ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ ថ្ងៃនេះមានតែ Bang chan & Hyunlix ប៉ុណ្ណោះដែលចេញទៅធ្វើការក្រៅពីនេះនៅផ្ទះ
" អូនងើបហើយឬ " lee know ដើរចូលមកក្នុងបន្ទប់ដោយក្នុងដៃមានកាន់ថាសអាហារមកជាមួយផងដែរ មុននេះនាយបានចុះទៅយកអាហារទុកឲរាងតូចញុាំនឹងឯង
រាងតូចសម្លឹងមុខនាយភ្លឹសៗទាំងមិនទាន់អស់ងងុយ មិនដឹងជាល្វើយអីម្លេះទេ
" ហេតុអីមើលមុខបង មកឆាប់មកញុាំបាយមក " Lee know ទុកអាហារនៅលើតុរួចក៏ដើរមកក្បែរគ្រែដើម្បីមកលើកបីរាងតូចទៅអង្គុយលើសាឡុង
" អូននៅមិនស្រួលត្រង់ណាឬអត់ " Lee know សួរទាំងបារម្ភ ឃើញមុខរាងតូចស្លក់ៗបែបនេះនាយមិនសប្បាយចិត្តទេ
" អត់ទេ " Han
" មិនស្រួលត្រង់ណាប្រាប់បងណា " Lee know
" អូនដឹងហើយ ត្រូវហើយម្នាក់ស្រីល្ងាចមិញជាអ្នកណា " Han
" នាងមែនទេ នាងឈ្មោះ Aella មកជាមួយនិងភ្ញៀវរបស់យើង បងគិតថានាងមកជាមួយនិងភ្ញៀវតាមធម្មតាមិននឹកស្មានថាមានរឿងបែបនេះសោះ " Lee know
*Flashbacks
" លោក lee មែនទេ សុំទោសផងដែលឲលោកចាំយូ " Mr. Mark
" អរបាទមិនអីទេ ហើយចុះ... " lee know រាងប្លែកចិត្តបន្ទិចដែលលើកនេះមានមនុស្សស្រីមកជាមួយភ្ញៀវ
" អរនេះជា Aella មិនប្រាកន់ទេមែនទេ ដែលខ្ញុំយកនាងមកជាមួយ " Mr. Mark
" បាទមិនអីទេ ចឹងពួកយើងគួរតែនិយាយរឿងការងារទៅ " Lee know ក៏ចាប់បើកឯកសារយកមកនិយាយឯ Aella វិញនាងគិតតែពីអង្គុយសម្លឹងមុខរាងក្រាស់មិនឈប់នៅលេងទឹកមុខសុិចសុីទាក់ទាញរាងក្រាស់ទៀត តែគិតថារាងក្រាស់ខ្វល់ឬ តែមើលនាយមិនមើលផង
បន្ទិចក្រោយមក ក៏មានអ្នកបម្រើលើកស្រាចំនួនបីកែវមកទីនេះ អ្នកបម្រើនោះបន្ទាប់ពីដាក់ស្រានៅតុរួច នាយក៏ឈ្លៀតងាកមកសុីញ៉ូភ្នែកដាក់ Aella
នៅក្នុងកែវស្រានោះមានដាក់ថ្នាំសន្លប់ ដែលវាជាថ្នាំប្រភេទម្យាងដែលសន្លប់ក្នុងរយះពេលខ្លី រួចនៅពេលភ្ញាក់មកវិញនឹងមានអារម្មណ៍ផ្លូវភេទ នាងមានបំណងចង់ចូលមកជិតខ្លួន lee know ដូចជា Jasmine ចូលមកនៅជិត Hyunjin អញ្ចឹង តែមិនបានសម្រេច
