[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
ថ្ងៃដដែលរសៀលបន្តិចក្រោយពីឲ្យស៊ុននូបានគេងលក់ហើយ ហ៊ីស៊ឹងក៏ឈ្លាតទៅមើលក្រុមហ៊ុនរបស់គេបន្តិច ព្រោះឮថាមានរឿង។ គ្រាន់តែមកដល់ក្រុមហ៊ុនភ្លាមហ៊ីស៊ឹងក៏ក្រពុលមុខតែម្ដង ព្រោះតែទំនិញដែលនាយបានទាក់ទងទិញយកមកទុកធ្វើគ្រឿងទេសសម្រាប់ផលិតចេញជាអាហារកញ្ចប់នោះ គឺត្រូវខាងសត្រូវរបស់នាយប្រើល្បិចទៅស៊ីសូសខ្សែជាមួយនឹងម្ចាស់កប៉ាល់ដឹកមកសុទ្ធតែជាកេសដាក់មកសុទ្ធតែដុំថ្មមកទាំងអស់។
«ហាឡូ ស៊ឹងហ្យុន! ឯងឆាប់ខលប្រាប់ឲ្យអាបេនទៅស៊ើបមើលឲ្យបងបន្តិចថាវាជាស្នាដៃអាចង្រៃណាជាអ្នកធ្វើ?»ហ៊ីស៊ឹង ក៏ទាញទូរស័ព្ទយកចុចទៅរកប្អូន
(«បាទហ្យុង!»)ស៊ឹងហ្យុន អ្នកម្ខាងទៀតក្រោយពីស្ដាប់បញ្ជាពីបងប្រុសរួចក៏ឆ្លើយតបមកវិញ
«ហ៊ឹម នៅរឿងមួយទៀត ឯងជួយទាក់ទងទៅលោកប៉ាឲ្យបញ្ជូនគ្រឿងទេសទាំងប៉ុន្មានក្នុងឃ្លាំងនៅទីនោះឲ្យបងតាមជើងយន្តហោះឲ្យអស់មក បងប្រញាប់!»ហ៊ីស៊ឹង
(«បាទៗ ទទួលបញ្ជាបងប្រុស»)ស៊ឹងហ្យុន
«អឹម ប៉ុណ្ណឹងបានហើយ»ហ៊ីស៊ឹង ចុចបិទហើយដាក់ទូរស័ព្ទចូលក្នុងហោប៉ៅមុននឹងដើរចូលជណ្ដើរយន្តឡើងទៅជាន់ខាងលើការិយាល័យរបស់នាយ
«លោកអគ្គនាយក!»
គ្រាន់តែទ្វារជណ្ដើរយន្តបើកមកភ្លាមក៏មានអ្នកហៅតែម្ដង ហើយអ្នកដែលហៅនោះគឺជាលេខារបស់នាយនឹងឯង។
«លោកអគ្គនាយកខាងអតិថិជនប្រាប់ថាបើមិនបានដូចថ្ងៃកំណត់នោះទេពួកគេនឹង cancel ឈប់យកហើយ»
«ម៉េចក៏ពួកគេដឹង? យើងមិនទាន់បានទាក់ទងទៅឯណា?»ហ៊ីស៊ឹង សង្រ្គឺតធ្មេញខឹង
«ខ្ញុំក៏មិនដឹងដែរលោកអគ្គនាយក»
«អៃរី នាងឆាប់ទៅឆែកមើលភ្លាមថាមានរនុកក្នុងនៅទីនេះឬអត់?»ហ៊ីស៊ឹង
«ចាស៎ លោកអគ្គនាយក»
ហ៊ីស៊ឹងដើរចូលទៅក្នុងការិយាល័យរបស់នាយហើយក៏ទាញទូរស័ព្ទមកចុចទៅដៃគូជំនួញរបស់នាយ ដើម្បីនិយាយលួងលោមពួកគេពន្យាពេលដាក់ទំនិញជូន។ បន្ទាប់ពីនិយាយដោះស្រាយរួចរាល់ នាយក៏ដាក់ចុះទៅលើតុធ្វើការរបស់នាយ ហើយភ្លាមនោះក៏មានអ្នកមកគោះទ្វា។
ВЫ ЧИТАЕТЕ
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Фанфикшнហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)