ក្រោយពីបានងូតទឹកនិងរៀបចំខ្លួនរួចមក អ្នកទាំងពីរក៏បានចុះមកក្រោម នៅក្នុងផ្ទះពេលនេះគឺនៅតែ Seungmin ប៉ុណ្ណោះ តាំងពីនាយមានទម្ងន់គឺ Bang chan លែងឲធ្វើការហើយ
Seungmin កំពុងអង្គុយលើសាឡុង ផឹកតែមើលទូរទស្សន៍តែម្នាក់ឯង នាយក៏បានក្រលេកទៅឃើញពួកគេបណ្តលរគ្នាចុះមក ដោយមើលទៅរាងតូចដូចជាពិបាកដើរបន្ទិច
" ថ្ងៃនេះអ្នកទាំងពីរមិនទៅធ្វើការទេឬ " Seungmin
" បន្ទិចទៀតបានទៅបងថ្លៃ " Hyunjin
" ហើយមិនស្រួលខ្លួនត្រង់ណាឬអត់បានជាមិនឃើញចុះមកញុាំបាយសោះ " Seungmin សួរទាំងបារម្ភ នាយស្តើងក៏មិនខុសពីស្វាមីដែរ គឺតែងតែយកចិត្តទុក្ខដាក់បារម្ភពីសមាជិកគ្រួសារ
" មិនស្រួលខ្លួនតុចតួចទើបដេកខក មិនបានចុះមក ចឹងពួកខ្ញុំសុំទៅហូបបាយសិនហើយ " Hyunjin
Seungmin តាមសង្កេតមើលកាយវិការពួកគេទាំងពីរទាំងប្លែកចិត្ត នាយមុនដែលឃើញ Hyunjin យកចិត្តទុកដាក់នឹង Felix ដល់ថ្នាក់នេះទេ
" ពួកគេមិនមែនស្រឡាញ់គ្នាហើយទេឬ ?" Seungmin លាន់មាត់តែម្នាក់ឯង ទាំងភ្ញាក់ផ្អើល Felix ដឹងខ្លួនមកលើកនេះបែរជាអាចធ្វើឲ Hyunjin ឈប់ស្អប់ហើយថែមទាំងស្រឡាញ់វិញទៀត ពិតជាអស្ចារ្យមែន
*Skip (ពេលល្ងាច)
កាត់មកខាងក្រុមហ៊ុនរបស់ Lee know វិញ យើងកំពុងឃើញ Han ដើរចូលមកខាងក្នុងក្រុមហ៊ុន ព្រោះល្ងាចហើយនាយត្រូវមករក lee know ត្រឡប់ទៅផ្ទះជាមួយគ្នា
" Lee know នៅទេ " Han
" គាត់មិនទេ ចេញទៅជួបភ្ញៀវបាត់ហើយ " លេខា
Han ក៏ចាកចេញត្រឡប់ទៅផ្ទះមុនទៅ នៅតាមផ្លូវ Han ក៏ឈ្លៀតចូល mart មួយកន្លែងដើម្បីទិញផ្លែឈើខ្លះផ្ញើ Seungmin
Han ក៏បានចូលមកក្នុងឡានវិញបន្ទាប់ពីទិញផ្លែឈើរួច រាងតូចក៏បានក្រលេកទៅឃើញមនុស្សម្នាក់ដែលមានរាងដូចជារាងក្រាស់ខ្លាំងមែនទេ កំពុងត្រូវនារីម្នាក់គ្រាចេញពីក្លឹបក្បែរ mart នោះ
" ជា lee know តើ " Han
រាងតូចក៏ប្រញាប់បើកឡានទៅតាម ឡាននារីម្នាក់នោះ
មិនយូរប៉ុន្មានពួកគេក៏បានមកដល់សណ្ឋាគារមួយកន្លែង នៅមិនឆ្ងាយពី Mart នោះទេ
