[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
បន្ទាប់ពីបេនបានជូនចៅហ្វាយរបស់ខ្លួនមកកាន់វិមានហើយក៏បង្ហួសឡានជូនហារ៉ូទៅផ្ទះបន្ត ដែលផ្ទះរបស់គេហួសទៅមុខបន្តិចទៀតតែជាង500ម៉ែត្រប៉ុណ្ណោះ។
«អរគុណហ្យុងហើយ»ហារ៉ូ
«មិនអីនោះទេវាជាតួនាទីបងស្រាប់ហើយ ឯងឆាប់ចូលក្នុងទៅ»បេន
«បាទ bye bye»ហារ៉ូ
«អឹម bye bye»បេន ក៏បើកឡានចេញទៅបន្តទៀតដើម្បីទៅពិនិត្យមើលទំនិញរបស់ចៅហ្វាយខ្លួននៅឯកំពង់ផែ
ងាកមកមើលអ្នកខាងនេះឯវិញ បន្ទាប់ពីបានមកដល់វិមានវិញហើយ ស៊ុននូក៏នៅឈរអែនអនដូចជាមានអ្វីចង់សួរទៅកាន់រាងក្រាស់តែគេមិនហ៊ានសួរ។ ហ៊ីស៊ឹងបានដឹងច្បាស់ណាស់ថាស៊ុននូចង់សួរអ្វី នាយដើរមកជិតស៊ុននូហើយក៏អោនខ្សឹបប្រាប់ឲ្យរាងតូចទៅតាមខ្លួននៅខាងលើ។
«ទៅខាងលើ បងនឹងឆ្លើយរាល់សំណួរដែលអូនចង់សួរ»ហ៊ីស៊ឹង ក្រោយពីខ្សឹបប្រាប់ស៊ុននូហើយនាយក៏ឡើងទៅខាងលើមុន ស៊ុននូឮហើយក៏ដើរតាមនាយខ្ពស់ពីក្រោយ
@បន្ទប់ហ៊ីស៊ឹង
ចូលមកដល់ខាងក្នុងបន្ទប់ហើយស៊ុននូនៅតែអេះអុញមិនហ៊ានសួរ រហូតទាល់តែហ៊ីស៊ឹងបង្ខំទើបព្រមនិយាយចេញមក។
«ហេតុ...ហេតុអីបងធ្វើបែបនេះ?»ស៊ុននូ
«ធ្វើបែបនេះរឿងអ្វី?»ហ៊ីស៊ឹង ដើរទៅអង្គុយនៅលើពូកហើយក៏ងាកទៅសួរស៊ុននូ
«គឺរឿងកាលពីព្រឹកមិញ បងចាំបាច់អីត្រូវធ្វើដាក់នាងដល់ថ្នាក់នេះធ្វើអីទៅ?»ស៊ុននូ
«បងធ្វើប៉ុណ្ណឹងដាក់គិតថាជាសំណាងរបស់ពួកគេទៅហើយដែលពួកគេហ៊ានធ្វើបែបនេះដាក់មនុស្សរបស់បងនោះ»»ហ៊ីស៊ឹង និយាយទាំងសម្លេងមាំ ស៊ុននូឮហើយក៏រៀងព្រឺឆ្អឹងខ្នងបន្តិចដែរ
«ឲ្យតែអ្នកណាហ៊ានប៉ះពាល់មនុស្សរបស់បងហើយ ពួកគេនឹងមិនអាចរស់នៅបានស្រួលឡើយ»ហ៊ីស៊ឹង
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)