ភាគទី១៨ : ទុកជីវិតឲ្យខ្ញុំផង...

Start from the beginning
                                        

«ចៅហ្វាយអញ្ជើញមកបាទ អាបេនបានចាត់ការឲ្យចៅហ្វាយរួចហើយ»បេន នាយដឹងថាចៅហ្វាយរបស់ខ្លួនចង់បានអ្វីទើបនិយាយបង្វែរបរិយាកាសវិញ

   រឿងការងារនេះមួយ នាយធ្វើមិនដែលឲ្យហ៊ីស៊ឹងខកចិត្តម្ដងណាឡើយ ទោះជានាយចូលចិត្តលេងសើចច្រើនក៏ពិតមែន។

   នាយបេនក៏បានដើរទៅមុនជាអ្នកនាំផ្លូវរបស់ហ៊ីស៊ឹង ដោយមានរ៉ូស៊ីនក៏ទៅតាមពីក្រោយដែរ។ នាយកម្លោះទាំង3នាក់បានមកដល់បន្ទប់ក្រោមដីមួយ ដែលទីនេះវាងងឹតខ្លាំងសឹងតែមើលផ្លូវដើរមិនចង់ឃើញ។

   បេនបានចុចបើកភ្លើងមួយឡើង វាមិនភ្លឺប៉ុន្មានឡើយ ប៉ុន្តែក៏អាចឲ្យមើលឃើញគ្នាបាន។ ហ៊ីស៊ឹងក៏ដើរទៅកណ្ដាលបន្ទប់ ដែលទីនោះគឺមានបុរសម្នាក់ត្រូវបានគេចងដៃព័ទ្ធទៅខាងក្រោយដូចជាស្លាបសេក។

«លោក...ដោះលែងខ្ញុំទៅ ខ្ញុំដឹងខុសហើយ»យ៉ុនស៊ុង បន្លឺឡើងតិចៗសឹងតែមិនឭ ពេលឃើញវត្តមានរបស់ហ៊ីស៊ឹង

«ហឹស! គួរឲ្យអស់សំណើចណាស់ ដល់ពេលនេះទើបឯងដឹងខ្លួនហេស៎? ពេលដែលឯងកំពុងតែប្រព្រឹត្ត តើឯងមានដឹងខ្លួនខុសដែរទេ?»នាយក្រាស់អស់សំណើចនឹងសម្ដីរបស់គេម្នាក់នោះបន្តិច ហើយនាយក៏ស្ទុះចូលទៅក្របួចកអាវរបស់យ៉ុនស៊ុងសួរ

«ខ្ញុំសូមទោស ខ្ញុំខុសហើយ សូមអង្វរដោះលែងខ្ញុំទៅលោក»យ៉ុនស៊ុង

«ឯងបានធ្វើឲ្យស៊ុននូឈឺចាប់ហើយ ឯងគិតថានឹងរួចមែនទេ?»ហ៊ីស៊ឹង សង្រ្គឺតធ្មេញសឹងតែប្រេះខ្ទិច

«លោកកុំសម្លាប់ខ្ញុំអី សូមអរង្វរ ទុកជីវិតឲ្យខ្ញុំផង...»យ៉ុនស៊ុង នាយនិយាយអង្វរកហ៊ីស៊ឹងទាំងញ័រមាត់តតាត់

«ជុៗៗ! កុំភ័យអី យើងមិនសម្លាប់ឯងនាំតែប្រឡាក់ដៃរបស់យើងទេ»ហ៊ីស៊ឹង ថយក្រោយបន្តិចហើយនិយាយ

«ពិតមែនហេស៎? លោកនឹងដោះលែងខ្ញុំមែនទេ?»យ៉ុនស៊ុង ហាក់មានសង្ឃឹមឡើងវិញក្រោយឭហ៊ីស៊ឹងនិយាយបែបនោះ

«ប្រាវ! យើងនិយាយថាមិនសម្លាប់ឯង ប៉ុន្តែយើងមិនបាននិយាយថានឹងដោះលែងឯងឯណា? ឯងត្រូវចាំ! អ្នកដែលប៉ះពាល់មនុស្សរបស់ត្រកូលអាម៉ាន់ដាសាគិនឹងមិនរួចខ្លួនឡើយ»ហ៊ីស៊ឹង បែរមកធាក់ចំកណ្ដាលទ្រូងរបស់យ៉ុនស៊ុងធ្វើឲ្យដួលទៅក្រោយមួយទំហឹង

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now