[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
កន្លះខែក៏បានកន្លងផុតទៅ អាការៈរបស់ស៊ុននូគឺនៅតែដដែល ដូចជាមិនទៅណាដូចគ្រូពេទ្យបាននិយាយប្រាប់សោះ។ ហ៊ីស៊ឹងពិបាកចិត្តផង ហើយក៏ហត់មាត់នឹងស៊ុននូសឹងតែរាល់ថ្ងៃ ព្រោះពិបាកនិយាយស្ដាប់គ្នាខ្លាំងណាស់។
ថ្ងៃនេះក៏មិនខុសពីរាល់ដងមុននឹងទៅធ្វើការហ៊ីស៊ឹងត្រូវនៅបញ្ចុកអាហារពេលព្រឹកនិងរៀបចំទុកដាក់ឲ្យរាងតូចជាមុនសិនទើបនាយអាចដកខ្លួនរួច។
«ពេលបងមកពីធ្វើការវិញ ចាំបងទិញរបស់មកផ្ញើណា អូននៅផ្ទះត្រូវតែធ្វើជាក្មេងល្អស្ដាប់បង្គាប់មនុស្សចាស់ឮទេ?»ហ៊ីស៊ឹង
«បាទ នូនឹងស្ដាប់បង្គាប់ អូនអត់ខូចទេអូនសន្យា»ស៊ុននូ
«មេងឆ្លាត ជុប! បងទៅធ្វើការហើយណា»ហ៊ីស៊ឹង អោនទៅថើបថ្ពាល់ស៊ុននូមួយខ្សឺតមុននឹងដើរចេញទៅ
«Byebye ពូៗ»ស៊ុននូ ឈរមើលនាយក្រាស់ដើរចេញទៅទាំងញញឹម
បន្ទាប់ពីហ៊ីស៊ឹងចេញទៅមិនទាន់បាន5នាទីផងស៊ុននូក៏ចាប់ផ្ដើមកូរអ្នកនៅក្នុងផ្ទះតែម្ដង។ អ៊ំស៊ុលឯនោះចង់លើសឈាមម្ដងៗបើលេងសុទ្ធតែរត់ដេញចាប់ស៊ុននូពេញផ្ទះអីបែបនោះ។
«អ្នកប្រុសស៊ុននូកុំ...ប្រាវ!!!!»
អ្នកបម្រើស្រីម្នាក់ស្រែកឃាត់មិនទាន់នឹងផុតពីមាត់ផងដៃតូចក៏រុញថូផ្កាដែលមានតម្លៃជាង5000$ដួលទៅលើឥដ្ឋបែកខ្ចាយខ្ទិចជាច្រើនបំណែករាប់មិនអស់ អ្នកគ្រប់គ្នាដែលនៅទីនោះក៏នាំគ្នាគាំងគ្រប់ៗគ្នាខុសគេតែស៊ុននូដែលនៅឈរសើចសប្បាយនូវទង្វើដែលខ្លួនបានធ្វើ។
«ហ៉ើយ! អ្នកប្រុសស៊ុននូ អ្នកប្រុសនៅឈរឲ្យស្ងៀម កុំដើរទៅណាឲ្យសោះប្រយ័ត្នមុតជើង»អ៊ំស៊ុល និយាយប្រាប់ឲ្យស៊ុននូនៅឈរឲ្យស្ងៀម
«នែ៎ ពួកឯងនៅឈរភ្លឹកធ្វើស្អីទៀត? ឆាប់ទៅបោសសម្អាតអំបែងឲ្យលឿងទៅ ប្រយ័ត្នតែមុតជើងអ្នកប្រុសស៊ុននូ ប្រាកដជាស្លាប់ទាំងអស់គ្នាមិនខានទេ»អ៊ំស៊ុល ប្រញាប់បញ្ជាឲ្យពួកនាងៗបោសសម្អាតអំបែងរបស់ថូផ្កាដែលបែកនោះ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)