the ends

711 58 11
                                        

* 5 ខែក្រោយមក

ថ្ងៃនេះសមាជិកក្នុងផ្ទះត្រកូល Hwang ម្នាក់ៗបានរៀបចំតុបតែងខ្លួនឡើងស្រស់ស្អាតគ្រប់ៗគ្នាតែម្ដង សូម្បីតែ Seungmin ដែលមានជិតគ្រប់ខែនោះក៏ត្រូវតែងខ្លួនស្រស់ស្អាតផងដែរ

Bang chan បានគ្រា Seungmin ចុះមកខាងក្រោមមកជុំនិងសមាជិកដទៃទៀតដែលកំពុងតែឈរចាំនៅខាងក្រោម

" គ្រប់គ្នារួចរាល់អស់ហើយមែនទេ " Bang chan

" រួចហើយ " All គ្រប់គ្នាឆ្លើយស្របគ្នាល្អណាស់

" ចឹងតោះទោ កម្មវិធីគេជិតចាប់ផ្ដើមហើយ " Bang chan  ពួកគេក៏បានឡើងឡានចេញដំណើរទៅកម្មវិធីបាត់ទៅ ហើយកម្មវិធីវិធីមួយនោះជាកម្មវិធីរៀបមង្គលការរបស់លោកគ្រូពេទ្យស្រស់ស្អាតរបស់យើង គឺ I.n នឹងឯង

" លោក Hwang ជញ្ជើញចូល " Changbin ដែលជាកូនកម្លោះ កំពុងតែឈរទទួលភ្ញៀវជាមួយគ្រួសាររបស់ខ្លួនដទៃទៀត កម្មវិធីមិនទាន់ចាប់ផ្ដើមទើបអាចមកជួយទទួលបាន

" ពួលខ្ញុំមកទាន់ពេលត្រូវទេ " Bang chan

" ប្រាកដជាទាន់ហើយ ព្រោះថាសល់15នាទីទៀតទើបចាប់ផ្តើម លោកអញ្ជើញចូលទៅខាងក្នុងសិនទៅ " Changbin

" បាទ តោះអូន" Bang chan ក៏ងាកមកអោបចង្កេះរាងតូចដើរចូលទៅខាងក្នុង ដោយសារតែរាងតូចពោះកាន់តែធំហើយចឹងពិបាកដើរពិបាកអង្គុយពិបាកសឹងតែគ្រប់យ៉ាង កូនដំបូងផងគ្មានបទពិសោធន៍

Hyunlix & Minsung ក៏បានបណ្តើរគ្នាចូលទៅតាមក្រោយអ្នកជាបងដូចគ្នា

* Skip

ក្រោយពីបានបំពាក់ចិញ្ចៀន ធ្វើពីធីស្បថស្បែ និងចុះអ៊ីតាសុីវិលរួចមក គូស្នេហ៍ភរិយាថ្មីថ្មោងក៏បានបណ្តើរគ្នារាក់ទាក់ភ្ញៀវរហូតមកដល់តុរបស់គ្រួសារ Hwang

" អបអរផងណា I.n " Felix 

" អរគុណណា " I.n តបទាំងញញឹម ពួកគេក៏បានលើកកែវស្រាមកជល់ដើម្បីផឹកអបអរ គ្រប់គ្នាសុទ្ធតែលើកដាច់លើកលែងតែ Seungmin & Han  & Felix ដែលមិនបានចូលរួមផឹកនិងគេ

តែថា Seungmin ទៅមានកូនមិនអាចផឹកបានហើយចុះ Han កើតអីដែរមិចបានជាមិនផឹក

" បងថ្លៃ មិនផឹកទេហេស " Felix

" អត់នោះទេ " Han

" ហេតុអី " Felix ខ្លួនឯងក៏មិនផឹកដែរតែសួរគេ

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now