" មិចក៏លោកដឹងថាខ្ញុំខុស នៅក្នុងហេតុការឬ ឬក៏គ្រាន់តែឮពាក្យនាងប៉ុន្មានម៉ាត់មុននេះ " Felix
_________________________
* ថ្ងៃថ្មី
ថ្ងៃនេះជាថ្ងៃសម្រាក គ្រប់គ្នាគឺសម្រាកនៅផ្ទះលើកលែងតែBang chan & Seungmin ក្រៅពីនឹងនៅផ្ទះទាំងអស់
" ម្ចាស់តូច នេះផ្លែឈើ " Rina
" អរគុណហើយ នាងញុាំទេ " Felix
" មិនអីទេម្ចាស់តូច " Rina
Felix ក៏បន្តញុាំផ្លែឈើ នៅលើសាឡុងមើលទូរស័ព្ទដេកធ្វើមិនដឹង មិនបានចាប់អារម្មណ៍ថាមានកែវភ្នែកមួយគូកំពុងសម្លឹងមើលនោះទេ
" ម្ចាស់តូច " Rina ក្រលេកទៅឃើញរាងក្រាស់ និង Lee know & han ចុះមក ក៏ប្រញាប់កេះរាងតូចឲសម្រួលឥរិយាបថខ្លួនមកវិញព្រោះថាដេករៀលពេញលើសាឡុងតែម្ដង
" អរុណសួស្តីបងថ្លៃទាំងពីរ " Felix ក្រោកអង្គុយវិញឃើញអ្នកទាំងពីរក៏ញញឹមរាក់ទាក់យ៉ាងរួសរាយ តែមិនរួសរាយដាក់រាងក្រាស់នោះទេ
" អរុណសួស្តី" Minsung
" ដៃបងថ្លៃត្រូវនឹងអីនឹង " Felix
" យប់មិញនៅកំពង់ផែ មានរនុកក្នុងទើបាមានការប្រយុទ្ធគ្នាបន្ទិចទៅ មិនប្រយ័ត្នទើបត្រូវរបួស " Lee know
" បងបានស៉ើបហើយឬនៅ " Hyunjin
" ស៉ើបហើយ តែរកមុខអ្នកបញ្ជាមិនទាន់ឃើញទេ ព្រោះថាវាបានសម្លាប់បំបិតមាត់អស់ហើយ " Han
" ជាធម្មតា ពួកបងមានសត្រូវប៉ុន្មានដែរ " Felix
" ពួកយើងជាគ្រួសារអ្នកមានអំណាច សត្រូវប្រាកដជាច្រើនហើយ " Hyunjin ឆ្លើយជំនួស Han ជាមួយសម្តីរឹងកំព្រឹសគ្មានជាតិ
" ដឹងថាជាគ្រួសារមានអំណាច ហើយសត្រូវដែលអាចបង្កប់ខ្លួនបានល្អយ៉ាងនេះក៏ជាអ្នកមានអំណាចដែរ អញ្ចឹងហើយទើបខ្ញុំចង់សួរថាមានសត្រូវមានអំណាចប៉ុន្មាន លោកសាកគិតទៅមើល កំណត់មុខសញ្ញា 2 3 នាក់មក " Felix រ៉េបឲទាំងខ្សែតែម្ដង
" ក៏មានប្រហែលជាបី គ្រួសារដែលជាគូប្រជែងនឹងពួកយើង ពួកគេក៏ជាអ្នកមានមិនអន់ដែរ " Han ឮរាងតូចសួរបែបនេះក៏នឹកឃើញដល់ 3 គ្រួសារដែលមានអំណាចគ្រាន់បើ
