[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
°មួយសប្ដាហ៍បានកន្លងផុតទៅ°
ស៊ុននូបានធូរច្រើនមិនស៊ូវឈឺក្បាលដូចមុន ហើយក៏មានអាការៈចងចាំឡើងវិញខ្លះៗផងដែរ។ ខាងមន្ទីរពេទ្យចេញសំបុត្រអនុញ្ញាតឲ្យស៊ុននូចេញពីមន្ទីរពេទ្យបាន។
«វ៉ា~ ផ្ទះធំម្ល៉េះ? ពូៗនេះជាផ្ទះរបស់ពូៗឬ?»គ្រាន់តែបត់ក្បាលឡានចូលមកដល់ក្នុងទីធ្លាវិមានភ្លាមស៊ុននូក៏លាន់មាត់ចាចតែម្ដង
«អឹម»នាយក្រាស់គ្រាន់តែក្រហឹមងក់ក្បាល
«ឡូយណាស់ៗ ផ្ទះធំបែបនេះប្រហែលមានរបស់លេងច្រើនហើយ»ស៊ុននូ
ឡានក៏ឈប់ងក់នៅមុខទ្វាធំដើរចូលទៅខាងក្នុងផ្ទះ ស៊ុននូចុះពីលើឡានមិនទាន់ឡើយក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងយ៉ាងកឿន។ ហ៊ីស៊ឹងឯនេះស្រែកឡើងភ្លាត់សម្លេងព្រោះតែស៊ុននូរត់លឿនពេក ខ្លាចថានឹងមានគ្រោះថ្នាក់អ្វីទៀតចំពោះគេ។
«ស៊ុននូ~ អូនកុំរត់! ប្រយ័ត្នដួលណា»ហ៊ីស៊ឹង ស្ទុៈរត់មកចាប់ស៊ុននូជាប់ លេងសុទ្ធឡើងជណ្ដើរផ្លោះម្ដង3កាំអ្នកណាមិនភ័យ? ជណ្ដើរខ្ពស់ៗទៀតបើធ្លាក់ទៅគិតយ៉ាងម៉េច?
«ពូៗអូនចង់ដើរមើលក្នុងផ្ទះនេះ»ស៊ុននូ និយាយទាំងធ្វើទឹកមុខគួរឲ្យអាណិត
«ប្រាកដជាបានណា ប៉ុន្តែអូនត្រូវតែស្ដាប់បង្គាប់មិនត្រូវរពឹសទេណា»
«បាទ~ ពូៗអូនចង់ឡើងទៅមើលនៅខាងលើ បានទេ?»សួរហើយធ្វើភ្នែកព្រិចៗដាក់នាយ
«អូខេៗ ចាំបងនាំឡើងទៅ»
«អញ្ចឹងអៀវនូផង»
នាយក្រាស់ក៏អៀវស៊ុននូឡើងទៅខាងលើ ម្ដងឲ្យអៀវទៅខាងនេះម្ដងឲ្យអៀវទៅខាងនោះ។ ហ៊ីស៊ឹងធ្វើតាមតែបញ្ជារបស់ស៊ុននូដែលចង្អុលប្រាប់នាយរហូត បើហ៊ានជំទាស់នឹងខ្លាចក្មេងយំ។
វិមានមួយនេះពិតជាធំណាស់ហើយមកឲ្យនាយអៀវដើរមើលតាំងពីលើដល់ក្រោមគ្រប់ជ្រុងបែបនេះបើមិនហត់ទើបចម្លែក។ មកដល់បន្ទប់នាយក៏ទម្លាក់ខ្លួនគេងផឹង មុខញើសសស្រាក់ មនុស្សធ្លាប់តែវាយតប់គ្នាហើយឲ្យមកមើលក្មេងបែបនេះអ្នកណាមិនហត់នោះ?
ВЫ ЧИТАЕТЕ
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Фанфикшнហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)