" Chan អូនឈឺក្នុងពោះណាស់ " Seungmin ទាញជាយអាវប្តីអង្រួនតិចៗទាំងទឹកមុខពិបាក
" អូនឈឺពោះហេស " Seungmin ងាកមកមើលប្រពន្ធទាំងបារម្ភ លាយឡំនិងភ័យ មួយជីវិតរបស់នាយអាចថាមានតែពេលនេះទេ ដែលនាយមានអារម្មណ៍ថាភ័យខ្លាំង ព្រោះសុខៗជិតបានឃើញមុខកូន
" អា Q ឆាប់ទៅយកឡានមក យកបងថ្លៃទៅមន្ទីរពេទ្យ " Hyunjin
ភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីក៏ចាប់ផ្តើមនាំគ្នាឈូរឆមកមើល រាងក្រាស់ក៏ប្រញាប់បីរងាតូចចេញទៅខាងក្រៅ ឯ I.n ក៏បានដោះស្បែរបស់ខ្លួនទៅម្ខាងរៀបចំទៅមន្ទីរពេទ្យដែរ
" I.n មិនអីទេ នៅមើលទីនេះចុះទុកឲពេទ្យផ្សេងចុះ" Felix ចូលមកឃាត់ព្រោះមិនចង់ឲថ្ងៃល្អរបស់ i.n ត្រូវមករវល់បែបនេះ
" មិនបានទេម្ចាស់តូច ក្រៅពីដៃខ្ញុំផ្ទាល់ខ្ញុំមិនទុកចិត្តអ្នកណាស់ទេ Changbin បងយល់ពីអូនត្រូវទេ " i.n ប្រកែកជាមួយ Felix ហើយក៏ងាកមកនិយាយជាមួយនិង Changbin សង្ឃឹមថានាយនិងយល់ដែលខ្លួនត្រូវចាកចេញពីកម្មវិធីភ្លាមៗបែបនេះ
" មិនអីទេបងយល់ អូនទៅចុះនៅទីនេះទុកបងជាអ្នកចាត់ការ " Changbin តបទៅប្រពន្ធទាំងញញឹម
I.n ក៏ញញឹមតបវិញហើយគ្រប់គ្នាក៏ប្រញាប់ចេញឡានទៅមន្ទីរពេទ្យ
មកដល់មន្ទីរពេទ្យ I.n និងពេទ្យដទៃប្រញាប់ដៃប្រញាប់ជើងដើម្បីចូលបង្កើតកូនឲ Seungmin
គ្រប់គ្នានៅខាងក្រៅក៏អន្ទះអន្ទែងមិនស្ទើរដែរជាពិសេស Bang chan ភ័យផងអរផងចង់សតិអារម្មណ៍ហើយ
កន្លះម៉ោងក្រោយមក I.n ក៏បានចេញមកវិញដោយមានទារកមួយនៅក្នុងរទេះរុញមកជាមួយផងដែរ គ្រប់គ្នាក៏ប្រញាប់នាំគ្នាចូលទៅមើល
" អបអរផងលោកប្រុសផុតគ្រោះថ្នាក់ទាំងទាំងពីរនាក់ហើយ ហើយកូនលោកប្រុស 3.9 kg ប៉ុណ្ណោះ " I.n
"កូនប្រុសប៉ា អរត្រូវហើយ ចុះ Seungmin ខ្ញុំអាចចូលទៅមើលបានទេ " Bang chan សម្លឹងមុខកូនបានមួយសន្ទុះក៏សួររកប្រពន្ធម្ដង
" ចាំខ្ញុំផ្លាស់គាត់ទៅប្កទប់ធម្មតាសិន " I.n
បន្ទាប់ពីផ្លាស់ Seungmin ឲមកកាន់បន្ទប់សម្រាក និងបានរៀបរាប់ពីស្ថានភាពបករាប់រួចរាល់មក មាយស្តើងក៏ត្រឡប់មកកាន់ពីធីរៀបការរបស់ខ្លួនវិញ
ចំណែកឯអ្នកផ្សេងទៀតក៏នាំគ្នាចូលមកមើល Seungmin និងកូនតូចដែលទើបតែឃើញពន្លឺថ្ងៃនោះ
Seungmin នៅមិនទាន់ដឹងខ្លួននោះទេព្រោះថាមិនទាន់អស់ជាតិថ្នាំ
" មើលមុខចុះគួរឲស្អប់ណាស់ " Han នាយគ្រឹតចង់តែចាប់ក្រញឹបនោះទេតែមិនអាច
" មុខប៉ោងៗដូចជាអូនអញ្ចឹង " lee know ចាប់ទាញថ្ពាល់ប្រពន្ធព្រោះតែខ្នាញ់ នាំមកមើលក្មួយតែមកខ្នាញ់ប្រពន្ធ
" មើលឈឺណាស់ ចាំមើលអូនប្រាប់កូនឲស្អប់បងឯង ព្រោះបងឯងធ្វើបាបអូន " Han
" បងថ្នមអូនយ៉ាងនឹងហើយនៅថាធ្វើបាបទៀត " Lee know និយាយធ្វើដូចអន់ចិត្ត
សកម្មភាពពួកគេប្រលែងគ្នាក៏ជៀសមិនផុតពីក្រសែភ្នែករបស់ប្អូនមួយគូដែលកំពុងឈរមើល
" បងសង្ឃឹមថាគ្រួសាររបស់ពួកយើងនិងជួបតែរឿងល្អបែបនេះរហូតទៅចុះ " Hyunjin ចាប់ប្រពន្ទឲខិតមកកៀកនឹងខ្លួន រាល់ថ្ងៃនេះណាស់ស្រឡាញ់ប្រពន្ធស្ទើរលេបទៅហើយ
" អូនក៏សង្ឃឹមអញ្ចឹង គ្រួសារមួយដែលកក់ក្តៅបែបនេះ ហើយថែមទាំងប៉ាៗល្អដូចជាបង អូនមិនខ្លាចនិងឲកូនចាប់កំណើតនោះទេ " Felix យកដៃមកអង្អែលពោះខ្លួនឯងទាំងញញឹម រំភើបណាស់
តែក្នុងចិត្តនាយក៏គិតដល់រឿងមួយ ប្រសិនបើថ្ងៃនោះនាយមិនបើកឡានតាម Hyunjin នាយមិនជួបគ្រោះថ្នាក់ចរាចរណ៍ មិនបានបាត់បង់ការចងចាំ តើនាយអាចមានថ្ងៃនេះឬអត់
" សន្យានឹងអូនណា ថាមុនទៅណាចោលអូន " Felix
" បងសន្យា " Hyunjin
អ្នកទាំងពីរក៏អោបគ្នាទាំងពោរពេញទៅដោយក្តីស្រឡាញ់
ហើយចំណងស្នេហាដែលកើតឡើងដោយសារតែចង់ឡើងអំណាចរបស់ត្រកូលខ្លួន ចុងបញ្ចប់ក៏អាចទទួលបានជីវិតដ៏ស្រស់បំព្រង និងមានសុភមង្គលមួយដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នា ។
The ends
By Lixie
កូនប្រុសត្រកូល Hwnag ក៏បានឈានចូលមកដល់ទីបញ្ចប់ សូមអរគុណសម្រាប់ការតាមដាន និងរងចាំទោះបីជាអ្នកនិពន្ធចេញយឺតយ៉ាងណាស់ក៏ដោយ
ជួបគ្នានៅរឿងក្រោយ
.........
the ends
Start from the beginning
