[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
꧁ថ្ងៃថ្មី꧂
ហ៊ីស៊ឹងនិងស៊ុននូនៅគេងអោបគ្នានៅឡើយ មិនទាន់មានអ្នកណាភ្ញាក់ឡើយ។ កំពុងតែគេងលក់ស្រួលក៏ឮសម្លេងទូរស័ព្ទឡើងជាការរំខានដាស់ឲ្យអ្នកទាំង2ភ្ញាក់ពីដំណេក។
ស៊ុននូបម្រុងនឹងងើបនាយក្រាស់ក៏ទាញគេមកអោបវិញ នាយក៏ឈោងដៃរាវរកទូរស័ព្ទដែលនៅលើតុក្បែរគ្រែគេងមកទទួលនិយាយ។
«ហាឡូ! អ្នកណានឹង?»
(«គឺខ្ញុំអាបេនបាទ»)
«ហើយឯងមានការស្អីទាំងព្រឹកនឹង?»
(«ចៅហ្វាយអើយមើលម៉ោងផង នេះម៉ោង12ថ្ងៃ ព្រះអាទិត្យរះចង់លិចទៅវិញហើយមិនមែនព្រឹកទេ»)បេន
«ហើយវាថីឯង?»
(«ពេលនេះមានរឿងធំហើយចៅហ្វាយ អាស៊ូតារ៉ូវាលេងល្បិចបង្ខូចឈ្មោះក្រុមហ៊ុនរបស់ចៅហ្វាយ ចោទថាចៅហ្វាយកេងប្រវ័ញ្ចប្រាក់ពីអ្នកចូលរួមភាគហ៊ុន ឥឡូវនេះពួកគេកំពុងមករករឿងពេញក្រុមហ៊ុន»)បេន
«ហ៉ើយ អាចង្រៃ! វាមិនខ្លាចស្លាប់ពិតមែន បន្តិចទៀតយើងទៅដល់»ហ៊ីស៊ឹង
(«បាទចៅហ្វាយ»)បេន
នាយចុចទូរស័ព្ទបិទ ងើបពីស៊ុននូថ្នមៗទុកឲ្យកាយតូចនៅគេង នាយទៅរៀបចំខ្លួនទៅក្រុមហ៊ុន។ បន្ទាប់ពីងូតទឹកសម្អាតខ្លួនស្លៀកពាក់រួចរាល់ នាយក៏ដើរទៅដាស់ស៊ុននូ។
«ឆាប់ងើបមកអូនសម្លាញ់ បងលាយទឹកក្ដៅឲ្យរួចហើយ»ហ៊ីស៊ឹង នាយអង្អែលក្បាលស៊ុននូឲ្យងើប
«ហ៊ឹម~»ស៊ុននូ
«អូនអាចដើររួចឬអត់?»ហ៊ីស៊ឹង
«អូនអាចដើរបានមិនអីនោះទេ នេះបងប្រញាប់ទៅធ្វើការឬ? បងទៅចុះអូនមិនអីទេ»ស៊ុននូ ងើបអង្គុយ
«ប្រាកដថាដើរបានឬ?»ហ៊ីស៊ឹង
«អឹម!»នាយតូចងក់ក្បាល
«អញ្ចឹងបងទៅហើយណា ចាំបងប្រាប់អ៊ំឲ្យធ្វើស៊ុបប៉ូវឲ្យអូន ងូតទឹករួចចុះទៅខាងក្រោមញ៊ាំផងឮទេ?»
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)