ចូលធ្វើការម្ដង ផ្អើលអស់ពិភពលោក
_________________________________
" ល្ងាចទៀតហើយ ! ដល់ម៉ោងញុាំអាហារដល់សែនតឹងទ្រូងទៀតហើយ " Felix គិតក្នុងចិត្តបណ្តើចុះពីលើផ្ទះបណ្តើរដើម្បីសម្តៅទៅតុអាហារ ដែលមានមនុស្សអង្គុយចាំរួចជាស្រេច
ដូចជាម្សិលមិញអញ្ចឹង Jasmine ដណ្តើមកន្លែងរាងតូចទៀតហើយ រាងតូចក៏ទៅអង្គុយជិត Han ដូចដើម
មនុស្សមកគ្រប់ ម៉ែដោះក៏ចាប់ផ្តើមដួសបាយ
" បងឮថា ប្អូនថ្លៃចង់ចូលធ្វើការឬ " Bang chan
" ដំណឹងលឿនមែន " Felix គិតក្នុងចិត្ត
" បាទបង ដំបូងចង់ធ្វើនៅក្រុមហ៊ុនលោកប៉ា តែលោកប៉ាគាត់មិនព្រម " Felix
" នេះអ្នកបងចូលធ្វើការនៅឯណា " Jasmine
" ប្រាកដជាធ្វើនៅក្រុមហ៊ុនប្តីគេហើយ " Han លើកនេះ Han ជាអ្នកនិយាយម្ដង Han ត្បិតថាមិនចូលចិត្តរាងតូចព្រោះអត្តចរឹក តែបើ Jasmine វិញ Han ក៏មិនចូលចិត្តដូចគ្នាស្រីដណ្តើមប្តីគេបែបនេះ
" Hyun អ្នកបងធ្វើមុខដំណែងអ្វីដែរ "jasmine មិនបានខ្វល់ខ្វាយនឹងសម្តី Han នោះទេបែរជាមកនិយាយជាមួយរាងក្រាស់វិញ
" ប្រហែលជាលេខា " Hyunjin
" ពិតមែនឬ បងមិនគិតថាប្រថុយពេកទេឬ អ្នកបងគាត់មិនធ្លាប់ធ្វើការនោះទេ ចូលដំបូងក៏ឲធ្វើជាលេខាទៅហើយ បងមិនខ្លាចមានបញ្ហាទេឬ " Jasmine ធ្វើជានិយាយជារម្ភតែកាពិតកំពុងតែតិះដៀលរាងតូចច្បាស់ណាស់
"ដៀលបានណាស់ស្រីជើងល្អ អាប្តីក៏អញ្ចឹងទៀតគ្មានចេះកាន់ជើងប្រពន្ធសោះ " Felix
" អរគុណណាដែលបារម្ភពីក្រុមហ៊ុនប្តីរបស់ខ្ញុំ តែខ្ញុំគិតថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់និងមិនធ្វើឲក្រុមហ៊ុននេះរលាយទេ ដូច្នេះបញ្ញើក្អែកដែលចាំតែសោយសុខពីលុយប្តីខ្ញុំនេះណា អាចសប្បាយចិត្តបានវាមិនដាច់ពោះនោះទេ " Felix និយាយទាំងញញឹមតបទៅវិញ
" ឯងថាអ្នកណាបញ្ញើក្អែក " Jasmine
" ពាក្យសម្ងីមិនសមរម្យសោះ " Felix
Jasmine ក៏ភ្ញាក់ខ្លួនមកវិញរួចសម្រួលឥរិយាបថមកត្រឹមត្រូវវិញប៉ុន្តែក្នុងចិត្តកំពុងតែឆេះដុំហើយ លើកនេះនាងចាញ់ចិត្តរាងតូចទៀតហើយ
