ភាគទី៣០ : បំណងប្រថ្នាទី2

1.1K 124 16
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

꧁ថ្ងៃថ្មីនាពេលរសៀល꧂

ដំណឹងនេះក៏បានលេចឮទៅដល់អ្នកខាងនោះតាំងពីយប់ ដោយរ៉ូស៊ីនបានទូរស័ព្ទទៅប្រាប់លោកម្ចាស់អាម៉ាន់ដាសាគិ ហើយគាត់ក៏លួចខ្សឹបប្រាប់តៗគ្នាឲ្យគ្រប់គ្នាបានដឹង ប៉ុន្តែលើកលែងតែហ៊ីស៊ឹងម្នាក់ប៉ុណ្ណោះដែលគាត់មិនបានប្រាប់។ មូលហេតុដែលគាត់មិនប្រាប់ទៅហ៊ីស៊ឹងនោះ ក៏ព្រោះតែគាត់បានដឹងពីចរិតកូនរបស់គាត់ច្បាស់ដូចថ្ងៃ មនុស្សដូចជាហ៊ីស៊ឹងនេះណាចូលចិត្តតែធ្វើអ្វីភ្លាមៗ ហ៊ានតែប្រាប់មើលបើមិនអន្ទះសារហោះមកកូរ៉េវិញចោលពួកគាត់ឥឡូវនឹង។

ថ្ងាសរបស់ស៊ុននូរៀងបាត់ដុំពកបន្តិចហើយ ឥឡូវនេះកំពុងតែអង្គុយស្ដាប់អ្នករាល់គ្នានិយាយប្រាប់រឿងរ៉ាវអំឡុងពេលដែលគេបានប្រែប្រួលនោះទាំងចំហមាត់ថ្លុងនឹកស្មានមិនដល់ថាខ្លួនក្រឡុកគេពេញផ្ទះបែបនោះ។

«នេះខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាលំបាកហើយ»ស៊ុននូ

«អ្នកដែលលំបាកជាងគេនោះគឺលោកហ៊ីស៊ឹង ឯងកូរគាត់គ្មានថ្ងៃសម្រាកឡើយ»ឆេវ៉ុន

«ពុទ្ធោអើយ នេះគាត់អាចទ្រាំទ្រជាមួយនឹងខ្ញុំកើតដែរឬ?»ស៊ុននូ នេះគេបាននាំរឿងលំបាកអីខ្លះដល់នាយទៅ?

«ហើយឥឡូវនេះគាត់នៅឯណា? ហេតុអីយប់មិញមិនឃើញមកផ្ទះចឹងអ៊ំ?»នាយតូចសួរទៅអ៊ំស៊ុល

«គឺលោកម្ចាស់ទៅជប៉ុនមួយសប្តាហ៍ហើយ មិនដឹងថាពេលណាត្រឡប់មកវិញនោះទេ»អ៊ំស៊ុល

«គាត់ទៅធ្វើអីទៅអ៊ំ?»ស៊ុននូ

«អ៊ំក៏មិនដឹងដែរ ពេលនោះអ៊ំឃើញចេញទៅទាំងកណ្ដាលយប់ជាមួយនឹងបេនហើយនិងហារ៉ូទាំងប្រញាប់ តែក៏មិនភ្លេចផ្ដែផ្ដាំឲ្យអ៊ំជួយមើលអ្នកប្រុសផងដេរ»អ៊ំស៊ុល

«អាហេមៗ!!!»

សម្លេងនេះក៏បាននាំឲ្យអ្នកដែលនៅអង្គុយជុំគ្នានោះងាកទៅមើលគ្រប់ៗគ្នា ហើយនោះគឺជាសម្លេងរបស់ហ៊ីស៊ឹងនោះឯង។ នាយបានហោះមកកូរ៉េភ្លាមៗបន្ទាប់ពីបានឮដំណឹងនោះពិតមែន។ ដំបូងក្រែងថាលាក់មិនឲ្យនាយដឹងឬ? តែគិតថាលាក់បានជិតឬ? បើមានកូនចៅដល់ល្អម្នាក់លួចក្បត់លោកម្ចាស់ធំមកប្រាប់ចៅហ្វាយរបស់ខ្លួននោះ?

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now