[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
ព្រឹកថ្ងៃថ្មីស៊ុននូក្រោកពីគេងមកក៏ចុះទៅខាងក្រោមជួយអ៊ំស៊ុលធ្វើអាហារពេលព្រឹក ទុកឲ្យហ៊ីស៊ឹងគេងបន្ត មិនចង់រំខាន ព្រោះតែដឹងថានាយធ្វើការដល់យប់ជ្រៅ។
«អរុណសួស្ដីអ៊ំនិងបងៗ»ស៊ុននូ ចុះមកញញឹមស្គុសស្គាយដាក់អ៊ំស៊ុលដែលកំពុងឈរធ្វើម្ហូបជាមួុយអ្នកបម្រើប៉ុន្មាននាក់ទៀត
«ចា៎សសួស្ដីអ្នកប្រុស»គ្រប់គ្នាក៏បែរមកឆ្លើយតបនឹងស៊ុននូវិញ
«អ៊ំតើមានស្លឹក...ដែរទេ? ខ្ញុំចង់ធ្វើម្ហូបមួុយមុខ»ស៊ុននូ
«ចា៎សគឺមាន អ្នកប្រុសចង់បានប៉ុន្មានដែរ?»
«គឺល្មមបានហើយអ៊ំ»
«អញ្ចឹងចាំខ្ញុំយកឲ្យអ្នកប្រុស»
«បាទ»
គាត់ក៏បានដើរទៅបើកទូទឹកកកយករបស់ដែលស៊ុននូត្រូវការមកឲ្យគេ។ ស៊ុននូបន្ទាប់ពីបានហើយក៏ចាប់ផ្ដើមធ្វើអ្វីដែលគេចង់ធ្វើនោះ ដោយមានអ្នកជួយឆ្វេងស្ដាំ។
កន្លងទៅយូរបន្តិចស៊ុននូក៏បានធ្វើចេញជាស៊ុបមួយឆ្នាំងធំ ស៊ុបនេះអ្នករាល់គ្នាគឺមិនដែលបានញ៊ាំនោះទេ ព្រោះថានេះគឺជារូបមន្តប្រចាំបន្តជំនាន់របស់ស៊ុននូ គឺគ្មាននរណាដឹងអំពីរបៀបចម្អិនឡើយ ដូច្នេះនៅថ្ងៃនេះស៊ុននូក៏បានចែករំលែកទៅឲ្យអ្នកនៅទីនេះបានដឹង។
«អ៊ំរម្ងាស់ទុកចោលសិនទៅ 15នាទីទៀតចាំដាក់ស្លឹកនេះចូល ខ្ញុំសុំឡើងទៅសម្អាតខ្លួនសិនហើយអ៊ំ»ស៊ុននូ
«ចា៎សៗអ្នកប្រុស»
ស៊ុននូក៏ឡើងទៅខាងលើដើម្បីសម្អាតខ្លួន បន្ទាប់ពីសម្អាតខ្លួននិងរៀបចំខ្លួនរួចគេក៏បានដើរទៅមើលរាងក្រាស់ ចង់ដឹងថានាយភ្ញាក់ឬនៅ។
ប៉ុន្តែនៅពេលដែលស៊ុននូរៀបនឹងលើកដៃទៅគោះទ្វាទៅហើយនោះ ទ្វាក៏បានបើកឡើងដោយម្ចាស់បន្ទប់ដ៏ស្រស់សង្ហារ។
«អូហ៍ នេះបងភ្ញាក់ហើយ អញ្ចឹងពួកយើងចុះទៅខាងក្រោមតែម្ដងទៅ»ស៊ុននូ
ВЫ ЧИТАЕТЕ
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Фанфикшнហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)