«ឯងនឹងរស់នៅដោយវេទនាជាងស្លាប់ទៅទៀត សំណាងល្អណា»ហ៊ីស៊ឹង ញញឹមកំណាចដាក់នាយដែលខ្លួនកំពុងជាប់នឹងកៅអី មុននឹងដើរចេញទៅ
ហ៊ីស៊ឹងក៏ទៅបន្ទប់របស់ខ្លួនវិញ នាយបើកទ្វាចូលដោយមិនហ៊ានបង្កសម្លេង ព្រោះខ្លាចថានឹងភ្ញាក់រាងតួចដែលកំពុងលក់។ នាយក៏បានបង្ហួសចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ប៉ុន្មាននាទីកន្លងផុតទៅ ក្រោយពីបានសម្អាតខ្លួនរួច នាយក៏ចុះទៅខាងក្រោមម្ដងទៀត ដើម្បីទៅយកបបរមកឲ្យរាងតូចនៅបន្ទប់។
នាយក្រាស់លើកថាសបបរទៅដាក់នៅលើតុនៅកៀនក្បាលគ្រែនិងដាស់ស៊ុននូតិចឲ្យភ្ញាក់ឡើងមកញ៊ាំបបរនឹងបានលេបថ្នាំ។
«ស៊ុន~ ងើបមកញ៊ាំបបរសិនមកណា ចាំគេងតវិញ»ហ៊ីស៊ឹង លូកដៃទៅអង្អែលថ្ពាល់របស់ស៊ុននូថ្នមៗ
ឯស៊ុននូក្រោយពីមានអ្វីមករំខានខ្លួនហើយ គេក៏ចាប់ដឹងខ្លួន ហើយក៏ប្រឹងងើបអង្គុយទាំងភ្នែកនៅបិទ ដោយហេតុឃើញថាកាយវិការនេះគួរឲ្យស្រលាញ់ខ្លាំងពេក នាយក្រាស់ក៏អោនទៅឆ្មក់ថើបទៅលើថ្ពាល់ក្រពុំមួយខ្សឺត ធ្វើឲ្យរាងតូចភ្ញាក់ព្រឺតស្វាងងងុយចេស។
«នេះអូនញ៊ាំបបរសិនទៅ បងបានឲ្យម៉ែដោះធ្វើវាសម្រាប់អូន»ហ៊ីស៊ឹង
«អូនញ៊ាំខ្លួនឯងបាន»ស៊ុននូ លូកដៃបម្រុងនឹងទាញស្លាបព្រាពីនាយក្រាស់
«បងបញ្ចុក!»ហ៊ីស៊ឹង មើលមុខរបស់ស៊ុននូដោយទឹកមុខម៊ាំ ឯរាងតូចក្រោយពីបានឃើញបែបនេះហើយ គេក៏ព្រមហា៎មាត់
ហ៊ីស៊ឹងបានបញ្ចុកបបររាងតូចទាល់តែអស់ពីចាន រួចក៏ឲ្យគេអង្គុយរងចាំ5នាទីសិនទើបនាយហុចថ្នាំទៅឲ្យគេលេប។
«អូនចង់សម្អាតខ្លួនទេ?»ហ៊ីស៊ឹង ស៊ុននូមិនបានឆ្លើយប៉ុននតែជំនួសដោយការងក់ក្បាល បន្ទាប់ពីទទួលបានចម្លើយហើយ នាយក្រាស់ក៏ចូលទៅក្នុងបន្ទប់ទឹកលាយទឹកក្ដៅរួចចេញមកវិញលើកបីស៊ុននូទៅបន្ទប់ទឹកតែម្ដង
ហ៊ីស៊ឹងបានដាក់ស៊ុននូឲ្យឈរនាយក៏ដោះសម្លៀកបំពាក់របស់ស៊ុននូចេញ ឯនាយក៏ដូចគ្នា ហើយនាយក៏នាំរាងតូចឲ្យចូលទៅអង្គុយក្នុង bathtub ដែលមានទឹកមិនច្រើននោះទេ នាយបានចូលទៅអង្គុយពីក្រោយ ហើយក៏សម្អាតខ្លួនឲ្យស៊ុននូ ព្រោះស៊ុននូមានរបួសមិនអាចត្រូវទឹកបាននោះទេ។
10នាទីជាងក្រោយមក បន្ទាប់ពីសម្អាតខ្លួនរួច នាយក្រាស់ក៏បីស៊ុននូចេញមកវិញដោយមានពាក់អាវឃ្លុំម្នាក់មួយ។ ហ៊ីស៊ឹងបានដាក់ស៊ុននូឲ្យអង្គុយនៅលើពូក ឯនាយក៏ចូលទៅបន្ទប់សម្លៀកបំពាក់យកឈុតគេងយប់មកពាក់ឲ្យស៊ុននូ។
«អូនពាក់ខ្លួនឯងបាន»ស៊ុននូ ក៏យកឈុតគេងពីដៃរបស់នាយ នេះងូតទឹកឲ្យផងអីផង ចង់មកស្លៀកពាក់ឲ្យទៀតឬ? គេមិនបានឈឺអ្វីធ្ងន់ធ្ងរឯណា?
«តែ...!»ហ៊ីស៊ឹង
«ឆាប់ឲ្យមក អូនមិនបានកើតអីធ្ងន់ធ្ងរទេ បងឆាប់ទៅស្លៀកពាក់ដែរទៅ»ស៊ុននូ
«បើមិនឲ្យអូនទេ អូនខឹងបងហើយណា»ដោយឃើញនាយក្រាស់នៅអឹះអុញ រាងតូចក៏និយាយឡើងម្ដងទៀត ទើបហ៊ីស៊ឹងហុចមកឲ្យគេ ឯនាយក្រាស់ក៏ទៅរកឈុតគេងរបស់ខ្លួនមកស្លៀកពាក់តាមសម្ដីរបស់រាងតូច
ក្រោយពីស្លៀកពាក់រួចរាល់ ពួកគេទាំង2ក៏ឡើងទៅគេង ដោយស៊ុននូត្រូវបានដៃម៊ាំទាញទៅអោបរឹតសឹងតែដាច់ខ្យល់ស្លាប់ តែនេះគ្រាន់ជាការញ៉ោះលេងរបស់នាយក្រាស់ប៉ុណ្ណោះ។
«រាត្រីសួស្ដីបងសម្លាញ់»ភ្លាមនោះស៊ុននូឧទាន ធ្វើឲ្យនាយក្រាស់ដែលបានឭហើយញញឹមចង់រហែកមាត់
«រាត្រីប្រពន្ធសម្លាញ់»ហ៊ីស៊ឹង ក៏បានតបមកវិញ ហើយនាយក៏បានលោមុខទៅថើបនៅចំណុចស្មារបស់ស៊ុននូមុននឹងបិទភ្នែកគេងទាំង2អ្នក
To be continue.....
20/08/2025
[Hezeryn Janze)
សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
ពាក្យពេចន៍ណាមួយដែលមិនសមរម្យ 🙏🏻❤️
__________________________
(នេះគឺជាភាគដែលខ្ញុំបានបន្ថែម)
ESTÁS LEYENDO
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី១៨ : ទុកជីវិតឲ្យខ្ញុំផង...
Comenzar desde el principio
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)