សុភមង្គលរបស់មនុស្សម្នាក់ៗមិនមែនស្ថិតនៅលើលុយតែមួយមុខនោះទេ គឺត្រូវការមានគ្រួសារមួយជួយបំពេញផងដែរ
*ថៃ្ងថ្មី
អាហារពេលព្រឹកនៅផ្ទះថ្ងៃនេះគឺមិនត្រូវបានរៀបចំនោះទេ ដោយសារតែកាលពីយប់មិញម្នាក់ៗបាននិយាយគ្នារួចហើយថានឹងចេញទៅហូបអាហារនៅខាងក្រៅ ចេញទៅជាគូៗ
Bang chan & Seungmin ក៏បានរៀបចំខ្លួនរួចរាល់ក្នុងការចេញទៅដើរកម្សាន្តនៅខាងក្រៅ អាកាសធាតុនៅទីនេះនាពេលព្រឹកក៏រៀងត្រជាក់គួសមដែរ លាយឡំនិងទេសភាពស្អាតៗនៅតាមដងផ្លូវដែលមានសួនច្បារចម្រុះ ត្រូវបានដាំនៅខាងមុខផ្ទះ ធ្វើអារម្មណ៍ស្រស់ស្រាយមែនទេន
"ពួកយើងទៅញុាំអីនៅកន្លែងណាទៅ " Seungmin
" បងមិនដឹងទេ បងគិតថាពួកយើងដើរមើលសិនទៅ " Bang chan
Seungmin ក៏យល់ព្រមពួកគេក៏ដើរលេងៗតាមបណ្តោយផ្លូវ នៅទីនេះមិនមានមនុស្សច្រើននោះទេ ដោយសារតែវាជាកន្លែងដែលមហាសេដ្ឋីភាគច្រើនសម្រាកលំហែកាយវាមានតម្លៃខ្ពស់ណាស់
ដើរបានមួយសន្ទុះពួកគេក៏បានចូលហាងមួយកន្លែង អាហារនៅម្តុំនេះ មួយណាក៏ថ្លៃដែរ ពួកគេក៏បានកម្មង់អាហារតាមការចូលចិត្តរបស់ខ្លួន
" ចេញពីនេះអូនចង់ទៅណាទៀតអត់" Bang chan
" អូនចង់ដើរលេងជុំវិញទីនេះសិន តាមផ្លូវមកមិញស្អាតណាស់ អូនគិតថានៅខាងអាចនឹងស្អាតជាងនេះ" Seungmin
" បាទអូន ចង់ទៅណាបងនាំទៅទាំងអស់ " Bang chan
ដូចការសន្យាបន្ទាប់ពីញុាំអាហារពេលព្រឹករួច អ្នកទាំងក៏ដើរលេងបន្ត អាកាសធាតុនៅទីនេះមិនក្តៅនោះទេ ទោះបីជាមានពន្លឺព្រះអាទិត្យជះចូលមកក៏ដោយ
" ទីនេះ ស្អាតខ្លាំងណាស់ " Seungmin លាន់មាត់សរសើរសួនផ្កាមួយកន្លែងដែលដុះនៅជិតជើងភ្នំ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
