ក្រលេកមកមើលភូមិគ្រឹះ Hwang ឯនេះវិញ Seungmin & Han មិនទាន់គេងនោះទេព្រោះមិនទាន់ឃើញប្តីត្រឡប់មកវិញ ប្រាប់ថាទៅការដ្ឋានដោះស្រាយការងារមួយភ្លេតតែឥឡូវមិនទាន់ឃើញមកវិញទៀត
" បងថ្លៃមិនទាន់គេងទេឬ " Felix ចុះមកខាងក្រោមដើម្បីរកទឹកផឹក ក៏បានឃើញអ្នកទាំងពីរនៅអង្គុយនៅលើសាឡុងនៅឡើយ
"ពួកបងចាំផ្លូវ Bang chan និង Lee know ត្រឡប់មកវិញសិន ចុះអូនមិនគេងទេឬ " Seungmin
" ភ្ញាក់មួយសាហើយ " Felix តបទាំងញញឹមហើយក៏ដើរចូលទៅក្នុងផ្ទះបាយ
សុខៗទូរស័ព្ទរបស់ Han ក៏បានរោទ៍ឡើង នាយក៏ប្រញាប់លើក
" K មានការអីមែនទេ " Han
" ចៅហ្វាយជួបគ្រោះថ្នាក់ចរាចរណ៍ហើយអ្នកប្រុស ពេលនេះនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ទាំងពីរនាក់ " K
" ថាមិច " Han
" អ្នកប្រុសឆាប់មកមើលមក នៅក្នុងមន្ទីរពេទ្យyang " K
" ខ្ញុំនឹងប្រញាប់ទៅ " Han
ទូរស័ព្ទក៏បានផ្តាច់
" មានរឿងអី Han " Seungmin សួរទាំងបារម្ភព្រោះឃើញទឹកមុខនិងការសន្ទនាមុននេះដូចជាមិនសូវស្រួល Felix ដែលទើបតែចេញពីផ្ទះបាយក៏ចាំស្តាប់ទាំងឆ្ងល់ដូចគ្នា
" Bang chan hyung និង lee know ជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះកំពុងនៅមន្ទីរពេទ្យ " Han
Seungmin & Felix បានឮដំណឹងនេះក៏ភ្ញាក់ផ្អើលមិនតិចដូចគ្នា ពួកគេក៏ប្រញាប់រៀបចំចាកចេញទៅមន្ទីរពេទ្យយ៉ាងឆាប់រហ័ស
" Hyun រៀបចំទៅយើងត្រូវមន្ទីរពេទ្យឥឡូវនេះ " Felix បើកទ្វារចូលមកដល់ក្នុងបន្ទប់ក៏ប្រញាប់ប្រញាសផ្លាស់ប្តូរសម្លៀកបំពាក់ ក៏ភ្លេចប្រាប់រាងក្រាស់ឲរៀបចំដូចគ្នា
" មានរឿងអីមែនទេ " Hyunjin
" បងថ្លៃទាំងពីរជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះកំពុងនៅមន្ទីពេទ្យ " Felix
" មិចក៏មានរឿងបែបនេះ " Hyunjin និយាយទាំងតក់ស្លុតមិនចាញ់គ្នាប៉ុន្មាននោះទេ
មិនយូរប៉ុន្មានពួកគេក៏បានមកដល់មន្ទីរពេទ្យ រាងក្រាស់ទាំងពីរក៏បានរួចផុតពីគ្រោះថ្នាក់ហើយដែរ ដោយសារតែពួកគេបើកឡានមិនលឿនខ្លាំងនោះទេ ចឹងទៅរបួសស្រាលដែរទេ ពេលនេះកំពុងស្ថិតនៅបន្ទប់សម្រាករៀងៗខ្លួន
