ភាគទី១២ : គាត់ដឹងមកពីណា?

1.3K 118 7
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

   ព្រឹកព្រលឹមស្រាងៗកាយតូចកំពុងតែគេងនៅលើគ្រែក៏ត្រូវភ្ញាក់ពីការគេងដ៏ស្កប់ស្កល់របស់គេ ដោយសារតែមានពន្លឺថ្ងៃបានចាំងមកប៉ះនឹងផ្ទៃមុខរបស់គេ។ ភ្នែកតូចបើកព្រឹមៗ ព្រោះមិនទាន់អស់ងងុយ ខ្លួនចាប់ផ្ដើមកម្រើកតែក៏មានអារម្មណ៍ថាដូចមានអ្វីអោបរិតគេជាប់។ នាយតូចងាកទៅក៏ឃើញថាជានាយក្រាស់ យប់មិញនេះមិនដឹងថានាយមកដល់ផ្ទះវិញម៉ោងប៉ុន្មានឡើយ។

   ស៊ុននូងើបចេញពីនាយតិចៗទៅរៀបចំ ដើម្បីទៅសាលារៀន តែដៃមាំក៏បានចាប់ទាញគេឲ្យមកគេងវិញ។

«អូនត្រូវទៅរៀនណា»ស៊ុននូ

«បងសុំតែ10នាទីទៀតទេ»នាយក្រាស់ហើបមាត់និយាយទាំងបិទភ្នែក

«តែអូននឹងយឺត»

«បងជូនទៅ មិនមានអ្នកណាហ៊ានថាអ្វីទេ»ហ៊ីស៊ឹង នាយរឹតកម្លាំងដៃអោបបន្ថែម រាងតូចក៏នៅស្ងៀមឲ្យនាយអោប

   ម៉ោងក៏ចេះតែរំកិលទៅមុខកាយទាំង2ដែលកំពុងតែគេងអោបគ្នានោះក៏ត្រូវងើបឡើង នាយក្រាស់ងើបទាំងមិនចង់ ព្រោះស៊ុននូត្រូវទៅរៀន ទើបនាយងើបទាំងបង្ខំចិត្ត។

   ស៊ុននូងើបពីគ្រែដើរសម្ដៅទៅកាន់បន្ទប់ទឹក ឯនាយក្រាស់ក៏ដើរទៅបន្ទប់របស់ខ្លួនវិញ ដើម្បីរៀបចំខ្លួនដូចគ្នា។ បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយពួកគេទាំង2ក៏ចុះទៅខាងក្រោម ដើម្បីញ៊ាំអាហារពេលព្រឹកជាមួយគ្នា។

«ល្ងាចនេះមកពីរៀនវិញ អូនយករបស់របរអូនទៅដាក់នៅក្នុងបន្ទប់របស់បងទៅ»ហ៊ីស៊ឹង កំពុងតែលើកកាហ្វេមកក្រេបនោះក៏ស្រដីឡើង

«បាទ»ស៊ុននូ ងក់ក្បាលទទួលបញ្ជា

«ហ៊ឹម អូនឆ្អែតហើយ»មួយសន្ទុះក្រោយកាយតូចក៏បញ្ចប់អាហារពេលព្រឹករវស់ខ្លួន

«អញ្ចឹងតោះ»ហ៊ីស៊ឹង

   ថ្ងៃនេះនាយក្រាស់ជាអ្នកបើកឡានជូនស៊ុននូទៅសាលាដោយខ្លួនឯង។ នៅតាមផ្លូវនៅក្នុងឡានមានសភាពស្ងប់ស្ងាត់រហូតឡានបើកមកចតនៅមុខរបងសាលារៀន។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now