ភាគទី៦ : គ្មានធម៌មេត្តា

2K 149 11
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

   នៅក្នុងបន្ទប់ងងឹតមួយ ដែលមានតែអំពូលភ្លើងតូចមួយដាក់បំភ្លឺនៅចំកណ្ដាលបន្ទប់ នៅក្នុងនោះគឺមានបុរសម្នាក់ដែលត្រូវបានគេចាប់ចងជាប់នៅនឹងកៅអី ឯខ្លួនពោរពេញទៅដោយមុខរបួសនិងឈាមជាច្រើនដែលកើតឡើងដោយសារតែការវាត់ខ្សែទៅលើ។

«យើងនឹងទុកជីវិតឲ្យឯង បើសិនជាឯងព្រមប្រាប់យើង»រ៉ូស៊ីន

«យើងមិនប្រាប់! សម្លាប់យើងឥឡូវនេះមក»

«អាចង្រៃឯងនេះ ស្អីក៏ស្ម័គ្រស្មោះជាមួយនឹងវាម្ល៉េះ? វាឲ្យឯងប៉ុន្មាន? ប្រាប់យើងមកយើងឲ្យគុណនឹង10»រ៉ូស៊ីន

«យើងមិនប្រាប់ជាដាច់ខាត»

«យើងទុកពេលឲ្យឯង5នាទីដើម្បីគិត»នេះជាសម្លេងរបស់ហ៊ីស៊ឹងដែលទើបនឹងបើកទ្វារដើរចូលមក

«បេនត្រៀមរបស់របរឲ្យយើង»ហ៊ីស៊ឹង

«បាទចៅហ្វាយ»

«យើងទុកពេលឲ្យហើយឆាប់គិតភ្លាមទៅ»

   ហ៊ីស៊ឹងដើរក្រឡឹងជុំវិញបុរសម្នាក់នោះដោយនៅក្នុងដៃកាន់ទូរស័ព្ទកំណត់ពេលវេលា។ រយះពេលក៏ចេះតែខិតទៅមុខរហូតទៅដល់នាទីដែលត្រូវបានកំណត់។

ទឺត ទឺត ទឺត

«យ៉ាងម៉េចសម្រេចរួចឬនៅ? ប្រាប់ឬក៏មិនប្រាប់?»ហ៊ីស៊ឹង ឈរទល់មុខបុរសនោះហើយអោនទៅសួរ

«យើងមិនប្រាប់!»បុរសនោះនិយាយមួយៗច្បាស់ៗ

«អូខេ អាបេនយករបស់មក»ហ៊ីស៊ឹង

«នេះចៅហ្វាយ»បេន

ឆាច់!

«អា៎~»បុរសនោះក៏ស្រែកឡើងទាំងការឈឺចាប់ក្រោយពីទទួលបាននូវទឹកអ្វីម្យ៉ាងមិនដឹង ជះមកលើរូបគេក្រោមស្នាដៃរបស់ហ៊ីស៊ឹង

«យ៉ាងម៉េចព្រមប្រាប់ឬអត់?»ហ៊ីស៊ឹង

«.....»

   ច្រីក! សម្លេងកាំបិតដែលនាយក្រាស់បានយកវាទៅចាក់លើស្មារបស់បុរសនោះ។ ចាក់បែបនេះហើយនាយម្នាក់នោះនៅតែមិនប្រតិកម្មទៀត ពិតជាសាច់កម្មមែន។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now