[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយមានអ្នកបម្រើជាច្រើននាក់កំពុងតែធ្វើការយ៉ាងញាប់ដៃញាប់ជើង ក្រោយពីម្ចាស់របស់ខ្លួនបានដាក់បញ្ជាមកហើយ។ ក្នុងនោះក៏មានរាងតូចម្នាក់នៅឈររេរាមិនដឹងថាត្រូវធ្វើអ្វី ព្រោះតែគេបានទៅសុំគេជួយធ្វើការងារដែល ប៉ុន្តែគ្មាននរណាម្នាក់អនុញ្ញាតឲ្យគេធ្វើឡើយ ដោយសារតែគ្មានបញ្ជាពីចៅហ្វាយឲ្យគេធ្វើអ្វីនោះទេ។ ជាចុងក្រោយនាយតូចក៏សម្រេចចិត្តថាដើរចូលទៅផ្ទះបាយ ដើម្បីជួយការងារគេបន្តិចបន្តួច មកនៅផ្ទះរបស់គេហើយហោចណាស់ក៏ត្រូវចេះជួយគេបន្តិចបន្តួចដែរ។
«អ៊ំស្រីតើថ្ងៃនេះធ្វើម្ហូបអី? ចាំខ្ញុំជួយណា»
«មិនអីនោះទេអ្នកប្រុសទៅអង្គុយលេងចុះ ព្រោះអ្នកប្រុសជាភ្ញៀវរបស់លោកប្រុស»
«អ្នកប្រុសអីទៅ? ហៅខ្ញុំថាស៊ុននូធម្មតាបានហើយអ៊ំ ហើយខ្ញុំមិនមែនជាភ្ញៀវអីដែរ ខ្ញុំគ្រាន់តែជាអ្នកមកសុំនៅស្នាក់អាស្រ័យប៉ុណ្ណោះ»
«អញ្ចឹងក៏បានណា នេះជួយហាន់បន្លែនេះឲ្យអ៊ំផង ហើយស៊ុននូហៅអ៊ំថាអ៊ំស៊ុលដូចគេដូចឯងដែលចុះ»គាត់ក៏បានហុចកញ្ជ្រែងបន្លែទៅឲ្យស៊ុននូ
«បាទអ៊ំ»ស៊ុននូ ទទួលពីគាត់ទាំងស្នាមញញឹមនៅជាប់នឹងមុខ
«និយាយអញ្ចឹងស៊ុននូអាយុប៉ុន្មានហើយ?»អ៊ំស៊ុល
«ខ្ញុំអាយុ22ឆ្នាំ»ស៊ុននូ
«ឯងស្អាតខ្លាំងណាស់»អ៊ំស៊ុល គាត់មើលមុខស៊ុននូហើយក៏និយាយឡើង
«ខ្ញុំមិនស្អាតណាស់ណានោះទេ តែក៏អរគុណណាស់អ៊ំដែលសរសើរ»ស៊ុននូ
អ៊ំស៊ុលនិងស៊ុននូក៏ធ្វើម្ហូបបណ្ដើរហើយជជែកគ្នាលេងបណ្ដើរដើម្បីកុំឲ្យស្ងាត់។ ម្ហូបបានធ្វើរួចរាល់ក៏ដល់ម៉ោងអាហារពេលថ្ងៃត្រង់ល្មម។ កូនប្រុសពៅនៃត្រកូលនេះក៏បានត្រឡប់មកដល់ផ្ទះវិញក្រោយពីទៅហាត់បាញ់កាំភ្លើងរួច។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)