Ep 6 ប្រពន្ធតែឈ្មោះ

662 65 6
                                        

ប្រពន្ធដែលមិនធ្លាប់មានចិត្តស្រឡាញ់គ្នា ច្រើនឆ្នាំហើយដែលពួកគេរៀបការ ហើយសោះអង្គើយដាក់គ្នា ម្នាក់ៗមិនមានអ្នកណា បើកចិត្តទទួលយកគ្នាទៅវិញទៅមកនោះទេ អញ្ចឹងហើយទើបចំណងស្នេហានេះមិនរីកចម្រើនទៅណាសោះ
__________________________

រំលងទៅបានមួយសប្តាហ៍ រាងតូចនៅតែបន្តការងារជាលេខាដូចធម្មតា ហើយ jasmine ក៏តែងតែមកក្រវែលរាងក្រាស់ជារាងរាល់ថ្ងៃដូចគ្នា នាយប្រុងប្រយ័ត្នណាស់ខ្លាចថារាងតូចទាកចិត្តរាងក្រាស់បានវិញ

ថ្ងៃនេះរាងតូចបានចូលប្រជុំជាមួយនឹងម្ចាស់ភាគហ៊ុននិង ដៃគូសហការផ្សេងទៀត គឺដើម្បីនិយាយបន្តពីគម្រោងដែលបានរៀបចំការពីលើកមុនតែមិនទាន់បានលហអ ទើបត្រូវប្រជុំកែតម្រូវសារជាថ្មី លើកនេះ Han  ជាអ្នកបញ្ចេញមតិវិញម្ដង  

បន្ទាប់ពី han បញ្ចេញមតិរួច គ្រប់គ្នានៅតែមិនយល់ស្របជាមួយគំនិតរបស់ Han ទាំងស្រុងនោះទេ Han ក៏រាងទម្លាក់ទឹកមុខបន្ទិច ដោយសារតែHan ខំប្រឹងកែលម្អគម្រោងនេះខ្លាំងណាស់តែនៅតែមិនទាន់ទទួលជោគជ័យ

ក្រោយពីបញ្ចប់ការប្រជុំ រាងក្រាស់និងរាងតូចត្រូវចេញទៅនិយាយការងារជាមួយភ្ញៀវជាមួយគ្នា ប៉ុន្តែ Jasmine នាងបានសុំរសងក្រាស់ទៅជាមួយដែរ នាងមិនទុកចិត្តឲរាងតូចនៅតែ 2 នាក់រាងក្រាស់នោះទេ

" នេះជា អ្នកណាដែរ ភរិយាលោកឬ ក្រែងថាលោករៀបការជាមួយអ្នកប្រុសគ្រួសារ Lee មិនអញ្ចឹងហេស " Mr.Leo

" មិនដែលដឹងសោះថា លោកក៏ពូកែចេះដឹងរឿងរបស់គេដែរណ៎ " Jasmine

Mr. Leo ឮដូចនេះក៏រាងទម្លាក់ទឹកមុខបន្ទិច ដោយសារតែបានពាក្យមិនសមរម្យពី Jasmine

" ខ្ញុំមិនបានចេះដឹងរឿងគេនោះទេ ព្រោះថារឿងដែលលោក hwang រៀបការជាមួយកូនប្រុសត្រកូល Lee នេះគឺរីកសុះសាយអ្នកណាក៏គេដឹងដែរ ខ្ញុំថាមានតែរឿងរបស់អ្នកនាងទេដែលគ្មានអ្នកណាដឹង" Mr. Leo មិនឲចាញ់ចិត្ត ក៏តបទៅវិញធ្វើឲ Jasmine រាងឈឺបន្ទិចដែរ

" បង hyun " jasmine

" Jasmine ស្ងាត់បន្ទិចទៅ លោក Leo ពួកយើងនិយាយការងារទៅ " Hyunjin មិនបានចាប់អារម្មណ៍នឹងរឹកពាររបស់ jasmine នោះទេបែរជាបង្វិលប្រធានបទមកនិយាយរឿងការងារវិញ ធ្វើឲ Jasmine នៅខឹងម្នាក់ឯងទៀតហើយ

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now