[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
គ្រាន់តែស៊ុននូដើរចូលដល់ក្នុងទីធ្លាសាលារៀនភ្លាម ក៏មានក្រសែភ្នែកជាច្រើនគូបានសម្លឹងមើលមកគេទាំងមិនដាក់ភ្នែក។ រាងល្អិតដើរទៅរកថ្នាក់រៀនទាំងអោនមុខ ព្រោះតែគេមិនហ៊ានប្រឈមមុខជាមួយនឹងពួកគេនោះឡើយ។
ដើរជិតមកដល់ថ្នាក់រៀនហើយស៊ុននូក៏ប្រទះឃើញជុងវ៉ុនកំពុងឈរនិយាយលេងជាមួយនិងមិត្តរួមថ្នាក់នៅឯមុខថ្នាក់របស់គេ។ ជុងវ៉ុនក្រលេកភ្នែកមកប៉ះនឹងស៊ុននូ គេក៏ប្រញាប់រត់មករកស៊ុននូយ៉ាងលឿន ភ្លេចមិត្តៗដែលគេកំពុងនិយាយជាមួយអម្បាលលមិញនេះអស់។
«ស៊ុននូអា៎~»ជុងវ៉ុន រត់មករកស៊ុននូទាំងស្នាមញញឹម
«ឯងពិតជាបានមករៀនវិញពិតមែន គាត់មិនបានក្បត់សន្យានោះទេ ដូច្នេះអាចយកជាការណ៍បាន»ជុងវ៉ុន និយាយទាំងរំភើប
«ហឹសហឹស ចុះឯណាហេរីននោះ?»ស៊ុននូ
«យើងនៅទីនេះ!»ហេរីន មិនដឹងចេញមកពីណាក៏និយាយឡើង
«ឯងនេះយឺតរាល់តែលើក»ជុងវ៉ុន
«ធ្វើយ៉ាងម៉េចបើផ្លូវវាស្ទះ»ហេរីន
«ចាប់ពីស្អែកងើបម៉ោង4ទៅ ផ្លូវអត់ស្ទះទេ»ជុងវ៉ុន
«ដេកម៉ោង2ឲ្យងើបម៉ោង4ឬអាមិត្តឆ្កួត?»ហេរីន
«អ្នកណាឲ្យដេកម៉ោង2?»ជុងវ៉ុន
«យើងខ្លួនឯងជាអ្នកចង់ដេកម៉ោង2»ហេរីន
«ឆឺស! បើអញ្ចឹងកុំបន្ទោសគេឯង»ជុងវ៉ុន
«អ្នកណាបន្ទោសគេឯង? យើងមិនបានបន្ទោសគេឯងនោះទេ»ហេរីន នៅតែប្រកែកគ្នារកឈ្នះ ឯស៊ុននូបានត្រឹមឈរមើលមិត្តប្រកែកគ្នាទាំងសើច
រីង រីង~
«បានហើយ ពួកឯងឈប់ប្រកែកគ្នាទៅ ដល់ម៉ោងចូលរៀនហើយឆាប់ចូលរៀនទៅ"ស៊ុននូ និយាយឡើង បន្ទាប់ពីបានឮកណ្ដឹងសាលារោទិ៍ ជុងវ៉ុននិងហេរីនក៏ដើរចូលថ្នាក់របស់ពួកគេ ឯនាយតូចក៏ដើរទៅថ្នាក់របស់គេនៅខាងមុខនោះ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)