ភាគទី២៦ : កុំប៉ះមនុស្សរបស់យើង

1.1K 112 8
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

   ក្រោយពេលដែលហ្យុនជីនបាននិយាយការងារជាមួយនឹងហ៊ីស៊ឹងរួចរាល់ហើយ នាយក៏ទៅក្រុមហ៊ុនរបស់នាយតែម្ដង នាយមិនបាននៅអង្គុយលេងជាមួយមិត្តសិនឡើយ ព្រោះតែនាយនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យឆាប់រួច។

   ហ៊ីស៊ឹងបានចំណាយពេលពេញមួយថ្ងៃដើម្បីនៅជាមួយស៊ុននូ ល្ងាចបន្តិចនាយក៏នាំស៊ុននូទៅដើរលេងនៅផ្សារទំនើប ព្រោះតែស៊ុននូបានរំអុកទាមទារនាយឲ្យជូនទៅដើរលេងនៅខាងក្រៅមិនឈប់ ដូច្នេះមានតែត្រូវនាំគេទៅ បើប្រកែកមិនជូនទៅគេប្រាកដជាយំបែកផ្ទះមិនខាន។

   មកដល់ញ៊ាំអ្វីហើយមិនទាន់នោះទេ ស៊ុននូរត់លេងសប្បាយអរពេញក្នុងផ្សារទំនើប រីឯហ៊ីស៊ឹងនិងបេនវិញរត់ដេញតាមចាប់ឡើងចង់វង្វេងសតិតាម ចំណែកឯអ្នកដែលដើរនៅទីនោះក៏នាំគ្នាមើលមកពួកគេគ្រប់ៗគ្នា។ មិនគួរណាម៉ាហ្វៀកំណាចដូចជានាយម្នាក់នេះមករត់ដេញចាប់អ្នកណាក៏មិនដឹងឡើងពេញផ្សារ។

«ស៊ុន! អូនកុំរត់»ហ៊ីស៊ឹង រត់តាមស៊ុននូពីក្រោយជាប់រហូតមិនខ្វល់ពីអ្នកដែលមើលមកនាយឡើយ

«ឌឹប!»ដោយរត់មិនបានមើលអ្នកដើរកាត់នាយក្រាស់រត់ប៉ះនឹងមនុស្សម្នាក់ធ្វើឲ្យដួលទាំង2នាក់

«អាក៎!»

   ហ៊ីស៊ឹងក៏ប្រញាប់ស្ទុះងើបទៅលើកអ្នកដែលនាយបានរត់បុកនោះ។

«ឲ្យខ្ញុំសូមទោសផង ប្រញាប់ពេកទើបមិនបានមើលផ្លូវ តើលោកមានត្រូវត្រង់ណាដែរទេ?»ហ៊ីស៊ឹង

«បាទខ្ញុំមិនអីនោះទេ»ឆ្លើយទាំងសម្លឹងមើលមុខរបស់ហ៊ីស៊ឹងមិនដាក់ភ្នែក

«បើមិនអី អញ្ចឹងខ្ញុំសូមលាលោកទៅសិនហើយ សូមទោសលោកម្ដងទៀត»ហ៊ីស៊ឹង មិននៅយូរទៀតក៏ប្រញាប់ទៅរកស៊ុននូ មិនដឹងរត់ទៅដល់ណាហើយទេ

«បាទ»នាយញញឹមតិចៗដាក់

«សង្ហា!»នាយម្នាក់នោះក៏និយាយតិចៗតាមសម្លឹងមើលទៅនាយក្រាស់ដើរចេញទៅនោះរហូតដាច់កន្ទុយភ្នែក

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now