[បញ្ជាក់ : សាច់រឿងទាំងអស់គឺជាការប្រឌិតឡើងមក
អាចនឹងមានហេតុការណ៍ផ្សេងៗ
ឬពាក្យពេចន៍លើសលប់ខុសពីការពិត 🙏🏻]
꧁ព្រឹកថ្ងៃថ្មី꧂
មិនថាទាំងចៅហ្វាយទាំងកូនចៅឡើយ គ្រប់គ្នាត្រូវងើបឡើងពីព្រឹកព្រលឹមរៀបចំខ្លួន ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។
នៅខាងក្រោមគ្រប់គ្នារ៉ូតរះប្រញាប់ចម្អិនអាហារសម្រាប់ចៅហ្វាយ ឯនៅខាងលើក៏មានចៅហ្វាយកំពុងរៀបចំខ្លួនដើម្បីចុះមកខាងក្រោម។
ហ៊ីស៊ឹងអៀវស៊ុននូចុះមកខាងក្រោមព្រោះតែក្មេងរំអុកទាមទារចង់ឲ្យនាយអៀវ មកដល់ជាន់ខាងក្រោមនាយដាក់ឲ្យគេអង្គុយនៅតុអាហារ រួចនាយក្រាស់ក៏បញ្ចុកស៊ុននូដូចរាល់ដង។ បន្ទាប់ពីបញ្ចុករួចហ៊ីស៊ឹងក៏ទៅអង្គុយនៅឯបន្ទប់ទទួលភ្ញៀវលេងជាមួយនឹងស៊ុននូ ព្រោះថ្ងៃនេះគេមិនទៅធ្វើការឡើយ។
«ពូៗអត់ទៅធ្វើការទេហ៎?»ស៊ុននូ កំពុងតែអង្គុយលេងរូបផ្គុំនៅលើឥដ្ឋនោះក៏ងើបដើរមកអង្គុយលើសាឡុងជាមួយនឹងហ៊ីស៊ឹង
«អត់ទេ»ហ៊ីស៊ឹង ឆ្លើយទាំងសម្លេងស្រទន់
«ម៉េចចឹង?»ស៊ុននូ
«ព្រោះថ្ងៃនេះបងចង់នៅជាមួយអូន»ហ៊ីស៊ឹង
«អៅ បើពូៗអត់ទៅធ្វើការម៉េចបានលុយចាយទៅ?»
«ក៏ឲ្យអូនជាអ្នកចិញ្ចឹមបងទៅ»នាយនិយាយហើយទាញស៊ុននូមកអោប
«ឲ្យនូចិញ្ចឹមពូៗម៉េចទៅ បើនូតូចញឹបៗនឹង?»ស៊ុននូ ដែលគេងកើយទ្រូងនាយក្រាស់នោះក៏និយាយហើយលើកដៃធ្វើកាយវិការ
«តូចឯណាទៅ? ឡើងប៉ុណ្ណាណីហើយនៀក»ហ៊ីស៊ឹង ក៏ច្បិចថ្ពាល់របស់ស៊ុននូលេង
«ហ៊ួយ អូននៅតូចសោះនឹង~»ស៊ុននូ និយាយធ្វើមាត់ស្រួចៗដាក់នាយ
«អញ្ចឹងក៏ឆាប់ធំទៅ នឹងអាលបានចិញ្ចឹមបង»ហ៊ីស៊ឹង
«មិនដឹងពេលណាអូនធំផង»ស៊ុននូ
«តែបន្តិចទៀតអូនធំហើយ»ហ៊ីស៊ឹង
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)