<ត្រឡប់ទៅកាលពីម្សិលមិញ>
ហ៊ីស៊ឹងបានមកដល់សាលារបស់ស៊ុននូរៀនគឺម៉ោង6 មនុស្សម្នាក៏ទៅផ្ទះឡើងស្ងាត់សាលាអស់ទៅហើយ។ ព្រោះតែនាយទាក់ទងទៅមិនលើកជាច្រើនដងនៅមិនតបសាររបស់ខ្លួនថែមទៀត ទើបធ្វើឲ្យនាយកើតចិត្តបារម្ភពីស៊ុននូ នាយក៏សម្រេចចិត្តត្រឡប់មកវិញ ទោះជានិយាយការងារមិនទាន់ចប់ក៏ដោយ។ ហ៊ីស៊ឹងនាយបានត្រឡប់មកវិញមុនបេន ដោយទុកឲ្យគេនៅនិយាយការងារជំនួសខ្លួន។
Author's POV
ប៉ុន្តែក្រែងហារ៉ូក៏រៀននៅទីនោះ ដើម្បីតែទៅការពារស៊ុននូដែរមិនអញ្ចឹងឬ? ចុះហេតុអីមិនឃើញនាយ? ចម្លើយនោះគឺហារ៉ូបានចុះទៅពិនិត្យទំនិញនៅកំពង់ផែជាមួយនឹងរ៉ូស៊ីននៅឯខេត្តឯណោះ។
Ended
ហ៊ីស៊ឹងបានដើររកស៊ុននូពេញក្នុងសាលារហូតទៅដល់ខាងក្រោយអគារ នាយក៏ប្រទះឃើញសិស្សប្រុសប៉ុន្មាននាក់កំពុងតែឈរនិយាយគ្នាសើចសប្បាយ ក្អាកក្អាយ។
នាយបម្រុងនឹងចូលទៅសួរនាំអំពីស៊ុននូទៅហើយ តែនាយក៏ត្រូវឈរស្ងៀមទ្រឹងមួយកន្លែងពេលដែលឮពួកគេនិយាយដល់ឈ្មោះរបស់ស៊ុននូ។
ឈរស្ដាប់បានបន្តិច នាយក៏ស្ទុះចូលទៅរកពួកគេយ៉ាងលឿន ពេលនេះកំហឹងរបស់នាយគឺក្ដៅឡើងរាប់រយអង្សារ ក្រោយពីដឹងថាពួកគេនោះកំពុងតែនិយាយអំពីអ្វី។
«ឌឹប! ពួកអាចង្រៃ!»
ហ៊ីស៊ឹងក៏បានដើរទៅរកសិស្សម្នាក់ដែលឈរនៅកណ្ដាលហ្វូងគ្នារបស់គេ នាយក៏ប្រលែងមួយកណ្ដាប់ដៃទៅលើមាត់របស់គេ ដែលគេបាននិយាយមិនល្អពីស៊ុននូ។
«អាណាហ៊ានវាយយើងវើយ? ឯងចង់ស្លាប់មែនទេ?»សិស្សប្រុសម្នាក់នោះខំប្រឹងងើបឡើង
«អ្នកដែលចង់ស្លាប់នោះគឺជាឯងទៅវិញទេ! ឆាប់ប្រាប់យើងមក ស៊ុននូនៅឯណា?»ហ៊ីស៊ឹង ដើរទៅក្របួចកអាវរបស់នាយម្នាក់ឲ្យងើបឈរឡើងនិងសួរ
«ហេតុអីយើងត្រូវប្រាប់ឯង?»
«យើងសួរឯងម្ដងទៀត ស៊ុននួនៅឯណា?»ហ៊ីស៊ឹង អស់ការអត់ទ្រាំ នាយក៏បានដកកាំភ្លើងចេញមកភ្ជង់ដាក់ក្បាលរបស់គេតែម្ដង បានឃើញហើយក៏លេបទឹកមាត់ក្អឹកគ្រប់គ្នា
ESTÁS LEYENDO
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី១៧ : ឯងងាប់មិនស្អាតនោះទេ!
Comenzar desde el principio
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)