Ep 10 គួរស្រឡាញ់?

725 65 8
                                        

" បើគួរស្រឡាញ់លោកមិនឲ Jasmine ប្រឹងញុាំបាយឲមានសាច់ដែរទៅ មើលទៅគួរស្រឡាញ់នោះអី " Felix ញញឹមឌឺវិញ
____________________________

  ព្រឹកនេះយើងបានឃើញគូបី្តប្រពន្ធមួគូកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតតែម្ដង តែក្រលេកទៅមើលនាឡិកានៅលើតុបង្ហាញថាម៉ោង9 ព្រឹកទៅហើយ កក់ក្តៅណាស់យ៉ាងបានជាដេកមិនងើបបែបនេះ

ដោយសារតែមិនបានឃើញរាងតូចចុះទៅទទួលទានអាហារពេលព្រឹក Rina ក៏បានមកតាមខ្លាចថារាងតូចមិនស្រួលខ្លួនត្រង់ណា

" ម្ចាស់តូច! " rina បម្រុងនិងហៅរាងតូចក៏ត្រូវស្ងាត់វិញ ដោយសារតែបានឃើញទិដ្ឋភាពមិនគួរឲជឿ នោះគឺ រាងក្រាស់កំពុងតែគេងអោបរាងតូចលក់យ៉ាងស្កប់ស្កល់តែម្ដង មិនភ្ញាក់ទើបចម្លែក  Rina នាងក៏បានស្ងាត់វិញរួចចេញពីបន្ទប់វិញ

" នេះខ្ញុំយល់សប្តិមែនទេ " Rina ទះមុខខ្លួនឯងតិចៗក្រែងថាយល់សប្តិចំជាចៃដន្យអ្វី Han ចេញពីបន្ទប់មកឃើញ Rina ឈរទះមុខខ្លួនឯងនាងក៏ឆ្ងល់

" Rina នាងកើតអី " Han និយាយធ្វើឲ Rina នាងភ្ញាក់ឡើងក្រញ៉ាង

" ចាសអ្នកប្រុសគឺអត់មានអីទេ  " Rina

" ម្ចាស់តូចឯងទៅធ្វើការឬនៅ ព្រឹកមិញយើងដូចជាមិនឃើញ " Han ទៅក្រុមហ៊ុនមួយសាហើយតែភ្លេចឯកសារទើបត្រឡប់មកយកវិញ

" ចាសគឺនៅទេ កំពុងតែនៅក្នុងបន្ទប់ជាមួយលោកប្រុស " Rina

" នៅជាមួយ Hyunjin?  " han
Rina ក៏ងក់ក្បាល ដោយចិត្តមិនជឿ  Han ក៏បានបើកទ្វារចូលទៅក្នុងបន្ទប់រាងតូចតិចៗ អ្វីដែលនាយបានឃើញគឺមិនខុសពីអ្វីដែល Rina ប្រាប់នោះទេ Han ក៏បិទទ្វារវិញរួចចាកចេញទៅក្រុមហ៊ុនដោយគ្មានបង្ហាញអារម្មណ៍អ្វីទាំងអស់

ងាកមកក្នុងបន្ទប់នេះវិញ រាងក្រាស់បានងើបមុនរាងតូច នាយក៏បានមើលរាងតូចមួយសន្ទុះមុននឹងងើបចាកចេញពីបន្ទប់នេះត្រឡប់ទៅបន្ទប់នាយវិញ

" Hyun នេះបងបាត់ទៅណាពេញមួយយប់ " jasmine
គ្រាន់តែឃើញនាយមកភ្លាមក៏ប្រញាប់សួរទាំងខឹង

" បងនៅក្នុងបន្ទប់ធ្វើការ " Hyunjin

" កុំមកបោកអូនឲសោះ អូនទៅរកមិនឃើញបងនោះទេ បងប្រាប់មកថាបងទៅណា ឬបងទៅមើលអ្នកបងមែនទេ " Jasmine

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now