ភាគទី១៥ : បងចូលចិត្តអានសៀវភៅតាមលោកតា

1.5K 132 4
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

   ឡានបានបើកមកឈប់នៅចំពីមុខអគារដ៏ខ្ពស់មួយ ដែលជាក្រុមហ៊ុនរបស់ហ៊ីស៊ឹង។ នាយក្រាស់ចេញពីក្នុងឡានហើយក៏ងាកទៅទ្រដៃរាងតូចឲ្យចេញពីក្នុងឡាន។ ហ៊ីស៊ឹងនាំដំណើរស៊ុននូចូលទៅក្នុងក្រុមហ៊ុនក្រោមក្រសែភ្នែករបស់បុគ្គលិកជាច្រើននាក់ដែលកំពុងតែសម្លឹងមើលមកគេនោះ។

   ហ៊ីស៊ឹងដើរចូលក្នុងប្រអប់យន្តជាមួយនឹងរាងតូច ដៃលូកទៅចុចប៊ូតុងឡើងទៅជាន់នៃ office របស់នាយ។ មកដល់ខាងលើឯនេះបុគ្គលិកក៏មិនក្រោម10នាក់ដែរ កំពុងសម្លឹងមើលទៅកាន់ស៊ុននូទាំងចម្លែកចិត្ត ព្រោះតែពួកគេមិនដែលបានឃើញអគ្គនាយករបស់ខ្លួននាំអ្នកណាមកដល់ office បែបនេះពីមុនមកឡើយ។

   គ្រាន់តែចៅហ្វាយចូលទៅខាងក្នុងបាត់បុគ្គលិកស្រីៗប៉ុន្មាននាក់ក៏នាំគ្នាមកផ្ដុំជុំគ្នានិយាយដើចៅហ្វាយ។

«ឯងគិតថាក្មេងនោះជាអ្នកណា?»Staff1

«បើតាមឃើញទង្វើរបស់លោកអគ្គនាយកអម្បាលមិញមានទាំងអោបចង្កេះនេះ ប្រាកដជាគូស្នេហ៍ច្បាស់ណាស់»Staff2

«យើងគិតថាជាប្អូនប្រុសរបស់គាត់ទេដឹង?»Staff3

«ហ៊ឹម យើងក៏គិតអញ្ចឹងដែរ»Staff1

«តែយើងក៏គិតថាជាគូស្នេហ៍របស់គាត់ដែរ បងប្អូនឯណាអោបចង្កេះគ្នាអញ្ចឹងនោះ? ណាមួយចៅហ្វាយមានតែប្អូនប្រុសម្នាក់ប៉ុណ្ណោះគឺលោកប្រុសស៊ឹងហ្យុន»Staff4

«យើងហ៊ានធានាថាក្មេងម្នាក់នោះប្រាកដជាគូស្នេហ៍របស់គាត់100% ពួកឯងហ៊ានភ្នាល់ឬអត់?»Staff2

«តែបើមែននោះស្ដាយខ្លាំងណាស់ លោកអគ្គនាយកទាំងសង្ហាទាំងពូកែបែបនេះម៉េចនឹងអាចយកក្មេងនោះដែលជាប្រុសដូចគ្នាបានទៅ?»Staff3

«មែនហើយៗ»Staff1

«នាងល្ងង់អើយ~ សម័យនេះហើយនៅគិតរឿងភេទដូចគ្នានឹងទៀតឬ? ពិតជាចាស់កម្រិលមែន»Staff2

«សំខាន់ឲ្យតែស្រលាញ់គ្នានិងចេះយល់ពីគ្នាទៅ សុភមង្គលរត់មករកឯងៗហើយ នែបើតាមមើលក្មេងម្នាក់នោះ អូហ៍! មិនមែនទេៗ គឺអ្នកប្រុសម្នាក់នោះក៏សមនឹងលោកអគ្គនាយកដែរ»Staff4

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Место, где живут истории. Откройте их для себя