ភាគទី២ : ដោះដូរ!

2.2K 162 13
                                        


[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]

ជំហានជើងវែងៗបានបោះដំណើរចេញពីក្លឹបមួយ ដោយកម្លោះសង្ហាមាឌម៊ាំកំពុងសម្ដៅទិសដៅទៅកាន់ឡានមួយគ្រឿងដែលចតនៅខាងមុខក្លឹបដែលមានអ្នកចាំបើកទ្វាឡានឲ្យរួចជាស្រេចនោះ។ បន្ទាប់ពីចូលទៅអង្គុយនៅក្នុងឡានឡានហើយ នាយក៏បានបញ្ចេញសម្លេងបញ្ជាទៅកូនចៅ។

«ទៅព្រលានយន្តហោះ!»សម្លេងរៀបស្មើចេញពីក្រអូមមាត់របស់កម្លោះសង្ហារ ស្ដាប់ឮហើយក៏ដឹងដែលថានាយម្នាក់នេះមានអំណាចប៉ុណ្ណា

«បាទចៅហ្វាយ»

មិនយូរប៉ុន្មានឡានក៏បានវិលកង់មកមកឈប់នៅក្នុងទីធ្លាព្រលានយន្តហោះ អ្នកដែលមាននាមជាចៅហ្វាយនោះក៏ចេញពីក្នុងឡានមករួចដើរចូលទៅខាងក្នុងដោយមានកូនចៅដើរតាមអមសងខាង2នាក់។

វេលាយប់ម៉ោង11ក្រោយពីនាយបាន check in រួចរាល់ក៏ដល់ម៉ោងដែលយន្តហោះត្រូវចេញដំណើរហោះហើរល្មម។ យន្តហោះ1គ្រឿងនោះផងដែរ គឺមានទិសដៅពីប្រទេសជប៉ុនទៅកាន់ប្រទេសកូរ៉េខាងត្បូង។

បន្ទាប់ពីយន្តហោះបានហោះមកដល់លើអាកាសហើយ ប្រហែលជាជិត3ម៉ោងក្រោយមកយន្តហោះនោះក៏ជិតមកដល់គោលដៅដែលត្រូវចុះ។ អ្នកបើកយន្តហោះក៏បានប្រកាសឪ្យអ្នកដំណើរទាំងអស់ដាក់ខ្សែក្រវាត់ប្រុងប្រយ័ត្ត ព្រោះតែយន្តហោះនឹងត្រូវចុះហើយ។

អ្នកបើកយន្តហោះបញ្ជាយន្តហោះចុះម្ដងបន្តិចៗរហូតចុះចតមកប៉ះនឹងទឹកដីនៃប្រទេសកូរ៉េបានសម្រេច។ យន្តហោះក៏បានចុះចត ឯអ្នកដំណើរក៏នាំគ្នាចុះចេញមកម្ដងម្នាក់ៗដើម្បីទៅ check out។ ក្រោយពីបាន check out រួចរាល់ក៏បំបែបគ្នាទៅរកកន្លែងស្នាក់រៀងៗខ្លួន រីឯនាយកម្លោះក៏ដើរចេញមកខាងក្រៅ ចំណែកឯកូនចៅ2នាក់ដែលមកជាមួយនៅតែបន្តដើរតាមជាប់ជានិច្ច។

«ជូនយើងទៅផ្ទះ!»ពេលបានឃើញកូនចៅរបស់ខ្លួនមកទទួលនាយក៏ឡើងឡានភ្លុកតែម្ដង

«បាទចៅហ្វាយ»កូនចៅក្រោមឱវាទក៏ទទួលបញ្ជាពីចៅហ្វាយហើយក៏បើកចេញទៅកាន់ទិសដៅដែលចៅហ្វាយខ្លួនត្រូវទៅនោះ

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now