[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
ពេលល្ងាចបានឈានមកដល់ ហើយក៏ជាម៉ោងដែលកម្មវិធីចាប់ផ្ដើមផងដែរ។ លោកអាម៉ាន់ដាសាគិនិងកូនប្រុសសង្ហាៗទាំងបីនាក់ព្រមទាំងក្មួយប្រុសម្នាក់ទៀតកំពុងតែរៀបចំខ្លួននៅតាមបន្ទប់រៀងៗខ្លួន ដើម្បីទៅចូលរួមកម្មវិធី។
មើលមកហ៊ីស៊ឹងដែលកំពុងរៀបចំខ្លួននៅក្នុងបន្ទប់ឯនេះ នាយបានបណ្ដោយឲ្យស៊ុននូជាអ្នកជួយរើសសម្លៀកបំពាក់ឲ្យនាយ។ ស៊ុននូមិនត្រឹមតែរើសសម្លៀកបំពាក់ឲ្យនាយនោះឡើយ ថែមទាំងជួយធ្វើម៉ូតសក់ឲ្យនាយទៀតផង ស្រីៗឃើញហើយដឹងតែបាក់ស្រឹបៗតែម្ដង។
«រួចរាល់ហើយលោក»ស៊ុននូ
«ទឹកដៃមិនអន់ឡើយ»ហ៊ីស៊ឹង និយាយឡើងព្រមទាំងសម្លឹងមើលមុខរាងតូចតាមកញ្ចក់
«យប់នេះឯងនៅគេងនៅបន្ទប់នេះហើយឮទេ? ម៉ោង10យើងនឹងត្រឡប់មកវិញ បើងងុយក៏ចូលគេងមុនចុះ»ហ៊ីស៊ឹង នាយងើបឈរអស់កម្ពស់ហើយបែរមកទល់មុខនឹងរាងតូច
«បាទ»ស៊ុននូ ងក់ក្បាលយល់នូវអ្វីដែលរាងខ្ពស់បានប្រាប់មកកាន់ខ្លួន
អឹម! ហ៊ីស៊ឹងទម្លាក់បបូរមាត់របស់ខ្លួនមកប៉ះនឹងបបូរមាត់ទន់ៗរបស់រាងតូចភ្លាមៗ ដោយមិនឲ្យស៊ុននូបានត្រៀមខ្លួនមុនឡើយ។ នាយបន្តបឺតជញ្ជក់ជាតិផ្អែមពីបបូរមាត់តូចនោះរហូតអស់ចិត្តចង់ទើបនាយព្រមដកមាត់នាយចេញឲ្យស៊ុននូមានសេរីភាពបានដកដង្ហើមបានស្រួលវិញ។
«ខ្ញុំទៅហើយ ជុប!»ហ៊ីស៊ឹង មុននឹងចេញទៅក៏ឈ្លាតថើបថ្ងាស់របស់ស៊ុននូមួយខ្សឺតសិនមុននឹងទៅ
«ធ្វើដំណើរប្រយ័ត្នប្រយែង»ស៊ុននូ
«ហ៊ឹម»
នាយក្រាស់ចេញទៅកម្មវិធីមិត្តរបស់នាយជាមួយនឹងលោកអាម៉ាន់ដាសាគិ មីនហូ ស៊ឹងហ្យុន និង រ៉ូស៊ីនផងដែរ។ ក្រោយពីពួកគេបានចេញទៅផុតអស់នោះ ស៊ុននូក៏ចូលទៅបន្ទប់របស់ខ្លួនដើម្បីសម្អាតខ្លួន។
ស៊ុននូសម្អាតខ្លួននៅក្រោមតំណក់ទឹកបណ្ដើរក៏សញ្ចឹងគិតបណ្ដើរ គែពិតជាឆ្ងល់នឹងទង្វើរបស់ហ៊ីស៊ឹងជាខ្លាំង ហេតុអ្វីក៏នាយក្រាស់យកចិត្តទុកដាក់ចំពោះគេខ្លាំងម្ល៉េះ? ទាំងដែលមើលទៅនាយគឺជាមនុស្សដែលតែងតែមានចរិតមុតមាំនៅចំពោះមុខអ្នកគ្រប់គ្នាហើយក៏មិនដែលញញឹមឡើយ។
ВЫ ЧИТАЕТЕ
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Фанфикшнហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)