពូៗ»

«ពូៗរវល់ធ្វើការ ស៊ុននូញ៊ាំបាយសិនទៅចាំបងខលហៅពូៗឲ្យណា»

«អត់ទេអូនអត់ញ៊ាំទេ អូនចង់ជួបពូៗហ៊ី ហឹកហឹក»យំទធាក់ជើងពេញលើគ្រែពេទ្យ

«ប៉ុន្តែពូៗកំពុងតែធ្វើការ»ឆេវ៉ុន

«ហឹកហឹក អូនអត់ចង់ញ៊ាំទេបើមិនបានជួបពូៗ»

ឆេវ៉ុនមិនចង់រំខានហ៊ីស៊ឹងធ្វើការឡើយ ទើបនាងមិនព្រមចុចខលទៅនោះ។ នាងខំលួងផងអីផងក៏ស៊ុននូមិនបាត់យំដែរ នាងអស់វិធីមែនទែនហើយទើបដាច់ចិត្តចុចខលទៅរកនាយ។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now