[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
បន្ទាប់ពីត្រូវបានគេវាយហើយនាយតូចក៏សន្លប់ស្ដូកស្ដឹងមិនដឹងអ្វីទាំងអស់ ត្រូវគេយកទៅដល់ទីណាក៏មិនដឹងឡើយ។ ឡានក៏បោះពួយទៅកាន់តែឆ្ងាយទៅៗចេញពីកន្លែងដែលគេរស់នៅរហូតទៅដល់ទីតាំងមួយយ៉ាងស្ងាត់។
ឡានបានបើកមកដល់ផ្ទះរៀងចាស់ទ្រុដទ្រោមមួយ ហើយក៏ចតនៅខាងមុខនោះ នាយម្នាក់ក្នុងចំណោមនោះលើកបីរាងតូចចូលទៅខាងក្នុង ប៉ុន្តែពេលចូលទៅដល់ខាងក្នុងផ្ទះនេះគឺមិនបានចាស់ទ្រុដទ្រោមដូចដែលបានឃើញនៅឯខាងក្រៅឡើយ ខាងក្នុងនេះគឺមានការតុបតែងដូចជាក្លឹប ហើយក៏មានមនុស្សប្រុសស្រីរាំរែកយ៉ាងសប្បាយរីករាយនៅខាងក្នុងនោះ។
«ចៅហ្វាយធំនៅឬអត់?»ចូលមកដល់ក្នុងថៅកែម្នាក់នោះក៏សួរទៅកាន់បុគ្គលិកដែលធ្វើការនៅក្នុងនេះ
«បាទល្បង គឺចៅហ្វាយកំពុងនៅខាងក្នុង»
ថៅកែនោះក៏ដើរទៅមុននាំផ្លូវកូនចៅចូលទៅរកចៅហ្វាយធំរបស់គេដែលនៅឯខាងក្នុងបន្ទប់នោះ។
តុក តុក!
«ឆាប់ចូលមក»សម្លេងអ្នកនៅខាងក្នុងក៏បន្លឺសម្លេងអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមក
«សួស្តីចៅហ្វាយធំ ថ្ងៃនេះខ្ញុំមានទំនិញថ្ពិសេសមកជូន"»
«ពួកនាងចេញសិនទៅ! ជាអ្វីទៅ?»ចៅហ្វាយម្នាក់នោះគ្រាន់តែបានឮដូច្នោះក៏ដេញឲ្យស្រីៗដែលអង្គុយនោះចេញទៅឲ្យអស់ ហើយបែរមកសួរវិញ
«យកចូលមក»ថៅកែនោះក៏បញ្ជាឲ្យកូនចៅយកស៊ុននូចូលមក គេម្នាក់នោះក៏បីកាយតូចយកដាក់នៅលើសាឡុងនៅជិតចៅហ្វាយធំនោះ
«ហៃយ៉ា ពិតជាស្រស់ស្អាតមែន ខ្ចីតែម្ដងហើយ»ចៅហ្វាយម្នាក់នោះក៏លើកដៃម្រាមចង្អុលចុចចុងម្រាមទៅលើថ្ពាល់ស៊ុននូរួចបង្អូសចុះឡើងថើរៗ
«ក្មេងនេះគឺខ្ញុំបានដោះដូរពីស្រីល្ងង់ម្នាក់នោះមក ចៅហ្វាយអញ្ជើញលេងតាមសប្បាយចុះ ខ្ញុំសូមទៅសិនហើយ ម៉ោះ! ពួកឯង»ថៅកែនោះក៏ដើរចេញទៅខាងក្រៅហើយក៏មិនភ្លេចហៅកូនចៅរបស់ខ្លួនទៅដែរ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)