ភាគទី១៧ : ឯងងាប់មិនស្អាតនោះទេ!

488 41 6
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

   ស៊ុននូបើកភ្នែកឡើងគឺកំពុងតែគេងនៅលើគ្រែ វាមិនមែនជាបន្ទប់របស់ហ៊ីស៊ឹងឡើយ ប៉ុន្តែគឺបន្ទប់ពេទ្យ។ ស៊ុននូប្រឹងងើបអង្គុយទាំងឈឺខ្លួន គេមិនបានចាំឡើយថាខ្លួនមកដល់ទីនេះបានយ៉ាងដូចម្ដេច? គេចាំត្រឹមថាសិស្សច្បងម្នាក់នោះបានប្រព្រឹត្តអំពើស្មោកគ្រោកមកលើរូបគេ នឹកឃើញដល់រឿងនេះហើយទឹកភ្នែកក៏ស្រក់មកទាំងមិនដឹងខ្លួន តើឲ្យគេប្រឈមមុខនឹងនាយក្រាស់យ៉ាងម៉េចទៅ?

«អូនភ្ញាក់ហើយឬ?»សម្លេងរបស់ហ៊ីស៊ឹងបានបន្លឺឡើងពីមាត់ទ្វាមក ស៊ុននូគ្រាន់តែបានឮសម្លេងរបស់ហ៊ីស៊ឹងហើយ គេក៏បានអោនមុខចុះក្ដាប់ដៃខ្លួនញ័រទទ្រើតមិនហ៊ានសម្លឹងមើលមុខរបស់នាយឡើយ

«ស៊ុន~»ហ៊ីស៊ឹង ឃើញអាការៈស៊ុននូដូច្នោះ នាយក៏រហ័សចូលទៅអោបកាយតូចញ័រដូចកូនសត្វនោះ

«ហឹកហឹក កុំប៉ះអូនអី ខ្លួនរបស់អូនកខ្វក់ណាស់»ស៊ុននូ ប្រឹងរើចេញពីការអោបរបស់នាយក្រាស់

«ស៊ុន~ អូនកុំនិយាយបែបនេះអី»ហ៊ីស៊ឹង អោបកាយតូចជាប់

«ខ្លួនអូនកខ្វក់ណាស់ ហឹក គេម្នាក់នោះបានប៉ះពាល់អូន បងកុំនៅជិតអូនអី»ស៊ុននូ និយាយទាំងដង្ហក់

«ស៊ុននូអូនសម្រួលអារម្មណ៍សិនហើយស្ដាប់បងណា... កាលពីម្សិលមិញវាម្នាក់នោះមិនបានធ្វើអ្វីអូននោះទេ អូនកុំគិតច្រើននិងនិយាយបែបនោះទៀតណា ហើយឲ្យបងសូមទោសដែលបងទុកអូនចោលម្សិលមិញនេះ វាជាកំហុសរបស់បង បងសូមទោស!»ហ៊ីស៊ឹង ចាប់មុខរាងតូចឲ្យសម្លឹងមើលមកនាយហើយព្យាយាមនិយាយលួងលោមគេ

«ហឹក ហឹក!»

«ក្មេងឆ្លាតឈប់យំទៀតទៅ បងនៅទីនេះហើយ បងមិនចង់ឃើញទឹកភ្នែករបស់អូនទេ»ហ៊ីស៊ឹង នាយជូតទឹកភ្នែករបស់ស៊ុននូចេញ និងអោនទៅថើបថ្ញាសរបស់ស៊ុននូ

«គ្រប់យ៉ាងមិនអីនោះទេ»ហ៊ីស៊ឹង ក៏ទាញស៊ុននូមកអោបម្ដងទៀតអង្អែលម្ចាស់ខ្នងដែលកំពុងខ្សឹកខ្សួលថើរៗរហូតដល់គេគេងលង់លក់ ទើបនាយដាក់ឲ្យគេគេងនៅលើគ្រែបានត្រឹមត្រូវវិញ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now