[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
1សប្ដាហ៍បានកន្លងផុតទៅ ស៊ុននូក៏បានចូលរៀនវិញធម្មតាតាំងពី3ថ្ងៃមុន។ ឯទំនាក់ទំនងស៊ុននូរវាងហ៊ីស៊ឹងក៏កាន់តែស្អិតរមួត ហ៊ីស៊ឹងមើលថែស៊ុននូបានយ៉ាងល្អ គេតែងផ្ដល់អ្វីៗគ្រប់យ៉ាងទៅឲ្យស៊ុននូ ទោះស៊ុននូមិនបានសុំនាយក៏ដោយ។
ពួកគេទើបតែស្រលាញ់គ្នាពិតមែន ប៉ុន្តែម្នាក់ៗបែកតែបន្តិចមិនបាន ទោះពួកគេមិនបានឃើញមុខគ្នាឭតែសម្លេងក៏អស់ចិត្តដែរ ដូចជាពេលនេះអញ្ចឹង។
«ពេលនេះអូនដល់ម៉ោងចូលរៀនហើយ បងក៏ដូចគ្នានេះដល់ម៉ោងប្រជុំហើយឆាប់ទៅៗ អូនបិទហើយ»
{«ឈប់សិន! បងសុំកម្លាំងចិត្តមួយសិនមក»}ហ៊ីស៊ឹង ដែលនៅប្រព័ន្ធម្ខាងទៀតក៏និយាយបង្អាក់ស៊ុននូសិន
«ស៊ូស៊ូលោកប្ដី អូនស្រលាញ់បង ជុប!»ស៊ុននូ
{«អ៊ួយ កម្លាំងចិត្តពេញបឹប អរគុណប្រពន្ធសម្លាញ់»}ហ៊ីស៊ឹង
«បងឆាប់ទៅៗ ប្រយ័ត្នហួសម៉ោង ល្ងាចជួបគ្នាណា»ស៊ុននូ
{«បាទអូនសម្លាញ់ ល្ងាចនេះបងទៅទទួល ទៅញ៊ាំអីនៅខាងក្រៅជាមួយបង»}
«បាទ អញ្ចឹងអូនដាក់ចុះហើយណា»
{«ហ៊ឹម~»}
ការសន្ទនាក៏បញ្ចប់ត្រឹមនេះ រាងតូចបង្វែរខ្លួនបម្រុងនឹងដើរទៅថ្នាក់រៀន ក៏ភ្ញាក់នឹងវត្តមានមិត្តទាំង2នាក់និងបងស្រីរបស់គេ។
«បងឆេវ៉ុនអាចជូនខ្ញុំទៅមន្ទីរពេទ្យជាតិស្ករបានទេ? ខ្ញុំមានអារម្មណ៍ដូចជាលើសជាតិស្ករយ៉ាងម៉េចមិនដឹង»
«មែនហើយ ខ្ញុំក៏អញ្ចឹងដែរ បងជួយជូនខ្ញុំនិងជុងវ៉ុនទៅតេស្តជាតិស្ករបន្តិចមក»ហេរីន និយាយហើយថែមទាំងដៀងភ្នែកមើលទៅស៊ុននូដែលកំពុងអៀននោះ
«ចុះពួកឯងមិនទៅខ្លួនឯងទៅ?»ស៊ុននូ ធ្វើជានិយាយដើម្បីបន្លប់ភាពអៀនរបស់គេ ជាសំណាងល្អកណ្ដឹងរោទិ៍បន្លឺឡើង ពួកគេក៏បំបែកគ្នាចូលថ្នាក់រៀនវិញអស់
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)