ភាគទី២៨ : កូនប្រសា?

1.1K 120 9
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

ការប្រកួតគ្នាដោយប្រើដាវមួយទល់នឹងមួយត្រូវបានបញ្ចប់ជាស្ថាពរ ក្រោយពីទទួលដឹងអំពីសមិទ្ធផលរកឃើញថាអ្នកណាចាញ់អ្នកណាឈ្នះ។

«ស៊ូតារ៉ូ អៃរី! ឯងចាញ់យើងហើយ កុំភ្លេចធ្វើតាមពាក្យសម្ដីរបស់ឯងដែលបាននិយាយមុននេះផង ចុងក្រោយយើងសង្ឃឹមពួកយើងនឹងមិនជួបគ្នាម្ដងទៀតទៅចុះ បើសិនជាជួប យើងក៏មិនហ៊ានធានាដែលថាឯងនឹងអាចមានដង្ហើមដកបន្តទៀតឬក៏អត់?»និយាយទៅកាន់អ្នកដែលដេកនៅលើដីនោះ រួចនាយក៏បោះដាវចោលទៅលើដីរួចដើរចេញទៅ

«ចៅហ្វាយយ៉ាងម៉េចហើយ?»កូនចៅជំនិតរត់មកជួយគ្រានិងសួរនាំនាយជាចៅហ្វាយទាំងបារម្ភ

«យើងមិនអីទេ ជូនយើងទៅផ្ទះទៅ»

«ទៅពេទ្យសិនទេ? ចៅហ្វាយរបួសច្រើនណាស់»

«យើងមិនទៅទេ!»

«ចៅហ្វាយកុំចចេសម្ដងតើបានទេ?»

«មែនហើយលោកម្ចាស់ ទៅមន្ទីរពេទ្យទៅពួកខ្ញុំបារម្ភពីលោកម្ចាស់ណា»

«អាបេន! ហារ៉ូ ឥឡូវយើងសួរពួកឯង! អ្នកណាជាចៅហ្វាយអ្នកណាជាកូនចៅឲ្យពិតប្រាកដ? ម៉េចបានជាឥឡូវម្នាក់ៗមិនស្ដាប់យើងសោះចឹង?»ហ៊ីស៊ឹង

«ប្រាកដជាចៅហ្វាយនឹងហើយដែលជាចៅហ្វាយពួកខ្ញុំ ប៉ុន្តែមើលចុះក្បាលចៅហ្វាយមិនទាន់បាត់ហូរឈាមក្បាលទេ»បេន

«យើងមិនទៅ!»ហ៊ីស៊ឹង

«ឥឡូវខ្ញុំសំពះចៅហ្វាយក៏បានដែរ ទៅៗណាសុំអង្វរ»បេន លើកដៃសំពះនាយជាចៅហ្វាយ ព្យាយាមអង្វរអស់សព្វគ្រប់វិធីដើម្បីឲ្យចៅហ្វាយទៅមន្ទីរពេទ្យ

«អត់! យើងមិនទៅ»ហ៊ីស៊ឹង

«ត្រូវតែទៅ កុំហឹងពេក ហារ៉ូជួយ!»បេន ក៏ចាប់អូសចៅហ្វាយខ្លួនតែម្ដង ព្រមទាំងហៅហារ៉ូជួយថែមទៀត

«បាទហ្យុង»ហារ៉ូ

កូនចៅទាំង2ចាប់រុញចៅហ្វាយខ្លួនឲ្យចូលទៅក្នុងឡានហើយបញ្ជាឲ្យកូនចៅដទៃទៀតឲ្យបើកទៅកាន់មន្ទីរពេទ្យ។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Donde viven las historias. Descúbrelo ahora