[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
យប់ជ្រៅម៉ោង12ជាងទៅហើយ ប៉ុន្តែនៅមិនទាន់ឃើញហ៊ីស៊ឹងត្រឡប់មកវិញ ស៊ុននូនៅមិនទាន់ចូលគេងនោះទេ គេរងនៅចាំនាយក្រាស់មកវិញ។ ដោយរងចាំយូរពេក ស៊ុននូដូចជារៀងស្ងួត.កបន្តិច គេក៏ចុះទៅខាងក្រោមដើម្បីរកទឹកញ៊ាំ។
ចុះមកខាងក្រោមមានសភាពស្ងាត់ នៅក្នុងផ្ទះមានតែភ្លើងព្រាលៗ ព្រោះអ្នកគ្រប់គ្នាចូលគេងអស់ហើយ។ ស៊ុននូដើរទៅចង្ក្រាន្តបាយបើកទូទឹកកកទាញដបទឹកនិងកែវមួយចាក់ញ៊ាំ។ បន្ទាប់ពីញ៊ាំឲ្យសើមបំពង់.កហើយនាយតូចយកកែវទៅលាងរៀបទុកដាក់កន្លែងដើមវិញ តែមិនបានប្រយ័ត្នក៏រអិលដៃធ្លាក់កែវបែកពេញលើឥដ្ឋ។
ស៊ុននូក៏ប្រញាប់អោនទៅរើសអំបែងកែវឡើង ខ្លាចព្រឹកឡើងមានអ្នកចូលមកជាន់មុតជើង។
«អ៊ួយ!»ដោយមិនប្រយ័ត្នស៊ុននូក៏បានធ្វើឲ្យមុនដៃខ្លួនឯងឈាមភ្លាមៗ
«នេះមានរឿងអីនឹងអ្នកប្រុស?»អ៊ំស៊ុល ដោយមានសម្លេងឮទៅដល់បន្ទប់គាត់ គាត់និងអ្នកបម្រើស្រីក៏ប្រញាប់ចេញមកមើលខ្លាចថាមានចោរចូលផ្ទះ តែពេលមកដល់ក៏ឃើញថាជាស៊ុននូដែលកំពុងតែអោនរើសអំបែង
«គឺខ្ញុំចេញមកញ៊ាំទឹក ហើយក៏រអិលដៃជ្រុះកែវនឹងណា អ៊ំទៅសម្រាកវិញចុះមិនអីនោះទេ»ស៊ុននូ ងើបមុខមកឆ្លើយតបនឹងអ៊ំស៊ុល
«ព្រះអើយ នេះមុតដៃឡើងចេញឈាមហើយអ្នកប្រុស មកនេះមកអ៊ំជូតរបួសឲ្យ»អ៊ំស៊ុល ក្រលេកឃើញម្រាមដៃស៊ុននូមានឈាម គាត់ក៏ចូលទៅអូសដៃគេចេញមក
«ខ្ញុំមិនបានកើតអីធ្ងន់ធ្ងរនោះទេអ៊ំ»ស៊ុននូ
«មកកុំនិយាយច្រើនអី អង្គុយទីនេះសិនហើយអ៊ំទៅយកប្រអប់ថ្នាំមកជូតរបួសឲ្យ»អ៊ំស៊ុល ដឹកដៃស៊ុននូឲ្យអង្គុយ ហើយគាត់ក៏ដើរទៅយកប្រអប់ថ្នាំមក
មិនយូរនោះទេគាត់ត្រឡប់មកវិញជាមួយនឹងប្រអប់ថ្នាំរួចក៏ចាប់ផ្ដើមចាក់ថ្នាំលើសំឡីជូតឲ្យស៊ុននូ។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)